» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6355 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696526 នាក់

ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​


​ភ្នំពេញ​៖ តារាចម្រៀង​សម័យ ស្រី​ស្អាត​ពូកែ​វោហា៍​សព្ទ័​កញ្ញា​រ៉ា​ប៊ី​( Rabee) និង​កីឡាករ​បាល់ទាត់​របស់​ក្លឹប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​លោក​និក​ថៃ​ល័​រ​(Nick Taylor )​បាន​ចូល​រោងការ​ហើយ នៅ​ព្រឹក​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ​២០២៥​នេះ ។​a rabee 

​ពិធី​មង្គល​របស់​អ្នក​ទាំងពីរ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​កីឡា កីឡាករ​បាល់ទាត់ តារា​សិល្បៈ​ជាច្រើនរូប ។ ពិសេស​វត្តមាន​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ប្រធាន​ក្លឹប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ព្រមទាំង​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន​វឌ្ឍនៈ​ប្រូ​វើ​រី ក៏បាន​ឆ្លៀតពេល​ចូលរួម បើទោះបីជា​លោក​ទាំងពីរ​មានការ​មមាញឹក​ជាមួយ​ធុរកិច្ច និង​ការងារ​វិ ច្រើន​ក៏ដោយ ។​

​ទំនាក់ទំនង​ស្នេហា​របស់​តារាចម្រៀង​ឆ្នើម និង​តារាបាល់ទាត់​រូប​សង្ហារ​កូនកាត់​រូបនេះ បានធ្វើឱ្យ​មហាជន​មានការ​ច្រណែន​ចំពោះ​ភាព​ផ្អែមល្ហែម​របស់​អ្នក​ទាំងពីរ ពិសេស​ប្រវត្តិ​ស្នេហា​របស់​ពួកគេ ហើយក៏​ជា​គំរូ​ល្អ​សម្រាប់​យុវជន​ដទៃទៀត​ផងដែរ​។​​សូមបញ្ជាក់ថា​តារាចម្រៀង SEXY រ៉ា​ប៊ី ម្ចាស់​បទ “​មាន់​ស្រែ​” ធ្លាប់បាន​ជ្រក​ក្រោម​ក្រុមហ៊ុន​សិល្បៈ​ជប៉ុន មុខ​ក្លាយជា​តារា​ប្រចាំ​ផលិតកម្ម TOWN ដែលមាន​ការទទួលស្គាល់​ពី​ទស្សនិកជន​។​

​រ៉ា​ប៊ី តារាចម្រៀង​ប្រចាំ​ផលិតកម្ម TOWN ដែល​ភាគច្រើន​គ្រប់គ្នា​ស្គាល់​តាមរយៈ បទ​ញាក់​កន្ត្រាក់​អារម្មណ៍​បូករួម​ជាមួយ​ក្បាច់​រាំ​ដ៏​រស់​រវើក​។ ចាប់តាំងពី​ផ្ដើម​នៅលើ​វិស័យ​សិល្បៈ​ចម្រៀង រ៉ា​ប៊ី ពិតជា​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​ដ៏​ប៉ិនប្រសព្វ​ដែល​បង្ហាញ​ពី​ដុង​សិល្បៈ​របស់​នាង​។ តែ​នៅ​ពីក្រោយ​សមត្ថភាព​ទាំងអស់នេះ រ៉ា​ប៊ី​ធ្លាប់​ទទួលបាន​ការហ្វឹកហាត់​ពី​ក្រុមហ៊ុន​សិល្បៈ​ជប៉ុន អស់​រយៈពេល ៣ ឆ្នាំ ថែមទាំង​ទទួលបាន​លេខ ១ ផ្នែក​រាំ​ទៀតផង​។ លើសពីនេះ អំឡុងពេល រ៉ា​ប៊ី កំពុង​ហ្វឹកហាត់​នៅ​ក្រុមហ៊ុន​ជប៉ុន​នោះ នាង​ក៏បាន​ចេញ​ការងារ​សិល្បៈ​ដូចជា ពិធីការនី និង​សម្ដែង​ភាពយន្ត​ចំនួន ២ គឺ​រឿង “​កំលោះ​ក្ដាមប្រៃ​កញ្ញា​ស្ពៃជ្រក់​” និង​រឿង​”​កំលោះ​ចាប់ហួយ​”​។​

​នៅ​ឆ្នាំ ២០១៥ រ៉ា​ប៊ី ក៏បាន​ឈាន​ជើង​ចូល​ផលិតកម្ម Town ដែល​បានចេញ​Album​ទី ១ មាន​បទ​ចម្រៀង ៦ គឺ “​ចង់តែ​នៅ​ក្រមុំ​”, “​ចូលរួម​ឯកា​ផង​”, “​ដឹង​បងអស់​កែ​តែ​នៅ​ស្រលាញ់​”, “​ដេក​មិន​លក់ ឈរ​មិន​សុខ បាយ​មិន​ឆ្ងាញ់​” និង​បទ​ចម្រៀង​គូ​ជាមួយ​លោក សុគន្ធ ថេ​រ៉ា​យុ “​ស្នេហ៍​ស្មោះ​មួយគូ​” និង​”​បង​ដូចជា​ប្លែកៗ​ខុស​មុន​”​។​.

​និ​ច​ថៃ​ល​រ័​(Nick Taylor)​អាយុ​២៥​ឆ្នាំ​ជា​កីឡាករ​ខ្សែបំរើ​របស់​កីឡា​បាត់​ទាត់​ព្រះ​ខន្ធ​រាជ​ខេត្តស្វាយរៀង​ដែលមាន​លោក​ឌី​វិជ្ជា​ជា​ម្ចាស់​ក្លឹប​។​និ​ច​ថៃ​ល​រ័​ជា​កូនកាត់​ខ្មែរ​អាមេរិកាំង​(​មាន​ម្តាយ​ជ​ជន​ជាំ​តិ​ខ្មែរ​និង​ឪពុក​ជា​ជនជាតិ​អា​គាំង​)​កើត​នៅ​រដ្ឋ​តិច​សា​ស់អា​មឹ​រិ​ក​។​និ​ច​បាន​ចេញពី​ក្រុមកីឡា​ក្រុម​ប៊ី​នៃ​ទីក្រុង​អូ​ឡាន់​ដូ​ចូល​ក្រុមកីឡា​ព្រះ​ខ​ន្ខ័​រាជ​ស្វាយរៀង​កាលពី​ឆ្នាំ​២០២២​។​កីឡាករ​និ​ច​ដែល​ធ្លាប់​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​បាន​ប្រាប់​កាសែត​ឲ្យ​ដឹងថា​៖​ខ្ញុំ​កើត​នៅ​រដ្ឋ​តិច​សាស់​អាមេរិក​។​ខ្ញុំ​បាន​ហាត់​លេង​កីឡាបាល់ទាត់​ជាមួយ​លោកឪពុក​តាំងពី​អាយុប្រមាណ​៣​ឆ្នាំ​។​រហូតដល់​អាយុ​១០​ឆ្នាំ​បាន​ចាប់​ចូល​ប្រកួត​នៅ​អាមេរិក​។​មកដល់​អាយុ​១៥​ទៅ​១៦​ឆ្នាំ​ខ្ញុំ​លេង​នៅ​ក្រុម​វិទ្យាល័យ​។​a rabee wedding a rabee1 a rabee2 a rabee3 a rabee4 
​