វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2087 នាក់
ម្សិលមិញ 6841 នាក់
សរុប 13123960 នាក់
ប្រទេសចិន៖តារាចិននាងហ្វានពីងពីងបានចេញមុខមកសុំទោសរដ្ឋាភិបាលចិនកុំមុយនិស្តនិងដោះស្រាយជាមួយអ្នកគាំទ្រជាលើកដំបូងបន្ទាប់ពីនាងបានបាត់មុខនៅដើមខែកក្កដា។ កាលពីថ្ងៃពុធទី៣តុលាតាមបណ្តាញសង្គមបានចេញសេចក្តីថ្លែងការណ៍សុំទោសអ្នកគាំទ្ររាប់លាននាក់ក្រោយពីត្រូវបានអាជ្ញាធរពន្ធពិន័យប្រាក់នាងរាប់រយលានយ័នដោយសារគេចពន្ធនិងបទល្មើសផ្សេងៗ។
នាងនិយាយថានាង”មានអារម្មណ៍ខ្មាសអៀននិងដឹងថាមានមានកំហុសចំពោះអ្វីដែលខ្ញុំបានធ្វើហើយរងការឈឺចាប់បំផុតដែលខ្ញុំពុំដែលធ្លាប់ជួប ក្រោយធ្វើការពិនិត្យមើលខ្លួនឯងយ៉ាងជ្រាលជ្រៅ”។ក្រៅពីបានអរគុណបក្សកុំម្មុយនីស្តចិន និងអ្នកគាំទ្ររបស់នាង និងថានាងនឹងបង់ប្រាក់ពិន័យនៅពេលខាងមុខ ទៅតាមច្បាប់និងការបញ្ជា នាងហ្វានបាននិយាយថា”ឆ្លងកាត់ការសហការជាមួយអាជ្ញាធរពន្ធនៅក្នុងការស៊ើបអង្កេតគណនីនិងក្រុមហ៊ុនរបស់ខ្ញុំ ខ្ញុំដឹងថា ក្នុងនាមជាបុគ្គលសាធារណៈមួយរូប ខ្ញុំគួរគោរពច្បាប់ បង្កើតគំរូល្អសំរាប់សង្គមនិងឧស្សាហកម្មកម្សាន្ត។
ខ្ញុំមិនគួរបាត់បត់លទ្ធភាពគ្រប់គ្រងខ្លួនឯងនៅក្នុងការប្រឈមនឹងផលប្រយោជន៍សេដ្ឋកិច្ចដែលនាំអោយខ្ញុំរំលោភច្បាប់។ខ្ញុំសុំទោសដោយស្មោះចំពោះសង្គម មិត្តភ័ក្តិដែលខ្វល់អំពីខ្ញុំ សាធារណជននិងអាជ្ញាធរពន្ធ”។បើតាមខាងអាជ្ញាធរប្រទេសចិនដដែលបានបញ្ជាក់ថា តារាស្រីដែលបានបាត់មុខពីសាធារណជនរយៈពេល ៣ ខែកន្លងមកនេះ អាចនឹងរួចខ្លួនពីបទគេចពន្ធនេះ ប្រសិនបើនាងទទួលខ្លួនបង់ប្រាក់ពិន័យតាមពេលវេលាដែលបានកំណត់។
ចំនួនទឹកប្រាក់ដែលនាង តម្រូវឲ្យបង់ពិន័យពាក់ព័ន្ធនឹងរឿងគេចពន្ធ និងអំពើខុសច្បាប់ផ្សេងៗទៀតនេះ គឺជិត ៨៩២ លានយ័ន (ប្រហែល ១៣០ លានដុល្លារ)។តាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Xinhua បានបញ្ជាក់ថា ខាងរដ្ឋាភិបាល បាននិយាយថា ក្នុងនាមនាងជាពិរុទ្ធជនលើកដំបូង នាងនឹងមិនត្រូវប្រឈមមុខពីបទឧក្រិដ្ឋនោះទេ ប្រសិនបើនាងបង់ពិន័យគ្រប់តាមច្បាប់ និងពេលវេលាដែលបានកំណត់មែននោះ។
កំពូលតារាស្រីរបស់ចិន និងជាតួស្រីក្នុងរឿង “X-Men: Days of Future Past ” Fan Bingbing ត្រូវបានបាត់មុខពីសាធារណជន តាំងពីថ្ងៃទី១ កក្កដា ហើយសកម្មភាពរបស់នាងនៅលើបណ្ដាញសង្គម ក៏ខកខានឃើញតាំងពីដើមខែមិថុនាដែរ។ នាំឲ្យអ្នកគាំទ្រ បណ្ដាញព័ត៌មានអន្តរជាតិ កំពុងចោទសួរថា តារាស្រីដ៏ល្បី និងមានតម្លៃខ្លួនខ្ពស់ជាងគេមួយនេះ គេចផុតយ៉ាងម៉េចពីក្រសែភ្នែកសាធារណជន និងបណ្ដាញសារព័ត៌មាននានា?
