» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5564 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695735 នាក់

ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

ខេត្តមណ្ឌលគិរី៖ ការរុករករ៉ែតាមបែបអនាធិបតេយ្យ ឆក់យកជីវិតមនុស្សជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ករណីបាក់ដីសង្កត់មនុស្សក្នុងរណ្តៅរ៉ែ បានកើតឡើងនៅចំណុចអូរតេ ភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា បណ្តាលឱ្យបុរស ២ នាក់បាត់បង់ជីវិតភ្លាមៗ។a mine kill 

 

ជនរងគ្រោះមាន១. លោក ក្រូត នីន អាយុ ៦៦ ឆ្នាំ (ជនជាតិព្នង)។២. លោក មុិប លើម អាយុ ៣៧ ឆ្នាំ (ជនជាតិព្នង)។អ្នកទាំងពីរមានទីលំនៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

តាមប្រភពពីសាច់ញាតិបានឱ្យដឹងថា មុនកើតហេតុ ក្រុមជនរងគ្រោះសរុប ៦ នាក់ បានទៅជីករ៉ែមាសតាំងពីព្រឹកព្រលឹម។ លុះដល់ម៉ោងសម្រាកហូបបាយ ជនរងគ្រោះទាំង ២ នាក់ មិនទាន់ឈប់សម្រាកនៅឡើយទេ គឺបន្តជីកកកាយដីក្នុងរណ្តៅរបស់ខ្លួន។

ជាអកុសល នៅវេលាម៉ោង ១២:១០ នាទីថ្ងៃត្រង់ ស្រាប់តែមានសំឡេងស្រែកផ្អើលឆោឡោថា "ដីបាក់សង្កត់ហើយ!"។ ទោះបីជាអ្នកនៅជិតខាងខំប្រឹងជួយកាយដីសង្គ្រោះយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះជីវិតអ្នកទាំងពីរបានដែរ ដោយសារបរិមាណដីបាក់ចុះមកមានទំហំធំពេក។អាជ្ញាធរតែងតែអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បញ្ឈប់សកម្មភាពរុករករ៉ែដោយខុសច្បាប់ និងគ្មានបច្ចេកទេសត្រឹមត្រូវ ព្រោះវាជាហានិភ័យខ្ពស់បំផុតចំពោះអាយុជីវិត។