» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11791 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701962 នាក់

សន្លឹក​បៀ​បញ្ចប់​ជម្លោះ​កម្ពុជា​-​ថៃ របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​កម្ពុ​ជ៉ា​ថៃ


​អាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា លោក​បាន​ប្រើប្រាស់​កិច្ចចរចា​ពាណិជ្ជកម្ម ដើម្បី​បញ្ចប់​ជម្លោះ​លើ​ប្រទេស​កម្ពុជា និង​ថៃ ហើយ​ទទួលបាន​នូវ​បទ​ឈប់​បាញ់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ និង​បណ្តាញ​សង្គម​នានា​ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​។​a trum tax 

​ក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ចន្ទ លោក ដូ​ណា​ល់ ត្រាំ បាន​ពន្យល់​ពី​យុទ្ធសាស្ត្រ​របស់លោក​ក្នុងការ​បញ្ចប់​ជម្លោះ​កម្ពុជា​-​ថៃ​ថា «​ខ្ញុំ​បាន​ប្រាប់​ទៅ​ប្រទេស​ថៃ​ថា «​យើង​កំពុង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ហើយ​ខ្ញុំ​នឹងមិន​ព្រមព្រៀង​ទេ ប្រសិនបើ​អ្នក​នៅតែ​បន្ត​ប្រយុទ្ធ​គ្នា​។ ហើយ​ខ្ញុំ​ក៏បាន​និយាយ​ជាមួយ​កម្ពុជា​ដោយ​ខ្លឹមសារ​ដូចគ្នានេះដែរ​។ ក្នុង​រយៈពេល​មិន​ដល់​មួយថ្ងៃ​ផង យើង​ក៏បាន​ដោះស្រាយ​បញ្ហា​នេះ​បានសម្រេច​»​។​​ការពិត​មិន​ខុស​ទេ​ព្រោះ​ពេលដែល​ប្រទេស​ចិន​បើទោះបីជា​ចិន​មាន​ទំនាក់ទំនង​ល្អ ជាមួយ​កម្ពុជា​និង​ថៃ​ចង់ ចូលរួម​សម្របសម្រួល​ជម្លោះ​នេះ​ប្រទេស​ថៃ​បាន​បដិសេធ​។​ក្នុង​សារ​លើ​បណ្តាញ​សង្គម Truth Social នៅ​យប់​ថ្ងៃទី​២៨​កក្កដា លោក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​មោទកភាព និង​បាន​ហៅ​ខ្លួនឯង​ថា​ប្រធានាធិបតី​នៃ​សន្តិភាព​។ ក្នុង Truth Social ដដែល​នេះ លោក​ដូ​ណា​ល់ ត្រាំ បាន​អះអាងថា លោក​បាន​បញ្ជា​ឱ្យ​មន្ត្រីក្រោមឱវាទ​ចាប់ផ្តើម​ជជែក​រឿង​ពន្ធ​បដិការ​ជាមួយ​កម្ពុជា​ឡើងវិញ​។

​ទោះបីជា​បាន​អួត​ពី​ប្រធានាធិបតី​ក៏ដោយ​ក៏​លោក Casey Barnett ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ Rfi នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា​ថា សហរដ្ឋអាមេរិក​មិនទាន់​អាច​សម្រេច​ពន្ធ​បដិការ​សម​ហេតុ​សម​ផល​ជាមួយ​ប្រទេស​កម្ពុជា ឬ​ប្រទេស​ថៃ​បានទេ​។ តាម​ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ស្តីពី​ពន្ធ​បដិការ​ជាមួយ​ប្រទេស​ទាំង​២ នឹងត្រូវ​ពន្យារពេល រហូតដល់​ការប្រយុទ្ធ​គ្នា​ត្រូវបាន​បញ្ឈប់​ពិតប្រាកដ​។​​បើ​ចឹ​ង​ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៥​អត្រាពន្ធ​ដ៏​ខ្ពស់​ចំនួន ៣៦​ភាគរយ​ទាំង​ថៃ​ទាំង​កម្ពុជា នឹងត្រូវ​ចូល​ជា​ធរមាន​។​លោក ត្រាំ លើកឡើងថា ការកំណត់​អត្រាពន្ធ​៣៦​ភាគរយ​ចំពោះ​កម្ពុជា​នេះ មាន​វត្ថុបំណង​ចង់​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​តុល្យការ និង​យុត្តិធម៌​។​

