» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32165 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599584 នាក់

ទីបំផុតអ្នកមេម៉ាយ​លោកស្រី ទ្រី ដា​ណា​ថៅកែ​ហាង​មាស ពេជ្រ​ភ្ជាប់ពាក្យ​ជាមួយ​ប្រុស​បង្ហាញម៉ូដ

​ភ្នំពេញ​៖ ថៅកែ​ពេជ្រ​ដ៏​ល្បីល្បាញ​លោកស្រី ទ្រី ដា​ណា​ដែលជា​ស្រី​ម​ម៉ា​យ​កូន​បី បានសម្រេច​បង្ហាញមុខ​គូ​អនាគត​ជា​ផ្លូវការ​នៅក្នុង​ថ្ងៃ​ពិធី​ពិសា​ស្លា​ដក​កន្សែង​នៅ​ព្រឹក​ថ្ងៃ​ទិ​៩​វិច្ឆិកា​ហើយ ។ កម្ម​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស និង​តារា​ល្បីៗ​ជាច្រើន​កុះករ ជាពិសេស​ក៏មាន​វត្តមាន​របស់លោក​ជំទាវ ហ៊ុន ស៊ី​ណាត់ប្អូនស្រីសមម្តេចតេជោហ៊ុនសែន អញ្ជើញ​ចូលរួម​អបអរសាទរ​ផងដែរ ។​a try dana 

​នៅលើ​បណ្ដាញ​សង្គម​គូស្នេហ៍​អ្នកនាង ពេជ្រ សោភា គឺ​លោក ឆឹ​ម សក្កដា បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ជាមួយ​លោកស្រី ទ្រី ដា​ណា និង​បុរស​សង្ហា​ម្នាក់ ភ្ជាប់​ដោយ​សំណេរ​យ៉ាង​រំភើប​ថា «Congratulations» ដែល​មានន័យថា «​អបអរសាទរ​» ។ ជាមួយគ្នា​គូស្នេហ៍​អ្នកនាង ពេជ្រ សោភា រូបនេះ​ក៏បាន​រំលេច​ឈ្មោះ​លោកស្រី ទ្រី ដា​ណា យ៉ាងច្បាស់​ថែមទៀត​ផង ។​​ក្រោយ​ដំណឹង​នេះ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ភ្លាម មហាជន​ជាច្រើន​បាន​ចែករំលែក​ព្រោងព្រាត ខណៈ​មានមតិ​ជាច្រើន​បានលើកឡើង​ថា ម្ដងនេះ​លោកស្រី ទ្រី ដា​ណា លេង​ឈុត​ធំ ស្ងាត់ៗ​ក៏​បញ្ញា​ក់​អារម្មណ៍​មហាជន និង​អ្នកគាំទ្រ​ឱ្យ​ស្រ​ឡាំង​គាំង​តែម្ដង ។ កន្លងមក​មានការ​វាយតម្លៃ​ថា លោកស្រី ទ្រី ដា​ណា មាន​ទំនាក់ទំនង​ជាមួយ​តារា​សម្តែង​លោក សេង មង្គល ខណៈ​អ្នកខ្លះ​ធ្លាប់បាន​ផ្គូរ​ផ្គង​ឱ្យ​អ្នក​ទាំងពីរ​ថែម​ទៀតផង ។​

