» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8166 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698337 នាក់

គ្រាន់តែរឿងដណ្តើមកូនគ្នា.! បុរសម្នាក់បាញ់រះសម្លាប់និង របួសធ្ងន់ស្រាល៥នាក់

 

ខេត្តពោធិសាត់៖យ៉ាងហោចណាស់មនុស្សប្រុស/ស្រី-ក្មេងចាស់ ចំនួន៥នាក់ស្លា-ប់និងរងរបួ.សធ្ងន់ស្រាល ដោយជនដៃដល់ជាសមាជិកគ្រួសារបានឈ្លោះដណ្តើមកូនគ្នា។ ហេតុការណ៌ឈានដល់ការប្រើអំពើហិង្សាដោយអាវុធបា/ញ់រះជាច្រើនគ្រាប់ ទៅលើក្រុមគ្រួសាររបស់ខ្លួន កើតឡើងនៅថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង ៧និង៤០ នាទីព្រឹក ខណ:កំពុងធ្វើដំណើរដោយរថយន្ត១គ្រឿងនៅលើផ្លូវជាតិលេខ៥៥ បណ្តាលឱ្យស្លា/ប់ស្ត្រី១នាក់ និងរ.បួសធ្ងន់ ស្រាល៤នាក់។a kill son 

លោកវរសេនីយ៍ទោ ជា ប៉ារីស ជាអធិការនគរបាលស្រុកវាលវែង បានឱ្យដឹងថា ហេតុការណ៍បា.ញ់ប្រហារខាងលើនេះ ជនសង្ស័យឈ្មោះ ឯក ណាំអៀង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់(មិនដឹងថាមានមុសរបរបានមានអាវុធប្រើ)បានប្រើអាវុធខ្លីK54 បាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ស្ត្រី០១ នាក់ ឈ្មោះ ណ ដ អាយុ ៣០ ឆ្នាំ រស់នៅភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត និងរបួស ០៤ នាក់ ខណ:ដែលជនរងគ្រោះទាំង៥នាក់នោះ កំពុងធ្វើដំណើរដោយរថយន្តលើផ្លូវជាតិ៥៥ មកដល់ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ចំណុចអា៤ ស្ថិត ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ត ពោធិ៍

សាត់ ។ ជនបង្កបានជិះរថយន្ត ០១ គ្រឿង ម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ពោធិ៍សាត់ 2B-2013 ធ្វើសកម្មភាពបាញ់ទៅក្រុមជនរងគ្រោះ ដែលកំពុងជិះរថយន្ត ០១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AH-0038 បន្ទាប់ពីធ្វើសកម្មភាពរួចជនបង្ក បានបើករថយន្តរត់គេចខ្លួន។

ដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ មកដល់វេលាម៉ោង ១២និង១៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។ បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី ចំណែកឯជនរងគ្រោះចំនួន ០៤ នាក់ មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ប វទ ភេទប្រុស អាយុជាង ៣០ ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសធ្ងន់) សង្រ្គោះ បន្ទាន់ នៅមន្ទីរពេទ្យ ខេត្ត ពោធិ៍សាត់។២.ឈ្មោះ ណ ត ភេទស្រី អាយុ ៥៥ ឆ្នាំ រស់នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត (របួសធ្ងន់) សង្រ្គោះ បន្ទាន់ នៅមន្ទីរពេទ្យ ខេត្ត ពោធិ៍សាត់។

៣.ឈ្មោះ ច សវ ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិដំដែក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសស្រាល) សម្រាកព្យាបាល នៅ មណ្ឌល សុខភាព ប្រម៉ោយ។៤.កុមារ៉ាឈ្មោះ ឯ វរប អាយុ ០១ឆ្នាំ ៨ខែ (ត្រូវជាកូនប្រុសបង្កើតរបស់សង្ស័យ (របួលស្រាល) សម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្ត ពោធិ៍សាត់ មូលហេតុទំនាស់រឿងដណ្ដើមកូនគ្នា៕a kill son1 a kill son2 a kill son3 a kill son4