
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6870 នាក់
ម្សិលមិញ 7515 នាក់
សរុប 20032767 នាក់
ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានចាប់ឃាត់ខ្លួន ជនសង្ស័យ០២នាក់ភេទស្រី ក្រោយបានធ្វើសកម្មភាពចាក់សម្លាប់យាយបង្កើតខ្លួន ។ហេតុការណ៍បានកើតឡើងនាវេលាម៉ោង១១ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ៣អា នៅតាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះឈ្មោះ ទី គង់ ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ជនសង្ស័យទី១-ឈ្មោះ សេង ច័ន្ទ បូណ៍មី អាយុ១៩ឆ្នាំភេទស្រី និងទី២-ឈ្មោះ សេង ហេងសានីកា អាយុ១៨ឆ្នាំភេទស្រី។ អ្នកទាំង០២ ស្នាក់នៅផ្ទះកើតហេតុជាមួយជនរងគ្រោះ។ សមត្តកិច្ច បានឱ្យដឹងថា បន្ទាប់ពីបានទទួលពត៍មានពីគ្រួសារសាច់ញាតិ ថាមានមនុស្សស្លាប់ នៅក្នុងមូលដ្ឋានភ្លាមៗ មន្ត្រីជំនាញចក្ខុកោសល្យវិច័យ ក៏បានចុះទៅត្រួតពិនិត្យសព ។ជាលទ្ធផលបែរជារកឃើញមានស្លាកស្នាមកាំបិតពីក្រោយខ្នង។ កម្លាំងសមត្ថកិច្ចក៏ បើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ចំនួន០២នាក់ ជាចៅស្រីបង្កើត ដែលស្នាក់នៅជាមួយគ្នា នាំយកទៅសាកសួរ នៅអធិការដ្ឋានខណ្ឌ។
បច្ចុប្បន្ន សមត្ថកិច្ច បានកសាងសំណុំរឿងជនសង្ស័យទាំង០២នាក់ បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់។ គួរបញ្ជាក់ផងដែរថា យោងតាមចម្លើយសារភាពពីជនសង្ស័យ ទាំង០២នាក់ (ចៅស្រី) បានឱ្យដឹងថា កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ដោយខ្លួនបានយកកាំបិតចុងស្រួច ចាក់ទៅលើលោកយាយពីក្រោយខ្នង ចំនួន១កាំបិត បណ្តាលឱ្យហូរឈាមស្លាប់តែម្តង។ មូលហេតុ ព្រោះតែខឹងយាយ ហាមឃាត់ខ្លួនមិនឱ្យមានស្នេហាព្រោះនៅវ័យសិក្សា៕