» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7758 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697929 នាក់

សង្គ្រោះ​កូនដំរី​ញី​មួយ​ក្បាល​បន្ទាប់ពី​បែក​ពី​ហ្វូង នៅ​ខេត្តមណ្ឌលគិរី


​មណ្ឌល​គី​រី​៖ កូនដំរី​ព្រៃ​ញី​មួយ​ក្បាល ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន ដោយមាន​កិច្ចសហការ​ជាមួយ​ដៃគូ​មាន​អង្គការ​WCS អង្គការ​WWF អង្គការ​WA និង​ប្រជា​សហគមន៍​មូលដ្ឋាន​ក្រោយ ពី​ប្រទះឃើញ​បែក​ពី​ហ្វូង​រស់នៅ​ក្នុងព្រៃ​តែឯង នៅក្បែរ​ចំការ​របស់​ប្រជាពលរដ្ឋ​ស្ថិតនៅ​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​a elefen child 

​កូនដំរី​មួយ​ក្បាល​នេះ​មាន​អាយុ​ប្រហែល ពី​០៦-០៨​ខែ ទម្ងន់​ប្រមាណ​៣០០​គីឡូក្រាម រស់នៅ​ដាច់​ពី​ហ្វូង​ជាច្រើន​ថ្ងៃ​, មន្ត្រី និង​អង្គការ​ពាក់ព័ន្ធ​បាន​ចុះទៅពិនិត្យ និង​ជួយ​អន្តរាគមន៍​ផ្តល់​ចំណី ដើម្បី​រងចាំ​បញ្ជូន​ទៅក្នុង​ហ្វូង​មេបា​វិញ​។ ប៉ុន្តែ​ក្រោយ​ការរង់ចាំ​ជាង​មួយ​សប្តាហ៍​ពុំ​ឃើញ​មាន ហ្វូង​មេបា​ឆ្លងកាត់​អាច​ឲ្យ​កូនដំរី​នេះ​វិល​ត្រលប់​ទៅ​រួមរស់​ក្នុងសង្គម​គ្រួសារ​វិញ​បាន​ក៏​នាំគ្នា​សង្គ្រោះ​។​

​ក្រុមការងារ​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម ភ្នំ​តា​ម៉ៅ ក្នុង​កិច្ចសហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​, មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​, ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​, សហគមន៍​ល្បាត​, ប្រជា​សហគមន៍​មូលដ្ឋាន​, អង្គការ​WCS, អង្គការ​WWF និង​អង្គការ​WA ប្រមាណ​ជិត​៣០​នាក់ បាន​បើក​ប្រតិបត្តិការ​ជួយសង្គ្រោះ​កូនដំរី​មួយ​ក្បាល​នេះ​រយៈពេល​០២​ថ្ងៃ (​ចាប់ពី​ថ្ងៃទី​២-៣ ខែវិច្ឆិកា ឆ្នាំ​២០២៤) និង​ដឹកជញ្ជូន​នាំ​កូនដំរី​នេះ​មកដល់​ឧទ្យាន​សួនសត្វ ព្រៃ​ការពា និង​សួន​ភូតគាម «​ភ្នំ​តា​ម៉ៅ​» ដោយ​សុវត្ថិភាព​នា​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលា​ម៉ោង​៦:៥០​នាទី​រសៀល​។​​កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​ពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង បច្ចុប្បន្ន​កូនដំរី​កំពុងស្ថិត​នៅក្រោម​ការមើល​ថែ​នៅ​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម ភ្នំ​តា​ម៉ៅ ហើយក៏​មាន​សុខភាព​ល្អប្រសើរ​ឡើងវិញ​ផងដែរ​៕a elefen child1 

​