​បើទោះជា​យ៉ាងណា ថ្ងៃនេះ​កូនកំលោះ​ពិត​របស់​ថៅកែ​ពេជ្រ​លោកស្រី ទ្រី ដា​ណា មិនមែន​លោក​សេង​មង្គល​ដូច​ការប៉ាន់ស្មាន​នោះទេ​តែ​គឺ​ជាក​ម្លោះ​វ័យក្មេង​ដែលជា​តារា​បង្ហាញ​ម៉ូដ​និង​ជា​មន្ត្រីប៉ូលិស​ដ៏​សង្ហា​ម្នាក់​មានឈ្មោះ​ថារ​សរា​ជ្ជ​សាល​អាយុ​៣៥​ឆ្នា​។​លោករ​សរា​ជ្ជា​សាល​មាន​បង​ប្ងូ​ន​ប្រុស​ម្នាក់ទៀត​ដែលមាន​អាជីព​ជាតា​រា​បង្ហាញ​ម៉ូដ​ផងដែរ​ដែល​អ្នក​ទាំង​ពិរ​មានតែ​ម្តាយ​ដោយ​ឪពុក​បាន​លាចាក​លោក​ទៅហើយ​។​​លោកស្រី​ទ្រី​ដា​ណា​បាន​បង្ហោះ​សារ​ក្រោយពី​ពិធី​ភ្ជាប់ពាក្យ​ថា​៖​អរគុណ​សម្រាប់​ការ​ចូលមកក្នុង​ជីវិត​ខ្ញុំ អរគុណ​ភាពកក់ក្ដៅ​ដែល​ផ្ដល់អោយ ពី​មនុស្ស​មិន​ធ្លាប់​ស្គាល់គ្នា ក៏​ក្លាយជា​មនុស្ស​ដែលមាន​ចិត្ត​ដូចគ្នា ចេះ​ចែករំលែក​ទុក្ខសោក និង​ភាព​រីករាយ​ជាមួយគ្នា ហើយក៏​សម្រេចចិត្ត​ជ្រើសរើស​ផ្លូវ​ដើរ​រួមគ្នា​ទៅ​ថ្ងៃមុខ​។

​ខ្ញុំ​ធ្លាប់​និយាយ​ហើយ ខ្ញុំ​ចូលចិត្ត​ភាពច្បាស់លាស់ ហើយក៏​មិន​បណ្ដោយ​ពេលវេលា​ទៅមុខ​ច្រើន​ដែរ អ្វីៗ​ត្រូវ​ធ្វើតាម​បេះដូង ព្រោះ​បេះដូង​ក៏ត្រូវ​ការ​ភាព​ក​កក់ក្ដៅ​ពិតប្រាកដ​។ ថ្ងៃនេះ ខ្ញុំ​បានសម្រេច​ចិត្ត ក៏​ព្រោះតែ​ក្ដី​ស្រលាញ់​ពិតប្រាកដ​មួយ គេ​បាន​ស្រលាញ់​ខ្ញុំ​ជា​ខ្ញុំ អាច​ទទួលយក​គ្រប់យ៉ាង​ដែល​ខ្ញុំ​មាន​ពីថ្ងៃ​នេះ​ទៅ យើង​មានឈ្មោះ​ជា​គូ​ដណ្ដឹង​នឹង​គ្នា​ហើយ ។​បើតាម​សារ​នេះ​ចង់់​មិន​ចង់​មានន័យថា​លោក​សេង​មង្គល​ជា​បុរស​ដែលមាន​ភាពមិនច្បាស់លាស់​ក្នុងការ​ទទួលយក​ថៅកែ​ពេជ្រ​មេម៉ាយ​កូន​បី​រូបនេះ​ធ្វើជា​ភរិយា​។​មានការ​កត់សម្គាល់​​ថា​ក្នុង​ថ្ងៃ​ភ្ជាប់ពាក្យ​នេះដែរ​លោក​សេង​មង្គលដែលសុខចិត្តលះបង់កញ្ញាហ៊ិននីរត្ន័ដើម្បីមកចូលរួមស្តែងជាមួយលោកស្រីទ្រីដាណាបាន​បង្ហោះ​រូបភាព​បង្ហាញថា​លោក​កំពុង​ដើរលេង​នៅ​ស្រុក​លាវ​ឯនោះ​។​ដោយសារ​កន្លងមក​ការពិត​និង​ការសម្តែង​មិនជា​ណាមួយ​គែ​នៅតែ​រងចាំ​មើលថា​តើ​លោករ​សរា​ជ្ជ​សាល​ជា​បុរស​ក្នុង​បេះដូង​លោកស្រី​ទ្រី​ដា​ណា​ពិត​ឬ​គ្រាន់តែ​ជាការ​សម្តែង​?a try dana1 a try dana3 a try dana5 a try danaa1 a try danaa2 a try danaa7 
​