» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5271 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744297 នាក់

សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា

 

ខេត្តសៀមរាប ៖ ចៅក្រមសម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិ.ង្សាលើភរិយា ។លោក យិន ស្រាង ប្រធានលេខាធិការដ្ឋាន និង ជាអ្នកនាំពាក្យ សាលាដំបូងខេត្តសៀមរាប បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅវេលាម៉ោង ១ និង ៣០ នាទីរសៀល ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ ២០២៦ នេះថា ជនត្រូវចោទឈ្មោះ រ៉េន ចាន់ ណារ៉ូ ភេទ ប្រុសអាយុ២៩ឆ្នាំ មុខរបរមន្ត្រីឧទ្យានុរក្ស (បរិស្ថាន) មានស្រុកកំណើតនៅភូមិអារញ្ញ ឃុំសៀមរាប ស្រុក ខេត្ត សៀមរាប ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងរសៀមរាប ខេត្តសៀមរាប ចោទពីបទហិង្សាប្រព្រឹត្តិ ដោយសហព័ន្ធ ដែលប្រព្រឹត្តនៅបន្ទប់ជួលក្នុង ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្ត សៀមរាបកាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ ។a beat wife1 

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ករណី ប្រើហឹង្សា ដែលជនសង្ស័យ ជាប្តីបានវាយប្រពន្ធ ជាច្រើនលើក ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត កាលពីថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ២០២៦ បន្ទាប់ពីបានទទួលពាក្យ បណ្តឹងរបស់ឪពុកម្តាយ របស់ជនរង គ្រោះ ឈ្មោះ បូរី រតនា អាយុ ៣០ឆ្នាំ រស់នៅផ្ទះជួលភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២៦ ពាក់ព័ន្ធករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ( ដាល់ ប្រពន្ធ ជាច្រើន ដៃ ) ។

ជនសង្ស័យ ឈ្មោះ រ៉េន ចាន់ ណារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្ត្រីឧទ្យានុរក្ស (បរិស្ថាន) មានស្រុកកំណើតនៅភូមិអារញ្ញ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្ន រស់នៅផ្ទះជួល ក្នុងភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀម រាប ។

សូមបញ្ជាក់ថា ករណីហិង្សារវាងប្តីប្រពន្ធមួយគូនេះ បានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិត នៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ច បញ្ជាក់ថា ក្រោយពីសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បានឃាត់ខ្លួនសួរនាំរួច ហើយរៀបចំកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅកាន់តុលាការ ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្ន ជនត្រូវចោទឈ្មោះ រ៉េន ចាន់ ណារ៉ូ ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមន្ត្រីឧទ្យានុរក្ស ( បរិស្ថាន ) ត្រូវបានលោក អាំង សុភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បង្គាប់ឱ្យសមត្ថកិច្ចជំនាញ យកទៅដាក់ពន្ធនាគារ បណ្តោះ អាសន្ន នៅរសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ រួចរាល់ហើយ ។

សូមរំលឹកឡើងវិញថា មន្ត្រីឧទ្យានុរក្ស ម្នាក់ដែលប្រើហឹង្សាលើប្រពន្ធចំនួន៧លើក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនខ្លួនទៅកាន់តុលាការ ។បើតាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់នៅរសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២៦ ថា បន្ទាប់ពី មានពាក្យបណ្តឹងរបស់ ឪពុកម្តាយ ជនរងគ្រោះ ឈ្មោះ បូរី ចេតនា អាយុ៣០ឆ្នាំ រស់នៅផ្ទះជួលភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានកម្លាំងនគរបាលជំនាញ ឃាត់ខ្លួនមន្ត្រីឧទ្យានុរក្ស១រូបខាងលើ ពាក់ព័ន្ធ ករណី ហិង្សា ( ដាល់ ប្រពន្ធ ) ។

ខណៈប្តីរបស់ជនរងគ្រោះ ឈ្មោះ រ៉េន ចាន់ ណារ៉ូ ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ មន្ត្រី ឧទ្យានុរក្ស មានស្រុកកំណើតនៅ ភូមិអារញ្ញ ឃុំ សៀមរាប ស្រុក ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្ន រស់នៅផ្ទះជួល ក្នុងភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប បានប្រើហិង្សា មកលើ ប្រពន្ធ ជាច្រើន លើក ដោយសារ មានភាព ប្រច័ណ្ឌ ។

ហេតុការណ៍ ហិង្សា រវាងប្តីប្រពន្ធមួយ គូនេះ បានកើតឡើង នៅ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង សៀមរាប ខេត្តសៀមរាប។ ប្រភពពីសមត្ថកិច្ច បញ្ជាក់ថា ក្រោយពី សមត្ថកិច្ច ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសួរនាំរួច រៀបចំកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅកាន់តុលាការ ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕a beat wife