ជុំវិញការបាត់ខ្លួនយ៉ាងស្ងាត់កំបាំងនេះរបស់តារាស្រី មានការលើកឡើងថា មានជាប់ពាក់ព័ន្ធនឹងការគេចពន្ធតាមរយៈកិច្ចសន្យាខ្សែភាពយន្តខុសច្បាប់ ដែលគេហៅថា "កិច្ចសន្យា Ying Yang” ហើយថា ប្រការនេះ បានទាញឲ្យ Fan Bingbing មានបញ្ហាជាមួយរដ្ឋាភិបាលចិន។ ដូច្នេះហើយ ទើបមានការសង្ស័យទៀតថា តារាស្រីត្រូវគេចាប់ខ្លួន ខណៈរដ្ឋាភិបាលចិននៅរក្សាស្ងៀមស្ងាត់នៅឡើយ។
បន្ថែមពីលើនេះ ក៏លេចលឺថា បងប្អូនប្រុសស្រីមួយគូនេះ ត្រូវបានហាមឃាត់សម្រាប់ដំណើរចេញក្រៅប្រទេសចិនទៀតផង។ យ៉ាងណាក៏ដោយ ប្អូនប្រុសរបស់តារាស្រី ស្រាប់តែបង្ហាញគួរឲ្យភ្ញាក់ផ្អើលនៅកូរ៉េខាងត្បូងទៅវិញ។ ប៉ុន្តែក៏មានចចាមអារ៉ាមទៀតថា នោះគឺជាសេណារីយ៉ូរបស់រដ្ឋាភិបាលបង្ខំឲ្យទៅ ដើម្បីលុបបំបាត់ព័ត៌មានលោកត្រូវហាមឃាត់ការចេញក្រៅប្រទេស។
បែបនេះក្ដី Fan ChengCheng ត្រូវបានគេរាយការណ៍ថា លោកទៅដើម្បីទទួលការបណ្ដុះបណ្ដាលពីភ្នាក់ងារកម្សាន្តមួយប៉ុណ្ណោះ។ យ៉ាងណាប្អូនប្រុសរូបនេះ នៅបន្តស្ងៀមស្ងាត់ជុំវិញការបាត់ខ្លួនរបស់បងស្រី ខណៈប្រភពពីសារព័ត៌មានបរទេស បានឲ្យដឹង សារព័ត៌មាននានាក្នុងស្រុករបស់ចិន ក៏ត្រូវបានហាមឃាត់ចំពោះការធ្វើសេចក្ដីរាយការណ៍នានាជុំវិញការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់កំពូលតារាស្រីនេះដែរ។
Fan Bingbing ជាតារាដែលទទួលបានតម្លៃខ្លួនខ្ពស់និងថ្លៃជាងគេបំផុតរបស់ប្រទេសចិនបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តចិននិងលោកខាងលិចរួមទាំងសិទ្ធិថតចម្លង X-Men ដោយទទួលបានប្រាក់រាប់លានដុល្លារ។រូបថតរបស់នាងធ្លាប់បានតុបតែងផ្សាយពាណិជ្ជកម្មរាប់ពាន់នៅតាមដងផ្លូវនៃប្រទេសចិន។ ចំណាត់ថ្នាក់ជាតារាលេខ១របស់នាង ធ្លាប់បានលក់ឲ្យក្រុមហ៊ុនល្បី ដូចជាកាឡាក់ស៊ី ម៉ាកល្បី ៗ ពីក្រុមហ៊ុន Cartier ទៅក្រុមហ៊ុន Louis Vuitton ។ នាងត្រូវបានមើលឃើញជាទៀងទាត់នៅឯកម្មវិធីពានរង្វាន់ធំ ៗ និងពិធីបង្ហាញម៉ូដ។ នៅក្នុងឆ្នាំ 2015 ទស្សនាវដ្តី Time បានដាក់ឈ្មោះនាងថាជា “តារាសម្តែងដ៏ល្បីល្បាញបំផុតរបស់ប្រទេសចិន” ។
តារាភាពយន្តរូបនេះមិនត្រូវបានគេឃើញជាសាធារណៈចាប់តាំងពីដើមខែមិថុនា ក្រោយពីការបង្ហោះនៅលើគណនីសង្គមសង្គមផ្ទាល់របស់នាងដែលបានធ្វើដំណើរទៅលេងមន្ទីរពេទ្យកុមារនៅតំបន់ទីបេ។នៅក្នុងអត្ថបទមួយដែលចេញផ្សាយដោយសារព័ត៌មានរដ្ឋចិនកាលពីថ្ងៃទី 6 ខែកញ្ញាហើយដែលក្រោយមកត្រូវបានលុបចេញវិញនោះ បាននិយាយថា Fan ត្រូវបាននាំខ្លួនទៅឃុំឃាំងដើម្បីទទួលការវិនិច្ឆ័យតាមផ្លូវច្បាប់។
