
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10390 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700561 នាក់
កំពង់ស្ពឺ៖មេប៉ុស្តិពោធិ៍អង្គ្រងកាលពីវេលាម៉ោង ០៩:៥០នាទីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥បាន បាញ់សម្លាប់មនុស្សម្នាក់ស្ថិតនៅម្ដុំវត្តអង្រែក នៅភូមិក្រញូង ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ មេប៉ុស្តិខាងលើបាន ឃាត់អោយជនរងគ្រោះឲ្យឈប់ម៉ូតូ តែជនរងគ្រោះមិនព្រមឈប់ បម្រុងជិះបុក ក៏មេប៉ុស្តិរូបនេះទាញកាំភ្លើងបាញ់តែម្តង ?។ប៉ុន្ដែសាក្សីដែលបានឃើញហេតុការណ៍ បាននិយាយថាជាការប៉ុនប៉ងមនុស្សឃាត ដោយមានបំណងបាញ់ ចំកណ្ដាលដើមទ្រូង ទៅលើជនរងគ្រោះតែម្តង។
ជនរងគ្រោះឈ្មោះផា រ៉ាយុ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ស្លាកត្រូវទ្រូងខាងឆ្វេង១គ្រាប់ ។ម្តាយយុវជនរងគ្រោះថាកូនគាត់ទើបលេងបាល់ឈ្នះហើយនាំគ្នាទៅទិញអីញាំជាមួយមិត្តភក្កិក៏ត្រូវបាញ់សម្លាប់ចាំទ្រូងស្លាប់សុំឲ្យជួយរកយុត្តិធម៍ឲ្យកូនគាត់ផង។
សមត្តកិច្ចនិយាយថា កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលពោធិ៍អង្រ្គង ចំនួន៥នាក់ ដែលដឹកនាំដោយ ឈ្មោះ ទ្រី បូរិន ភេទប្រុសអាយុ៣៨ ឆ្នាំ ឋាន:ជានាយប៉ុស្តិ៍ បានចេញល្បាតតាម
ដងផ្លូវ ដើម្បីថែរក្សា សណ្តាប់ធ្នាប់សាធារណ: ខណ: មានមុខសញ្ញាសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងបានហៅឲ្យឈប់ ដើម្បីពិនិត្យ តែមិន ព្រមឈប់ បានជិះម៉ូតូត្រឡប់ក្រោយ បំបុកប៉ះនឹងឈ្មោះទ្រី បូរិន(ជាមេប៉ុស្តិ៍) បណ្តាលឲ្យរាល់កៃអាវុធAK47 ផ្ទុះ១គ្រាប់ត្រូវចំទ្រូងឆ្វេងឈ្មោះ ផា រ៉ាយុ (ជាអ្នកឌុប) បណ្តាលឲ្យស្លាប់ ។សមត្ថកិច្ចបានបន្តទៀតថាក្រោយកើតហេតុ ឈ្មោះទ្រី បូរិន បានយកអាវុធ និងប្រគល់ខ្លួន ជូនលោកអធិការស្រុកបសេដ្ឋ ដើម្បីអនុវត្តតាមនីតិវិធី ។