​កាលពីដើម​ខែកក្កដា​ប្រធានាធិបតី​អាមេរិក​ពេល​ប្រកាស​ដាក់​ពន្ធ​និយាយថា អត្រាពន្ធ​៣៦​ភាគរយ​នេះ គឺ​តិច​មែនទែន ពោលគឺ​តិចជាង​អ្វីដែល​ត្រូវការ​ដើម្បី​ផាត់​ចោល​ភាពខុសគ្នា​នៃ​ឱនភាព​ពាណិជ្ជកម្ម​ដែល​អាមេរិក​មាន​ជាមួយ​កម្ពុជា​។ លោក ព្រមាន​ថា បើ​កម្ពុជា​សម្រេច​ដំឡើង​ពន្ធ​តប​វិញ​ដោយ​ហេតុផល​ណាមួយ ក្នុង​ចំនួន​ណា​នោះ ចំនួន​នោះ​នឹងត្រូវ​រាប់បញ្ចូល​បន្ថែម​លើ​អត្រា​៣៦​ភាគរយ​ដែល​អាមេរិក​យក​ពី​កម្ពុជា​។​​បើតាម​លិខិត​ដដែល​របស់លោក​ត្រាំ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម Truth Social កាលនោះ​ទំនិញ​ទាំងឡាយណា​ដែល​ផ្ទេរ​ចេញពី​កម្ពុជា ដើម្បី​គេចពន្ធ​ក្នុង​អត្រា​ខ្ពស់ នោះ​នឹងត្រូវ​អាមេរិក​ដាក់​ពន្ធ​បន្ថែម​ក្នុង​កម្រិត​ខ្ពស់​មួយ​បើ​ខ្លួន​រកឃើញ​។​

​សម្រាប់​ការបញ្ជាក់​របស់​ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា គឺ​បាន​កើតឡើង​បន្ទាប់ពី​កាសែត​បរទេស​មួយចំនួន​បាន​រាយការណ៍​ពី​ការផ្ទុះអាវុធ​ជាថ្មី​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​នេះ​។ ពោលគឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ភាគី​ទាំង ២ យល់ព្រម​បង្កើត​បទ​ឈប់​បាញ់ ចាប់ពី​ម៉ោង ១២​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​។ តែ​កម្ពុជា តាមរយៈ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​បាន​អះអាង​នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា​នេះ​ថា គ្មានទេ ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរ និង​កងទ័ព​ថៃ​។​គួររម្លឹកថា ក្រោម​កិច្ចសម្របសម្រួល​ពី​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ការ​ផ្តួចផ្តើមឡើង​ដោយ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជំនួប​ចរចា​រវាង​មេដឹកនាំ​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត និង​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ លោក ភូមិ​ថាំ វី​ឆា​យ៉ា​ឆ័យ នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០២៥ អាច​សម្រេចបាន​បទ​ឈប់​បាញ់​បន្ទាន់​នៅ​កណ្តាល​អា​ទ្រាធ​ថ្ងៃទី​២៨​កក្កដា ដើម្បី​សន្តិភាព​។​


​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២៥ លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ប្រាក់ សុខុន​នៅក្នុង​ពិធី​លៀង​សាយភោជន៍ ប្រារព្ធ​ខួប​៧៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​អាមេរិក នៅ​សារៈមន្ទីរ​ជាតិ​ថ្ងៃ បាន​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ​ជាមួយ​កម្ពុជា និង​បាន​បញ្ជាក់ថា​កម្ពុ​ជាមាន​ការ «​ប្ដេជ្ញាចិត្ត​ឥត​ងាករេ​» ក្នុងការ​ពង្រឹង​ចំណងមិត្តភាព ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ​។​

​លោក ប្រាក់ សុខុន បានលើកឡើង​ពី​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ជាមួយ​សហរដ្ឋអាមេរិក «​ដោយ​ឈរលើ​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក​» ព្រមទាំង​រីករាយ​ចំពោះ​សន្ទុះ​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​ទ្វេរ​ភាគ នា​ឆ្នាំ​កន្លងទៅនេះ រាប់​ចាប់តាំងពី​វិស័យ​ពាណិជ្ជកម្ម និង​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន រហូតដល់​ការបន្ត​កិច្ចសហប្រតិបត្តិការ​រ​វាង​យោធា និង​យោធា​។ លោក​ក៏បាន​កត់សម្គាល់​នូវ​ការបញ្ជូន​មកវិញ​នូវ​រត​នស​ម្ប​តិ្ត​របស់​កម្ពុជា​ដែល​ត្រូវបាន​យកចេញ​ពី​កម្ពុជា​កាលពី​សម័យ​សង្គ្រាម​ផងដែរ​។​

​សហរដ្ឋអាមេរិក​បាន​បង្កើត​ទំនាក់ទំនង​ការទូត ដោយផ្ទាល់​របស់ខ្លួន​ជា​លើកតំបូង ជាមួយ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​១៩៥០ ដោយបាន​តែងតាំង​លោក Donald R. Heath អោយធ្វើជា​តំណាង​វិសាមញ្ញ និង​ពេញ​សមត្ថភាព​។ លោក Heath បាន​ថ្វាយ​សារតាំង​ទៅ​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​១៩៥០​។ ការិយាល័យ​តំណាង​សហរដ្ឋអាមេរិក បាន​បើក​នៅ​ភ្នំពេញ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​ឆ្នាំ​ដដែល ដោយ​យក​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​ជា​កន្លែងធ្វើការ​តំបូង​របស់​ស្ថានទូត​៕a brak ambassader 

 

​