» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11883 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702054 នាក់

អភិបាលក្រុង​ណែនាំ​ឲ្យ​លុបចោល​កន្លែង​លក់​ហ្គាស​អាណាធិបតេយ្យ​និង​ពង្រឹង​សន្តិសុខ​ថ្ងៃ​ឈប់សម្រាក​!

 

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ មន្ទីរជំនាញ​ត្រូវ​លុបបំបាត់​កន្លែង​លក់​ហ្គាស​អាណាធិបតេយ្យ អោយអស់​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​របស់​ប្រជាពលរដ្ឋ​។​a gaz sreng 

​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ នៅ​រាជធានី​ភ្នំពេញ មាន​កន្លែង​លក់​ហ្គាស​និង ប​ញ្ជូ​ល​ហ្គាស ជាច្រើន ហើយ​កន្លែង​ខ្លះ​គ្មាន​ស្តង់ដារ​បច្ចេកទេស បើ​ប្រាស់​ធុង​ហ្គាស​ចាស់ៗ​គ្មាន​គុណភាព ឬ​ធុង​ស្តើង ដែល​ងាយ​បង្ក​ហានិភ័យ​គ្រោះថ្នាក់​ទាំង​អ្នក​ប​ញ្ជូ​ល​និង​អ្នកប្រើប្រាស់​។

មន្ទីរជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការគ្នា​ជាមួយនឹង​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ ដើម្បី​ចុះ​ត្រួតពិនិត្យ​កន្លែង​លក់​ហ្គាស​នានា ស្វែងយល់​ពី​ទិដ្ឋភាព​ច្បាប់ សម្ភារៈ​បច្ចេកទេស​ស្តង់ដារ និង​ឧបករណ៍​ការពារ ដើម្បី​ធានាថា​អាជីវកម្ម​នេះ​គ្មាន​ផល​រំខាន​ឬ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​និង បរិស្ថាន​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ក្រុមអាជីវករ​លក់​ហ្គាស​ទាំងអស់​ត្រូវ​បញ្ឈប់​ការទិញ​ធុង​ហ្គាស​ចាស់ៗ​ពី​ប្រទេស​ដ៏​ទៃ ហើយ​យកមក​បាញ់ថ្នាំ​ដើម្បី​ប្រើប្រាស់​បន្ត ដែល​នេះ​គឺជា​ហានិភ័យ​គ្រោះថ្នាក់​ខ្ពស់​អាច​បង្ក​អោយ​ផ្ទុះ​ធុង​ហ្គាស​និង អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះសម្បែង​ជាដើម​។​
​

នៅ​រាជធានី​ភ្នំពេញ​សព្វថ្ងៃនេះ កន្លែង​លក់​ហ្គាស​ពុំមែន​តែ​កន្លែង​លក់​ហ្គាស​ទេ គឺមាន​ទាំង​ផលិត​ហ្គាស​ថែមទៀត ព្រោះ​ពេល​ចុះទៅ​កន្លែង​ផ្ទុះ​ហ្គាស​គឺ​ឃើញ​ថ្ម​ស្អុយ​ដែលជា​សារធាតុ​ផលិត ហ្គាស ។ អភិបាល​រាជធានី​ចា​តើ​ទុក​កិច្ចការងារ​នេះ​គឺជា​សន្តិសុខ​សុវត្ថិភាព ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ព្រោះ​បើកាលណា​បង្ក អោយមាន​កន្លែង​លក់​ហ្គាស​អានាធិបតេយ្យ​កាន់តែច្រើន ហានិភ័យ​កាន់តែ​ខ្ពស់ ។​

ដោយឡែក​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០​លោក ឃួ​ង ស្រេង បាន​លើកឡើងថា កិច្ចការ​ការពារ​សន្តិ​សុខ សណ្ដាប់ធ្នាប់ គឺជា​កិច្ចការងារ ដែល​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ពិសេស ក្នុងអំឡុងពេល នៃ​ការឈប់​សម្រាក​ចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​ខាង មុខ​នេះ​។​

​លោក ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់ថា «​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ រួមទាំង​មន្ទីរ​ពាក់ព័ន្ធ​ផង ត្រូវ​រួមសហការ​គ្នា ដើម្បី​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឱកាស នៃ​ថ្ងៃ​ឈប់សម្រាក​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ក្រៅពី​ការងារ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ក៏​ជា​រឿង​សំខាន់​ខ្លាំង​មួយ​ដែរ ដែល​យើង​ត្រូវ​រួមគ្នា​ដើម្បី​ពង្រឹង និង​ទប់ស្កាត់​ឲ្យ​បាន​ទៅតាម ការណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏ដូចជា​ក្រសួង​៕a gaz sreng1 a gaz sreng2 
​