» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6646 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696817 នាក់

កីឡាការិនីកម្ពុជា កញ្ញា ខៀវ ចិន្តារ័ត្ន ដណ្តើមបានមេដាយមាសនៅកូរ៉េ!

 

ភ្នំពេញ៖  ស្ងាត់ៗកីឡាការិនីឆ្នើមក្បាច់គុនខៀវ ចិន្តារ័ត្នវ័យ២៩ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះជាថ្មីជូនកម្ពុជា ដោយបានទៅចូលរួមប្រកួតក្បាច់គុននៅប្រទេសកូរ៉េ ហើយទទួលបានមេដាយមាសមកជូនជាតិ។កីឡាការិនីតំណាងកម្ពុជារូបនេះធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតក្បាច់គុនកូរ៉េ នៅទឹកដីរបស់ម្ចាស់ផ្ទះកូរ៉េផ្ទាល់។នាងជាកីឡាការិនីកម្ពុជាតែមួយរូបគត់ ដែលបានទៅចូលរួមនៅទីនោះ ជាមួយនឹងបណ្ដាប្រទេសធំៗជាច្រើន នៅលើពិភពលោក។a box 

 

មុនទទួលបានជោគជ័យយកមេដាយមាសមកជូនជាតិ នៅក្នុងការប្រកួត Taekkyeon លើកទី១៦   នៅប្រទេសកូរ៉េនេះគឺជាការប្រកួតក្បាច់គុនបុរាណកូរ៉េដ៏ចំណាស់ និងមានប្រជាប្រិយភាពជាងគេ។ កីឡាការិនីខៀវ ចិន្តារ័ត្ន បានឆ្លងកាត់ការប្រកួតជាច្រើនរួចមកហើយ។ កីឡាការិនីកម្ពុជារូបនេះត្រូវប៉ះជាមួយជើងខ្លាំងព័រទុយហ្កាល់ បានយកឈ្នះឡើងទៅប៉ះម្ចាស់ផ្ទះកូរ៉េ ហើយក៏បានឈ្នះឡើងបន្ត ទៅប៉ះអង់គ្លេស នាវគ្គផ្ដាច់ព្រ័ត្ររហូតទទួលបានមេដាយមាស។

 

គួរជម្រាបផងដែរថា នេះគឺជាលើកទី៨ហើយ ដែលកីឡាការិនីរូបនេះដែលចេះប្រកួតជាច្រើនវិញ្ញាសា ដូចជាគុនខ្មែរ Kick boxing ,MMA, គុនល្បុក្កតោ និងជំនាញខាងប្រភេទកីឡាប្រយុទ្ធជាច្រើនទៀត បានទៅចូលរួមប្រកួតនៅព្រឹត្តិការណ៍ដ៏ធំមួយនេះ ហើយកន្លងមកក៏ធ្លាប់ទទួលបានខ្សែក្រវ៉ាត់ខ្មៅពីព្រឹត្តិការណ៍មួយនេះដែរ។

 

នៅក្នុងរដូវកាលនេះគឺមានប្រទេសចំនួន២៦ បានបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួម ដោយក្នុងនោះមានកម្ពុជាយើងផងដែរ។ ដូច្នេះនេះគឺជាមោទនភាពមួយទៀត ដែលកម្ពុជាបានទៅចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំ ហើយអាចលើកទង់ជាតិឲ្យប្រទេសជាច្រើនទៀតបានឃើញ តាមរយៈកីឡាការិនីកម្ពុជាមួយរូបដែលបានពុះពារឆ្លងកាត់ ឧបសគ្គជាច្រើននៅក្នុងអាជីពជាអ្នកប្រយុទ្ធក្បាច់គុន។a box1 a box2 a box3