» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6857 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697028 នាក់

ទា​ហ៊ាន​កម្មង់​ដូ​អូស្ត្រាលី​ចង​សហការ​និង​បង្វឹក​ទ័ព​ពិសេស​តែ​កម្ពុជា​ថា​ចាំ​មេស​ម្រេច​សិន!


​ភ្នំពេញ ៖ គណៈប្រតិភូ​អង្គភាព​ប្រតិបត្តិការ​ពិសេស​(​ក​ម្ម៉​ង់​ដូ​)​អូស្ត្រាលី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ខាល់ បៀ​មែន​(CARL BIERMANN) បានមក​ទស្សនៈកិច្ច និង​ជួប​សំណេះសំណាល​ការងារ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ត្រី មួន សា​ម៉េ​ត មេបញ្ជាការរង នាយសេនាធិការ​បញ្ជាកា​រដ្ឋា​ន​ទ័ព​ពិសេស តំណាង ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋាន ទ័ព​ពិសេស កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៥ នៅ​ទីបញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក​។​a aus 

​ក្នុង​ជំ​នូ​ប​នោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី មួន សា​ម៉េ​ត បាន​ជំរាបជូន​ប្រតិភូ​អំពី​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រវត្តិ​ការទូត និង​តួនាទី​ភារកិច្ច​របស់​បញ្ជាការ​ដ្ឋា​ន​ទ័ព​ពិសេស កងទ័ពជើងគោក ក្នុងពេល​បច្ចុប្បន្ន គឺ​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​សុ​ឆន្ទៈ នៃ​ការបោះឆ្នោត​របស់​ប្រជាជន​។​

​លោក​វរសេនីយ៍ត្រី ខាល់ បៀ​មែន បាន​ថ្លែង​នូវ​ការកោតសរសើរ​ផងដែរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក ទាំងអស់ ពិត​ជាមាន​សមត្ថភាព​ខ្ពស់ និង​មានបទពិសោធន៍ និង​គ្រប់​ជំនាញ ក្នុង​កិច្ច​ការពារជាតិ​មាតុភូមិ​បាន​រឹងមាំ​។ លោក​វរសេនីយ៍ត្រី ខាល់ បៀ​មែន បានលើកឡើង​នៅ​ចំណុច​សំខាន់ៗ​ចំនួន ០៣៖ ទី​១ ថ្មីៗ​នេះ​ដោយ​មើលឃើញ​ប្រទេស​ទាំងពីរ កម្ពុជា អូស្ត្រាលី ធ្លាប់​ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដូចគ្នា ដូច្នេះ​ភាគី​អី​ស្ត្រា​លី​ចង់​ធ្វើ​កិច្ចសហប្រតិបត្តិការ​ហ្វឹកហ្វឺន​រួមគ្នា ដោយ​ហ្វឹកហ្វឺន​ផ្តោត​សំខាន់ លើ​មេរៀន​សម្រូត​ខ្សែពួរ តូច ធំ ការងារ​សង្គ្រោះ ការងារ​មនុស្សធម៌ ដោយ​ភាគី​អូស្ត្រាលី ជា​អ្នកផ្គត់ផ្គង់​លើក​គម្រោង ដាក់ឈ្មោះ និង​ប្រធានបទ​ហ្វឹកហ្វឺន ។​

ទី​២ ភាគី អូស្ត្រាលី​ចង​បង្កើត​ឲ្យ​មានការ​ហ្វឹកហ្វឺន​រួមគ្នា​នៅ ជំនាញ​ឯកទេស​មុជទឹក តំបន់​សមុទ្រ និង​ទី​៣ ចង់​ឲ្យ​នាយទាហាន និង​ពលទាហាន នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក បាន​ទៅ​ហ្វឹកហ្វឺន​ផ្លាស់ប្តូរ​បទពិសោធន៍​នៅ​ប្រទេស​អូស្ត្រាលី នៅពេល​ខាងមុខ តាមរយៈ​សេនានុព័ន្ធ​យោធា​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា​។​

តែ​ករណីនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មួន សា​ម៉េ​ត ថា​មិនអាច​ឆ្លើយតបបាន​នៅឡើយ​ទេ ដោយ​លោក​រង់ចាំ​នាំយក​សំណើ​ខាងលើនេះ​ទៅ​ជំរាបជូន ឧ​ត្ត​ម​សេនីយ៍​ទោ មេបញ្ជាការ ដើម្បី​លោក​ដាក់​ឆ្លង និង​សុំ​គោល​ការ​ថ្នាក់លើ​បន្ត​។​(​ប្រភព​ហ្វេ​ស​ប៊ុ​កក​ង​ទ​ព័​ជើងគោក​)a aus1 a aus2 a aus3 

​