» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8729 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698900 នាក់

បងប្អូនកម្មករ-កម្មការិនីរោងចក្រ ផ្ទុះការតវ៉ា បិទផ្លូវជាតិលេខ២បានមួយដង្ហើមចង្រឹតទើបបើកវិញបន្ទាប់ពីមានការសម្រួលគ្នា...

 

តាកែវ៖នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ មានបងប្អូនកម្មករ កម្មការិនី ប្រមាណ ៧០០នាក់ បម្រើការងារ រោងចក្រផលិតកាបូប ភីវី បានធ្វើការបិទផ្លូវជាតិ ២ ស្ថិតនៅភូមិសាស្រ្ត ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ រយៈពេល ១៥នាទីហើយបានបើកវិញ បន្ទាប់ពីមានការសម្របសម្រួលពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ។a worekr 2raod 

ប្រភពព័ត៌មានបានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញរបស់ក្រសួងការងារ កំពុងស្តាប់សំណូមពររបស់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុនភីវី ដើម្បីឈានទៅរកដំណោះស្រាយសមស្របបញ្ចប់ការតវ៉ា។

នៅពេលនេះ មន្ត្រីជំនាញពីក្រសួង និងមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវដែលដឹកនាំដោយឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងស្តាប់សំណូមពររបស់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុនភីវី អ៊ិនដាសស្រ្ទី(PEEVI INDUSTRY) ដែលមានទីតាំងក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីឈានទៅរកដំណោះស្រាយសមស្របនាពេលដ៏ខ្លីខាងមុខនេះដោយផ្អែកលើច្បាប់។ នេះគឺជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែតុលានេះ។គេមិនដឹងតើមានមូលហេតុអីបានជាក្រុមកម្មករចេញតវ៉ារហូតបិទផ្លូវនោះទេព្រោះក្រសួងការងារមិនប្រាប់។

លោកមេសាគ្រាន់តែបានលើកឡើងថា សំណូមពររបស់បងប្អូនកម្មករនិយោជិត និងកង្វល់របស់និយោជក គឺជាការគិតគូរជាអាទិភាពរបស់ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការធានា និងរក្សាបាននូវសុខដុមនីយកម្មនៅក្នុងសហគ្រាសរវាងនិយោជិត និងនិយោជកដែលជាការចង់បានរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ អ្នកនាំពាក្យដដែលរូបនេះ អំពាវនាវឱ្យបងប្អូនកម្មករនិយោជិត និងនិយោជកបន្តជឿជាក់លើការដោះស្រាយ និងសម្របសម្រួលរបស់ក្រសួងការងារក្នុងនាមជាអាណាព្យាបាល៕a worker 2raod a worker 2raod1