» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12475 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702646 នាក់

ក្រោយពី​ការប្រកាស​របស់​សម្តេច​ក្រឡាហោម​រឿង​គុក​ចង្អៀត​អយ្យកា​អម​តុលាការ​រាជធានី​តម្រូវ​ឲ្យ​មេ​គុក​ស្រង់​ស្ថិតិ​

 

​ភ្នំពេញ ៖  អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្មីៗនេះបានចេញ​លិខិត បង្គាប់​មក​ប្រធាន មណ្ឌល​អប់រំ​កែប្រែ​ទី​១ និង ទី​២ នៃ​ក្រសួងមហាផ្ទៃ និង ប្រធាន​ពន្ធនាគារ រាជធានី​ភ្នំពេញ ស្រង់​ស្ថិតិ​បន្ទាន់​ពាក់ព័ន្ធ​នឹង​ជន​ត្រូវ​ចោទ និង ជនជាប់ចោទ ដែល​បាន​ឃុំខ្លួន​ហួស​ថិរវេលា ៣​ខែ ៦​ខែ និង ១២​ខែក្រោយ​ពី​បាន​ចុះ​ស្រាវជ្រាវ​ឃើញ​មាន​ភាពមិនប្រក្រតី​នៃ​ការឃុំខ្លួន ។​a prison girl 

​ប្រភពព័ត៌មាន​ពី​ពន្ធនាគារ​បាន​បង្ហើប​ថា​សេចក្តី​បង្គាប់​នេះ​តម្រូវ​ឲ្យ​លោក​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទាំង​២ និង​ប្រធាន​ព​ន្ឋ​នាគារ រាជធានី​ភ្នំពេញ​ត្រូវ​ស្រង់​ទិន្នន័យ​ទាំងអស់​និង​ធ្វើ​របាយការណ៍​លំអិត​ដាច់ដោយឡែក​ពីគ្នា​តាម​ករណី​នីមួយៗ រួច​ផ្ញើ​ល​ទ្ឋ​ផល​មក​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ អោយបាន​មុន​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ជា​កំហិត ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ជួយ​មាន​វិធានការណ៍​និង​រក​ដំណោះស្រាយ​បញ្ហា​ទាំងអស់​អោយទាន់​ពេលវេលា និង​មាន​ប្រ​សិ​ទិ្ឋ​ភាព​បំផុត​តាមច្បាប់​កំណត់​។​

 លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើ​អធិការកិច្ច នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ និង​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉េ​ហ្ស៊ី កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​នៅ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ។​

​ការចុះ​ធ្វើ​អធិការកិច្ច​មើល ឃើញថា មាន​បញ្ហា​ស្មុគស្មាញ និង បញ្ហា​ប្រឈម​ជាច្រើន​ដែល​បានកើត​ឡើងជា​យូរ​មកហើយ ត្រូវការ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​ជាបន្ទាន់ ។ ក្នុងនោះ​រកឃើញ​ជាក់ស្ដែង​មាន​ជន​ត្រូវ​ចោទ និង ជនជាប់ចោទ ដែល​បាន​ឃុំខ្លួន​ហួស​ថិរវេលា ៣​ខែ ៦​ខែ ១២​ខែ ព្រមទាំង​មាន​ពិរុទ្ធជន​និង​ទណ្ឌិត ដែល​មានតែ​សម្រង់​សាលក្រម , សាលក្រម និង សាលដីកា​ដែល​ពុំទាន់​បាន​ចូល​ជា​ស្ថាពរ​នៅឡើយ ។​

​លើសពីនេះទៅទៀត រកឃើញ​ជាក់ស្ដែង​នូវ​ជន​ជាប់ឃុំ​ទាំង​៤​ប្រភេទ​រួមមាន ជន​ត្រូវ​ចោទ ជនជាប់ចោទ ពិរុទ្ធជន និង ទណ្ឌិត ត្រូវបាន​ឃុំខ្លួន​រហូត មកដល់​សព្វថ្ងៃ​គ្មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់ ដែល​បញ្ហា​នេះ គឺ ជាការ​បង្ខាំង​មនុស្ស​ខុសច្បាប់ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​២៥៣​នៃ​ក្រមព្រហ្មទណ្ឌ ។​សូមបញ្ជាក់ថាតាម​ផែនការ​របស់​រាជរដ្ឋាភិបាល ស្តីពី​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធតុលាការ គឺលុបបំបាត់​ឱ្យបាន​ទាំងស្រុង​នូវ​ការឃុំខ្លួន​ហួស​ថិរវេលា , លុប​ឱ្យបាន​ទាំងស្រុង​នូវ​ការចេញ​សម្រង់ សាលក្រម​ដែល​ក្រម នីតិវិធី​ព្រហ្ម​ទ​ណ្ឌដែលបាន​ចូល​ជា​ធរមាន និង ប្រកាស​ឱ្យប្រើ​តាំងពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០០៧ ។

 

សូមបញ្ជាក់ថា​ថ្មីៗ​នេះ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​បានប្រកាស​ឲ្យ​ដឹងថា​ពី​ការ​ចង្អៀត​ក្នុង​គុក​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី​ការអនុវត្តន៍​អនុសញ្ញា​ហាម​ការធ្វើ​ទារុណកម្ម​ក្នុង​គុក​!a prison 

​