» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10548 នាក់

ម្សិលមិញ 11076 នាក់

សរុប 19721024 នាក់

ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ!

 

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់កាសែតថា កម្ពុជាប្រឆាំងនិទណ្ឌភាព ហើយក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលមានសារៈសំខាន់ណាស់ ហើយជាអាទិភាពចំបងមួយរបស់ ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិមុនៗមក បន្តរហូតដល់អាណត្តិទី៧ នេះ។a asna rith  

លោក ទេព អស្នារិទ្ធ បានថ្លែងថា ការធានាបរិយាកាសល្អ មានសុវត្ថិភាព អំណោយផលដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា ត្រូវបានបន្តលើកកម្ពស់ និងការពារ ខណៈការផ្តល់កិច្ចគាំពារសង្គម និងផ្លូវច្បាប់ ត្រូវបានបន្តយកចិត្តទុកដាក់ខ្លាំង ពីសំណាក់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ចំពោះអ្នកសារព័ត៌មានដែលបានចុះបញ្ជីស្របច្បាប់ គោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ អនុវត្តតួនាទីនិងភារកិច្ច ដោយអនុលោមតាមច្បាប់កំណត់។

 លោកទេពអស្នារិទ្ធបានលើកឡើងថា  របាយការណ៍ស្ទង់មតិទូទាំង ប្រទេសស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥ បានបង្ហាញអំពីលំហសេរីភាពប្រសើរក្នុងការប្រកបការងារដោយអ្នកសារព័ត៌មានចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការ ប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព គ្មានការយាយី និងមានបរិយាកាសងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ លទ្ធផលនេះបានបង្ហាញពីការកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%។ ជាមួយគ្នានេះ តាមរបាយការណ៍ស្ទង់មតិ អ្នកសារព័ត៌មានចំនួន ៨១,៤% បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា តាមទិន្នន័យ និងរបាយការណ៍របស់ក្រសួងព័ត៌មានរយៈពេល ៨ឆ្នាំចុងក្រោយនេះ គឺមិនមានអ្នកសារព័ត៌មានណាម្នាក់ត្រូវសម្លាប់ក្នុងពេលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ។ គិតចាប់ពីឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៥ យោងតាមទិន្នន័យស្ថិតិដដែលនេះ អតីតអ្នកសារព័ត៌មាន និងមន្ត្រីក្រសួងព័ត៌មានសរុបចំនួន ៤រូប បានទទួលមរណភាពដោយជរាពាធ ហើយអ្នកសារព័ត៌មាន ១រូប បានទទួលមរណភាព ដោយការលបបាញ់ព្រោះគំនុំផ្ទាល់ខ្លួន ដែលករណីនេះត្រូវបានជម្រះក្តីហើយ។

លោក ទេព អស្នារិទ្ធ បានបន្ថែមថា អ្នកសារព័ត៌មានទាំងអស់ដែលប្រកបវិជ្ជាជីវៈរបស់ខ្លួន ដោយក្រមសីលធម៌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានយកចិត្តទុកដាក់ តាមរយៈការអនុវត្តកម្មវិធីគាំពារ និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។


លោកថាគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៃក្រសួងព័ត៌មាន បានទទួល និងដោះស្រាយបណ្តឹង ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានសរុបចំនួន២៣ករណី គិតចាប់តាំងពីខែមករា រហូតដល់ដើមខែតុលា ឆ្នាំ២០២៥ នេះ។ ការសម្របសម្រួលដោះស្រាយ វិវាទបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំង ការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា អំពីនិទណ្ឌភាពវិញ គេពុំអាចនិយាយថាករណីណាមួយជានិទណ្ឌភាព បានទេប្រសិនបើនីតិវិធី និងដំណើរការនានាក្នុងក្របខណ្ឌតុលាការ មិនទាន់បានបញ្ចប់ ហើយវាជាសមត្ថកិច្ច និងកាតព្វកិច្ចរបស់តុលាការ ដែលជាអំណាចឯករាជ្យក្នុងសង្គមប្រកាន់លទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ។ នៅកម្ពុជា អ្នកសារព័ត៌មានត្រូវបានការពារដោយច្បាប់។ កម្ពុជាបាន និងកំពុង ការពារសិទ្ធិសេរីភាពសារព័ត៌មាន លើកតម្កើងសេរីភាពបញ្ចេញមតិឱ្យកាន់តែ ប្រសើរបន្ថែមទៀត ក្នុងនោះការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងគុណភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បានក្លាយជាយន្តការគន្លឹះ សម្រាប់ភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ក្រោមការដឹកនាំរបស់ក្រសួងព័ត៌មាន ក្នុងការអនុវត្ត គ្រប់គ្រង និងអភិវឌ្ឍ ពិសេសដើម្បីធានាជំនឿទុកចិត្ត និងសិទ្ធិទទួលព័ត៌មានពិតរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវការគោរពក្រមសីលធម៌រាល់ពេលដែលខ្លួនចុះយកព័ត៌មាន ផលិត និងផ្សាយព័ត៌មាន ដើម្បីធានាភាពសុក្រឹតត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ។

