» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5132 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695303 នាក់

ឆេះ សាល​មហោស្រព​ខេត្តតាកែវ​ពេលធ្វើ​កម្មវិធី​តែ មិន​បណ្តាល​ឲ្យ​មាន​អ្នករបួស​ទេ

 

​តាកែវ​៖ មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា សាល​មហោស្រព​ខេត្តតាកែវ ដែល​ត្រូវបាន​អគ្គិ​ស​ភី​ឆាបឆេះ​នៅសល់តែ​គ្រោង​នេះ បាន​សាងសង់ឡើង​អំឡុង​ឆ្នាំ ១៩៦៨ គិត​រហូតមកដល់​ឆ្នាំ ២០២៥ នេះ គឺមាន​អាយុកាល​ចំនួន ៥៧​ឆ្នាំ​មកហើយ​។​a takeo oprea 

​ករណី​អគ្គិ​ស​ភ​យ័​បំផ្លាញ​មហោស្រព​នេះ​កើតឡើង​នា​វេលា​ម៉ោង​ប្រមាណ​ម៉ោង​៨​និ​ហ​៤០​នាទី ពេល​កំពុង​ធ្វើ​កម្ម​វិធីចែក​សញ្ញា​ប​ត្រ័​ហើយ​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​ម៉ោង​៩​ព្រឹក នា​ថ្ងៃអាទិត្យ ទី​២៧ ខែមេសា ឆ្នាំ​២០២៥​។​
​លោក​វរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាល​ក្រុង​ដូន​កែវ បានអោយដឹងថា មុនពេល​កើតហេតុ គឺ​ខាង​មជ្ឈមណ្ឌល​ភាសា​អង់គ្លេស​អភិវឌ្ឍន៍​បញ្ញា​-IDEA ធ្វើ​កម្មវិធី​ប្រគល់​សញ្ញាប័ត្រ​ទៅអោយ​កូនសិស្ស​ជាង ១៤០​នាក់ ។​នៅពេល​កំពុង​ចាប់ផ្តើម​កម្មវិធី​រាំ​របាំ​ជូនពរ​នោះ ក៏​ស្រាប់​តែមាន​ភ្លើង​ឆាប់ឆេះ​ចេញពី​ដំបូល​ខាងលើ នឹង​បានធ្វើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​និង​សិក្សា​នុ​សិស្ស​ដែល​ត្រៀម​ទទួល​សញ្ញាបត្រ​មានការ​ភ្ញាក់​ផ្អើលឆោឡោ និង​រត់​ចេញមក​ខាងក្រៅ​ទាន់ពេលវេលា​ទើប​មិន​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​លោកគ្រូ​អ្នកគ្រូ ឬ​សិស្សានុសិស្ស​ដែល​មក​ទទួល​សញ្ញាបត្រ​ឡើយ​។

​លោក​អធិការនគរបាល​ក្រុង​ដូន​កែវ បាន​បញ្ជាក់ថា ចំពោះ​ការខូចខាត​អគ្គីភ័យ​បាន​ឆេះ​បំផ្លាញ​សម្ភារៈ​ទាំងស្រុង​នៅក្នុង​បរិវេណ​មហោស្រព​ខេត្តតាកែវ គឺ​នៅសល់តែ​កំណាត់​មាត់ច្រក​ចូល​ពី​ខាងមុខ​តែប៉ុណ្ណោះ​។​លោក​វរសេនីយ៍ឯក ហ៊ុន ហែម នាយការិយាល័យ​ពន្លត់អគ្គីភ័យ​ខេត្ត បានអោយដឹងថា​ចំពោះ​រថយន្ត​ពន្លត់អគ្គីភ័យ ដែល​មកជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆាប់ឆេះ​មហោស្រព​នេះ គឺ​បាន​ឡានទឹក​ចំនួន ៧​គ្រឿង ឡាន​របស់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែវ ចំនួន ២​គ្រឿង ឡាន​នគរបាល​ស្រុក​ទ្រាំង​ចំនួន ០១​គ្រឿង ឡានទឹក​ស្រុក​ត្រាំកក់​ចំនួន ០១​គ្រឿង ឡានទឹក​ស្រុក​សំរោង ចំនួន ០១​គ្រឿង ឡានទឹក​ស្រុក​ព្រៃកប្បាស ចំនួន ០១​គ្រឿង និង​ឡានទឹក​នៅ​ឡឥដ្ឋ ចំនួន ០១​គ្រឿង​៕a opera a opera1 
​