» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 178 នាក់

ម្សិលមិញ 5378 នាក់

សរុប 14079471 នាក់

បាញ់​ផ្អើល​មេឃ​នៅមុខ​ភូមិគ្រឹះ​មេ​រង​ប៉េអឹម​ខេត្តបន្ទាយមានជ័យ​សម​ត្ថ​កិច្ច​ថា​រក​មិនឃើញ តំរុយ​ខ្មាន់កាំភ្លើង​នៅឡើយ ?

 

​បន្ទាយមានជ័យ​៖​ពលរដ្ឋ​នៅ​ក្នង​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរី​សោ​ភ​ណ័​បាន​សម្តែង​ក្តីកង្វល់​ចំពោះ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ពួកគាត់​យ៉ាងខ្លាំង​ព្រោះថា​កាលពី​វេលា​ម៉ោង​១០​ថ្ងៃទី​០​ខែកក្កដា​២០១៩​គេ​ឮសូ​ស្នូ​គ្រាប់កាំភ្លើង​៦​គ្រាប់​បាញ់​ចេញ​លាន់ឮ​ពេញ​ផ្ទៃ​មូលដ្ឋាន បង្ក​អោយ​ភិតភ័យ​ទាំង​កណ្តាលយប់​តែ​សម​ត្ត​កិច្ច​ឃ្សុយ​រកមុខ​អា​អ្នកបាញ់​មិនឃើញ ។ a nak shoot 

​អ្នកភូមិ​ថា​សម្លេង​គ្រាប់​ដែល​ពួកគាត់​បាន​ឭ​នោះ​គឺ​ចំនួន​០៦​គ្រាប់ នៅមុខ​ផ្ទះ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​តែម្តង​ហេតុ​អី​ថា​រក​មិនឃើញ​?​។ ពួក​និយាយ​ឌឺ​ថាបើ​សមត្ថកិច្ច​មាន​ចេតនា​ចង់​រកអោយឃើញ​នូវ​មុខសញ្ញា​នៃ​ខ្មាន់កាំភ្លើង​នោះ​មិនជា​ពិបាក​ទេ ព្រោះថា​បាញ់​នៅផ្ទះ​ពួកលោក​ធំ​នោះ​សុទ្ធសឹងតែ​មានកា​ម៉េ​រ៉ា​សុ​វត្ថ​ភាពទំនើបៗ​ដែល​បំពាក់​នៅតាម​មុខផ្ទះ​ឬ​របង​ផ្ទះ​តើ​? ។

អ្នកភូមិ​នៅ​ន្លែ​ង​កើតហេតុ​បានអោយដឹង​បន្ថែម​មក​ថា ផ្ទះ​ដែលមាន​ការផ្ទុះអាវុធ​នោះ​គឺជា​ភូមិគ្រឹះ​របស់លោក​មេបញ្ជាកា​រ​រង​កង​រាជ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ប្រឆាំង​និង​បង្ក្រាប​គ្រឿងញៀន​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង ។

​តាម​ប្រជាពលរដ្ឋ​អោយដឹងថា​៖​ក្រោយ​កើតហេតុ​គឺ​ទាល់តែ ព្រឹក​ឡើង​ម៉ោង​៨​ថ្ងៃទី​៣​ខែកក្កដា តើ​គេ​ឃើញ​មាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក​ខៀវ​សឹង្ហ​បាន​ចុះទៅ​ស្រង់​ទិន្ន័យ​នៅ​កន្លែងកើតហេតុ​ខាងលើ​ដែរ​តែ ត្រូវបាន​កម្លាំង​អាវុធហត្ថ​មួយក្រុម​រួមទាំង​លោ​
​ក​យ៉ាន់ សុវណ្ណ ផង​មករា​រាំង​មិន​ឲ្យ​ស្រាវជ្រាវ​ក៏​កើតជា​បញ្ហា​ប្រឈមមុខ​ដាក់គ្នា​។​ប្រការនេះ​ធ្វើអោយ​មជ្ឈដ្ឋាន​ពលរដ្ឋ​កើតក្តី​ងឿងឆ្ងល់ និង​សង្ស័យថា សមត្ថកិច្ច​មិនចេះ​ធ្វើការ​ដើម្បី​រួមគ្នា​តាម​ចាប់​ជនល្មើស​ដែល​ប្រើប្រាស់​អាវុធ​បាញ់បោះ​សេរី​អណាធិបតេយ្យ​នៅ​ចំ​មុខផ្ទះ​មេ​ប្រដាប់អាវុធ​នោះ​ទៀតផង ។

