» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11280 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701451 នាក់

អាវុធហត្ថ​ប៉ោយប៉ែត ចាប់​បុរស​ម្នាក់​បញ្ជូនទៅ​តុលាការ ​គម្រាម​យក​រូបភាព​រួប​ភេទ​ជាមួយ​គូស្នេហ៍ បង្ហោះ​ក្នុង​បណ្ដាញ​សង្គម


​បន្ទាយមានជ័យ​៖​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២៥ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានទទួល​ពាក្យបណ្ដឹង​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ស​.​វ រ​.​ត​.​ន អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ពី​ករណី​យ៍គ​ម្រាម​ខាងលើ​។a boy sex picture

​តាម​ពាក្យបណ្តឹង​បាន​ចោទប្រកាន់​លើ​ឈ្មោះ ជ័យ ចាន់​តារា អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ពីបទ​លួងលោម​រួមភេទ ផលិត​រូប​អាសអាភាស និង​គំរាម​បង្ហោះ​រូបអាក្រាត​ក្នុង​បណ្ដាញ​សង្គម​។​​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង និង​បាន​បទបញ្ជា​កម្លាំង​ជំនាញ​របស់​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​មុខផ្ទះ​សំណាក់ ពៅ ពិសី ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្ដាល រួម​នឹង​វត្ថុតាង​ទូរស័ព្ទដៃ ចំនួន​០១​គ្រឿង ហើយ​នាំមក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដើម្បី​សួរនាំ​ទៅតាម​នីតិវិធី​។​

​សម​ត្ត​កិច្ច​ឱ្យដឹងថា ជនរងគ្រោះ​បាន​បញ្ជាក់ថា រូប​ខ្លួន​បាន​ស្គាល់​ជនសង្ស័យ​រយៈពេល​មួយខែ​មកហើយ ហើយ​ថ្ងៃកើតហេតុ​លើកទីមួយ ខ្លួន​បាន​ទៅលេង​ផ្ទះ​ឈ្មោះ ជ័យ ចាន់​តារា (​ជនសង្ស័យ​) ខណៈពេល​ខ្លួន​ចូល​បន្ទប់ទឹក ត្រូវ​ជនសង្ស័យ​ចាប់បង្ខំ​រួមរ័ក​ក្នុង​បន្ទប់ទឹក ដោយសារតែ​ខ្លួន​ភ័យខ្លាច ក៏​មិន​ហ៊ាន​រករឿង​ជនសង្ស័យ​។​​លើក​ទី​២ ពេល​ខ្លួន​ទៅ​កម្មវិធី​មិត្តភក្តិ ហើយ​ជនសង្ស័យ​បាន​ទៅយក ដើម្បី​សម្រុះសម្រួល​គ្នា​បញ្ចប់រឿង តែ​ត្រូវ​ជនសង្ស័យ​យក​លេស​ថា​ម៉ូតូ​ខូច ហើយ​ស្នាក់នៅ​ផ្ទះសំណាក់​មួយ​យប់ ហើយ​ជនសង្ស័យ​ល្បួង​រួមរ័ក​ម្តងទៀត ហើយ​ជនសង្ស័យ​បាន​លួច​ថតរូប​ទុក​។​

​ក្រោយមក​រូប​ខ្លួន បាន​ប្លុក​ហេ្វ​ស​បុក និង​ឆាត​របស់​ជនសង្ស័យ​ចោល ដើម្បី​បញ្ចប់​ទំនាក់ទំនង​គ្នា ស្រាប់តែ​ជនសង្ស័យ​ខឹង ហើយ​គំរាម​រូប​ខ្លួន​ថា នឹង​បង្ហោះ​វី​ឌី​អូរ និង​រូបថត​ពេល​រួមរ័ក​តាម​បណ្ដាញ​សង្គម ព្រមទាំង​គំរាម​ធ្វើបាប កូន​របស់ខ្លួន​ទៀតផង ទើប​ខ្លួន​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​តែម្តង​។​​ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​បង្ខំ​ជនរងគ្រោះ​ដើម្បី​រួម​រ័ក្ស ហើយ​គំរាមថា នឹង​បង្ហោះ​វីដេអូ និង​រូបថត​អាក្រាត​ពិតប្រាកដ​មែន​។

​