ទោះបីយ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិក្នុងតំបន់ចំនួន ១១ស្ថាប័ន បាន​អំពាវនាវឱ្យ​រដ្ឋាភិបាលកម្ពុជាចាត់វិធានការឱ្យបានឆាប់រហ័ស និងជាក់លាក់ ដើម្បីធានានូវការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស។ ក្នុងចំណោមអ្នកសារព័ត៌មានទាំង ១៥នាក់ គឺ​មានចំនួន ១២នាក់បានរាយការណ៍​អំពីបញ្ហារសើបមុនត្រូវបានគេ​សម្លាប់។

ការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន នៅតែជាកង្វល់កាន់តែខ្លាំងឡើងនៅឆ្នាំ២០២៥នេះ។ តាមរបាយការណ៍សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា អ្នកសារព័ត៌មានកម្ពុជា​ចំនួន ៤៧នាក់ បានរងការយាយីក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ។ ក្នុងចំណោមអ្នកសារព័ត៌មានកម្ពុជាទាំង ៤៧នាក់ មាន ៣៧នាក់​ រងការគំរាមកំហែងតាមផ្លូវច្បាប់ ឬប្រឈមការយាយីតាមផ្លូវតុលាការ ដែលរួមបញ្ចូលការកោះហៅមកសាកសួរ ការកោះហៅមកបង្ហាញខ្លួននៅតុលាការ និងការឃាត់ខ្លួន។

បន្ថែមពីនេះ មានប្រព័ន្ធផ្សព្វផ្សាយចំនួន ៥ត្រូវបានដកអាជ្ញាបណ្ណ និងអ្នកសារព័ត៌មានចំនួន​ ៥នាក់រងការបៀតបៀនលើរាងកាយ។ សេចក្តីថ្លែងការណ៍របស់ខេមបូចាដដែល​បង្ហាញថា មានអ្នកសារព័ត៌មានចំនួន ៧នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមចោទប្រកាន់ ញុះញង់។  ចំណាត់ការច្បាប់លើអ្នកកាសែតដូច្នេះ​​ត្រូវបានខេមបូចាចាត់ទុកជាទម្រង់មួយនៃការគាបសង្កត់ការរាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

ដោយឡែក របាយការណ៍ប្រចាំឆ្នាំ ២០២៥របស់អង្គការអ្នកកាសែតគ្មានព្រំដែនបង្ហាញថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង គឺជាមនុស្ស​​ម្នាក់ក្នុងចំណោមអ្នកបង្កើតការបង្ក្រាបតាមផ្លូវតុលាការលើអ្នកកាសែតនៅកម្ពុជា។ អង្គការអ្នកកាសែតគ្មានព្រំដែនបានចោទព្រះរាជអាជ្ញារងរូបនេះថា បានប្រែក្លាយប្រព័ន្ធតុលាការទៅជាឧបករណ៍ត្រួតពិនិត្យក្នុងការបម្រើរដ្ឋាភិបាល តាមរយៈការចោទប្រកាន់ធ្ងន់ធ្ងរ និងតាមអំពើចិត្តមកបំភិតបំភ័យអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស។a press cacth a press cz