លោក​ខៀវ សឹង្ហ បាន​បំភ្លឺ​ប្រាប់​អ្នក​សារព័ត៌​មា​​ន​ថា នៅពេល​លោក​កំពុង​ដឹកនាំ​កម្លាំង ចុះ​​ស្រាវជ្រាវ នៅ​កន្លែងកើតហេតុ ស្រាប់តែ​លោ​​ក​យ៉ាន់ សុវណ្ណ មករា​រាំង មិនអោយ​សមត្ថ​កិ​​ច្ច​គាត់ ធ្វើការ​ស្រាវជ្រាវ នៅមុខ​ផ្ទះ​លោក ស​​ប៊ុន​សឿង មេ​រង​អាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័​​យ​នោះទេ រហូត​មានការ​តឹង​ស​សៃ​ក ស្ទើរតែ​
​ឈានដល់​ការប្រើ​កំលាំងបាយ​ដាក់គ្នា ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​​នៅក្បែរ​តំបន់​នោះ​។​

សេចក្តី​រាយ​ការ​ណ៏​បានអោយដឹងថា ក្រោយពី​មានការ​សម្របសម្រួល​គ្នា​កម្លាំង​ប៉ូលិស​នៃ​ស្នងការ​ខេត្ត បាន​រកឃើញ​សំបក​គ្រាប់​ចំនួន​៣​គ្រាប់​ជា​ប្រភេទ​អាវុធ​ធុន​ខ្លី​សេរី​ទំនើប ។​វត្ថុតាង​ដែល​កម្លាំង​ប៉ូលិស​ចាប់យក​នោះ​អាច​នឹង​កំណត់​បាន​មុខសញ្ញា​បាន​យ៉ាងច្បាស់ ប៉ុន្តែ​បញ្ហា​ត្រង់​ថា តើ​គេ​រក​ឬ​មិន​រកតែ​ប៉ុណ្ណោះ​វា​ស្រេច​លើ​ការេ​សម្រេច​របស់​មេគណៈ​បញ្ជាការ​ឯកភាព​ខេត្ត​គឺ​លោក​អ៊ុំ​រាត្រី​ដែលជា​ចៅហ្វាយខេត្ត ។

​ទោះជា​យ៉ាងនេះ​ក្តី ពលរដ្ឋ​នៅតែ​ជឿជាក់ថា ចំពោះ​ប្រសាសន៍ របស់​សម្តេច​តេ​ជោ ហ៊ុនសែន​ថា មិនមែនជា​រឿង​ត្រូវ​លេងសើច​នោះទេ គឺ​ម៉ាត់​ណា​ម៉ាត់​នឹង ព្រោះថា​កន្លងទៅ ក្មួយប្រុស​របស់​សម្ដេច គឺ​លោក​ឧ​ត្ត​ម​សេនី​យ៏​ហ៊ុន​ជា ដែល​ល្បី​ជើង​ខ្លាំង​បាញ់បោះ​នោះ​ក៏ត្រូវ​បាន​សំណាញ់​ច្បាប់​នៃ​កម្ពុជា អាច​ទាញ​អោយទទួល​ទោសទណ្ឌ​បាន​។ ចុះ​គ្រាន់​រឿង​ខ្មាន់កាំភ្លើង​ថ្លើមធំ​នៅ​ខេត្តបន្ទាយមានជ័យ រឿង​អី​ដែលថា​សមត្ថកិច្ច​លោក​ពិបាក​វេច​ខ្ចប់​នោះ​គួ​តែ មិនអាច​ទៅរួច​ទេ ព្រោះ​វា​ជា​ច្បាប់ ? ។​

គេ​នៅ​ចាំបាន​ថា​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណរដ្ឋមន្ត្រី​កាលពីពេល​ថ្មីៗ​កន្លង​នេះ​សម្តេច​តេជ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានប្រកាសថា​អ្នកណា​បាញ់បោះ​សេរី​ត្រូវតែ​ចាប់​ដាក់គុក​ដេញចោ​លពី​តួនាទី​!​។​a nak shoot1 a nak shoot2 a nak shoot3 a nak shoot4