» រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​ » រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម័​ថៃ​និង​កម្ពុជា​ម៉ាំង​ទៅ​ម៉ាំង​មក​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1650 នាក់

ម្សិលមិញ 5810 នាក់

សរុប 17054807 នាក់

អ្នក​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤​ភ្នំពេញ​សីហនុ​សុំ​វាង​តាមផ្លូវ​ជាតិ​លេខ​៣​សិន​

​ព្រះសីហនុ​៖ កំណាត់​ផ្លូវជាតិ​លេខ​៤​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ប្រឈម​នឹង​ការផ្អាក​ធ្វើ​ចរាចរណ៍ ដោយសារ​កម្ពស់​ទឹកស្ទឹង​សំរោង​បាន​ហក់​ឡើង​ខ្លាំង ខណៈដែល​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​នៅ​បន្ត​រង​នូវ​ទឹកភ្លៀង​ជាប់ៗ​គ្នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ទាក់ទង​ទឹកជំនន់​នេះ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានប្រកាស​ផ្អាក​ចរាចរណ៍ ជា​បណ្ដោះអាសន្ន ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពាន​សំរោង ស្ថិតក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ចាប់ពី​ម៉ោង ៥ ល្ងាច​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ នេះ ដោយសារ​ជំនន់​ទឹកភ្លៀង ជន់​ខ្លាំង រហូត​លិច​ផ្លូវជាតិ ។​a seyla 

​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បញ្ជាក់ថាៈ ” សូម​ធ្វើ​ការផ្អាក ចរាចរណ៍ បណ្តោះអាសន្ន ចំពោះ​យានយន្ត​គ្រប់​ប្រភេទ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១១៥-១១៦ ស្ថិតក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ចាប់ពី​ម៉ោង ១៧​ៈ​០០​នាទី ល្ងាច ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង ជាថ្មី ” ។​ប្រជាពលរដ្ឋ ដែល​ត្រូវ​ធ្វើដំណើរ តាមផ្លូវ​ជាតិ​លេខ ៤ ពិសេស​ត្រង់ចំណុច​ខាងលើ សូម​រក​ផ្លូវ​វាង​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់ ដែល​អាច​កើតឡើង ដោយ​ប្រការ​ណាមួយ​។​​ជាមួយគ្នានេះ កម្លាំង​សមត្ថកិច្ច ក៏បាន​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួលរង​គ្រោះ ដោយសារ​ស្ថានភាព​គ្រោះទឹកជំនន់ បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ដល់​ការរស់នៅ និង​ដំណាំ​របស់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ក្រាំង​អាត់ (​ចំណុច​ក្រាំង​អាត់​ចាស់​) ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា នេះ​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា​សម្រាប់​តំបន់​ខាងលើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​យ៉ាងហោចណាស់ ៣៧​ខ្នង ក្នុងចំណោម ៤២​ខ្នង​ផ្ទះ រង​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២​។ ប៉ុន្ដែ​ពុំមាន​ករណី​រងគ្រោះ​ដល់​អាយុជីវិត​មនុស្ស ឬ​សត្វពាហនៈ​ឡើយ​។ គិត​មកទល់ វេលា​ម៉ោង ១១:៣០​នាទី ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ ស្ថានភាព​កម្ពស់​ទឹក នៅ​ស្ពាន​ស្ទឹង​សំរោង ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ១១៥-១១៦ ក្នុងភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ទឹក​ឡើង​មាន​កម្ពស់ ៥,២០​ម៉ែត្រ ពី​បាត​ស្ទឹង រីឯ​អាកាសធាតុ​កំពុង​ភ្លៀង​។
​តាម​ការសន្និដ្ឋាន សភាព ទឹក​ឡើងដល់​កម្ពស់ ៥,៦០​ម៉ែត្រ ទៅ ៥,៧០​ម៉ែត្រ នឹងត្រូវ​ប្រកាសអាសន្ន​។

​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​ប្រាប់​កាសែត​ថា ក្រៅពីនេះ នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត ក៏​រង​នូវ​ជំនន់​ទឹកភ្លៀង​ដែរ តែ​ទាន់​បង្ក​ជា​មហន្តរាយ​ធំដុំ​អ្វី​នៅឡើយ ខណៈដែល​មានការ​រអិល​ធ្លាក់​ថ្ម​នៅ​ខេត្តព្រះវិហារ​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា​នេះ បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ស្ថានភាព​ធាតុអាកាស​មិនល្អ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៣ ដល់ ១៩ ខែកក្កដា ឆ្នាំ​២០២២​។

ក្រសួង​ធនធានទឹក​បញ្ជាក់ថា ក្នុងអំឡុង​មួយ​សប្ដាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​១៣-១៤ ខែកក្កដា ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​សកម្ម នៅលើ​សមុទ្រ​ចិន​ខាងត្បូង និង​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​។ ចាប់ពី​ថ្ងៃទី​១៥-១៩ ខែកក្កដា ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​តំបន់​នានា​នៅ​កម្ពុជា​កើតមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ហើយ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ផងដែ​។​a seyla1 a seyla2 a seyla3