» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6105 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696276 នាក់

ក្រុមហ៊ុនផលិតដំណាប់ស្វាយមួយ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរកឃើញល្មើសច្បាប់បរិស្ថាន

 

 

កណ្តាល៖ ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ដែលស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរកឃើញល្មើសច្បាប់បរិស្ថាន ដោយបានយកសំរាម សំណល់រឹងឧស្សាហកម្ម (សំបក និងគ្រាប់ស្វាយ) ទៅចាក់ចោលនៅទីតាំងដីវាល និងដីស្រែ មួយកន្លែង ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។a svay2

 ក្រុមការងារអធិកាកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យលើទីតាំងផ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd បានប្រព្រឹត្តផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យបរិស្ថាន ដោយសារក្រុមហ៊ុនបានដឹកជញ្ជូន និងការទុកដាក់សំណល់រឹងឧស្សាហកម្មចុងក្រោយរបស់ក្រុមហ៊ុន ចាក់ចោលផ្តេសផ្តាស ពុំមែនជាទីលានទុកដាក់សំរាមសំណល់រឹងត្រឹមត្រូវ។ លើសពីនេះ ក្រុមហ៊ុន មិនបានអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថាន ដូចមានចែងក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA ដំបូង និងមិនបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន។

ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនអនុវត្តការពិន័យអន្តរការណ៍លើករណីបានយកសំណល់រឹងឧស្សាហកម្មទៅចោលលើទីតាំងដែលពុំមានការអនុញ្ញាតត្រឹមត្រូវ (អនុលោមតាមមាត្រា២៣៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ) និងមិនបានអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថាន ដូចមានចែងក្នុងរបាយការណ៍ EIA ដំបូង (អនុលោមមាត្រា៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០)។ លើសពីនេះក្រុមហ៊ុន មិនបានបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន (អនុលោមមាត្រា៦៩៤នៃក្រមបរិស្ថាន និងប្រកាសអន្តរក្រសួងលេខ ១០៧០)។

លើសពីនេះ ក្រសួងបរិស្ថានបានចាត់វិធានការតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់ការដឹកសំណល់រឹង (គ្រាប់ និងសំបកស្វាយ) ទៅចោលនៅទីតាំងដី ខាងលើជាបន្តទៀត ទោះក្នុងរូបភាពបែបណាក៏ដោយ និងត្រូវធ្វើការប្រមូល និងសម្អាតសំណល់រឹង (គ្រាប់ និងសំបកស្ចាយ) ដែលបានយកទៅចាក់ចោលក្នុងទីតាំងដីរបស់ខ្លួនចេញឲ្យអស់នៅមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕a svay4 a svay a svay1