» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5690 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065145 នាក់

លោកស្រី ឱ វណ្ណឌី​ន : ស្ត្រី​មាន​ផ្ទៃពោះ​និង​កំពុង​បំបៅកូន​ដោយ​ទឹកដោះ ក៏​អាច​ទទួលបាន​នូវ​ការចាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​បានដែរ​


​ខេត្តកណ្តាល​៖​ការលើកឡើង​បែបនេះ​របស់លោក​ស្រី ឱ វណ្ណឌី​ន​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​គណកម្មកា​ចាក់​វ៉ាកសាំង បាន​ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នា​ព្រឹក​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ ជុំ​ទី​១ ជូន​មនុស្សពេញវ័យ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ នៅ​មន្ទីរពេទ្យ​ជ័យជំនះ ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ងឿងឆ្ងល់​ពាក់ព័ន្ធ​ស្ដ្រី​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅកូន​ដោយ​ទឹកដោះ​។​a din girl2 

​លោកស្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ចំពោះ​ស្ដ្រី​មាន​ផ្ទៃពោះ ឬ​បំបៅកូន​ដោយ​ទឹកដោះ​នេះ ប្រសិនបើ​គាត់​មាន​សុខភាព​ធម្មតា គាត់​អត់​មាន​ជំងឺ​ដ​ង្កា​ត់​អី​ទេ ហើយ​គាត់​ស្ម័គ្រចិត្ត​ចង់​ចាក់ គឺ​គាត់​អាច​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​បាន មិន​ថា​ពេលណា មិន​ថា​ខែ​ណា​នោះទេ ឲ្យ​តែ​គាត់​ស្រួលខ្លួន ហើយ​គាត់​ចង់​ចាក់​សូម​អញ្ជើញ​មកចាក់​»​។​

​ការ​ចេញមក​បញ្ជាក់រ​បស់​លោកស្រី ឱ វណ្ណឌី​ន នាឱកាស​នោះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពច្បាស់លាស់​ត្រង់ចំណុច​នេះ ខណៈ​កាលពីពេល​កន្លងទៅ​ប្រជាពលរដ្ឋ ពិសេស​បុគ្គល​ស្ដ្រី​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅកូន​ដោយ​ទឹកដោះ ហាក់​មិនទាន់មាន​ភាពច្បាស់លាស់​លើ​ការចាក់​វ៉ាក់សាំង ព្រោះ​ខ្លាច​ប៉ះពាល់​កូន​របស់គាត់​ជាដើម​។​

ទាក់ទង​និង​ការចាក់​វ៉ាកសាំង​ដូ​ស​ទី​៣​វិញ​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ទូទាំងប្រទេស បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វី​សែ​ល (COVISHIEL) ដូ​ស​ទី​២​រួចហើយ អាច​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ជា​ដូ​ស​ជម្រុញ​ប្រភេទ AstraZeneca បាន នៅ​ទីតាំង​មួយចំនួន​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​រួចហើយ​។​

​លោកស្រី រដ្ឋលេខាធិការ សង្កត់ធ្ងន់ថា មិន​ថា​ជា​មន្ត្រីជាន់ខ្ពស់ ឬ​ជា​អ្នកណា​នោះទេ ឱ្យតែបាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ COVISHIEL នាពេល​កន្លងមក គឺអាច​ចាក់​វ៉ាក់សាំង AstraZeneca​បាន​ដូចគ្នា​ទាំងអស់​។ លោកស្រី បន្តថា ប្រសិនបើ​ប្រពន្ធ​បាន​ចាក់​វ៉ាក់សាំង COVISHIEL ចំណែក​ប្តី​ចាក់​ដូ​ស​ទី​១​និង​ទី​២ ប្រភេទ​Sinovac គឺអាច​នាំ​ប្តី​ប្រពន្ធ​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ជម្រុញ ជា​ប្រភេទ​ប្រភេទ AstraZeneca ដូចគ្នា​ដែរ​។​a din girl a din girl1