សូមបញ្ជាក់ថាកាលពី ក្នុងឆ្នាំ 2011 វិចិត្រករដ៏ល្បីល្បាញរបស់ប្រទេសនេះគឺលោក Ai Weiwei ត្រូវបានគេឃុំឃាំងអស់រយៈពេលជិត 3 ខែ ដែលក្នុងរយៈពេលនោះកន្លែងលាក់ខ្លួនរបស់គាត់មិនច្បាស់លាស់។ ក្រោយមកគាត់ត្រូវបានដោះលែង បន្ទាប់ពីគាត់បានចុះហត្ថលេខាចំពោះអាជ្ញាធរដោយសារភាព ដែលបានរៀបរាប់ថាពាក់ព័ន្ធនឹងការគេចវេសពន្ធ។
កិច្ចសន្យា«យិនយ៉ាង»
បញ្ហាដែលធ្វើឲ្យអ្នកគាំទ្រនាងបានចាប់ផ្តើមភ្ញាក់ផ្អើលគឺនៅពេលការថតចម្លងនៃកិច្ចសន្យាខ្សែភាពយន្តដែលនាងបានចុះហត្ថលេខាត្រូវបានលេចធ្លាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិននៅចុងខែឧសភា។
យោងតាមកាសែត Global Times បានអោយដឹងថា នាងមានកិច្ចសន្យា 2 ផ្សេងគ្នា។កិច្ចសន្យាមួយនាងត្រូវបង់ពន្ធប្រាក់ 1,5 លានដុល្លា«១០លានយន់»និងកិច្ចសន្យាឯកជនដាច់ដោយឡែកពីគ្នាមួយទៀតត្រូវបង់ពន្ធចំនួន 7,5 លានដុល្លា (50 លានយន់) ។វាជាការអនុវត្តមួយដែលគេស្គាល់នៅក្នុងប្រទេសចិនថាជាកិច្ចសន្យា«យីនយ៉ាង»ដែលជាទម្រង់នៃការគេចវេសពន្ធ ដោយកិច្ចសន្យាតូចតាចដំបូងត្រូវបានរាយការណ៍ទៅអាជ្ញាធរ ខណៈដែលទីពីរធំជាងត្រូវបានចាត់ទុកជាចំណូលមិនគិតពន្ធ។
បុរសម្នាក់ដែលនៅពីក្រោយការលេចធ្លាយនេះជាពិធីករទូរទស្សន៍ចិនលោក Cui Yongyuan បានសុំអភ័យទោស Fan Bingbing កាលពីខែមិថុនា ចំពោះសកម្មភាពរបស់គាត់ ប៉ុន្តែនៅខែដដែលនោះរដ្ឋបាលពន្ធដារចិនបានជំរុញឱ្យអ្នកស៊ើបអង្កេតមើលទៅលើការចោទប្រកាន់នៃកិច្ចសន្យា yin-yang នៅក្នុងឧស្សាហកម្មភាពយន្តរបស់ប្រទេស។
នៅក្នុងខែកញ្ញាសាកលវិទ្យាល័យប៉េកាំងរបស់ប្រទេសចិន បានចេញផ្សាយរបាយការណ៍ដែលត្រូវបានគេសរសើរថា ជាលើកដំបូង “នៅក្នុងពិភពលោក” និងត្រូវបានតម្លើងឋានៈយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនដែលចាត់ចំណាត់ថ្នាក់«តារា»របស់ប្រទេសនេះតាមកម្រិតនៃការទទួលខុសត្រូវសង្គមរបស់ពួកគេ។ ធ្វើឱ្យតារាល្បីៗចូលទៅក្នុងបន្ទាត់ក្រហម
លោក Jonathan Landreth ដែលជាអតីតអ្នកយកព័ត៌មានអង់គ្លេសប្រចាំទ្វីបអឺរ៉ុបនិងជាអ្នកសង្កេតការណ៍យូរអង្វែងនៃឧស្សាហកម្មកម្សាន្តរបស់ចិន បានប្រាប់ទូរទស្សន៍ CNN ថា គណបក្សកុម្មុយនិស្តចិនកំពុងដើរតួរយ៉ាងខ្លាំងហើយចង់ប្រើតារាល្បី ៗ ដើម្បីលក់ “សុបិនចិន” ប៉ុន្តែមិនចង់លើកកម្ពស់ការបែងចែកប្រាក់ចំណូលច្បាស់លាស់នោះទេ។
លោក Landreth បានថ្លែងថា: «ប្រហែលនេះគ្រាន់តែជារឿងដែលធ្វើឱ្យប្រជាជនចាប់ផ្តើមបង់ពន្ធប៉ុណ្ណោះ ។ ប្រសិនបើនរណាម្នាក់ត្រូវគេចាប់ខ្លួននោះ ខ្ញុំគិតថាវានឹងធ្វើឱ្យមានផលប៉ះពាល់ដល់ផលិតកម្មខ្សែភាពយន្តនៅក្នុងឆ្នាំខាងមុខ»។