» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5737 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695908 នាក់

ជនដៃដល់​ដែល​បាញ់ប្រហារ​និស្សិត​ពេទ្យ​ស្រី​ច្បាស់​ហើយ​គឺ​ទាហាន​នៅក្នុង​អង្គភាព​កងពល​តូ​ចលេ​ខ​៧០ ឋានន្តរសក្តិ​ថ្នាក់​វរសេនីយ៍ត្រី​ឈ្មោះ យឺន វណ្ណ​ដេ​ត​

 

​ភ្នំពេញ ៖ បន្ទាប់ពី​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ របស់​សមត្ថកិច្ច បានកំណត់​មុខសញ្ញា​ជនដៃដល់ ដែល​បាញ់សម្លាប់​គូ​ដណ្ដឹង កាលពី​យប់​ម៉ិ​ញ បាន​ហើយ មានឈ្មោះ យឺន វណ្ណ​ដេ​ត អាយុ​២៦​ឆ្នាំ ជា​នាយទាហាន នៅ​អង្គភាព ង​៧០ បច្ចុប្បន្ន មាន​ឋានន្តរ​ស័​ក្ត​វរសេនីយ៍ត្រី ។ ប្រភព​បញ្ជាក់ថា អ្នក​ទាំង​២​គឺជា​គូ​ដណ្ដឹង​នឹង​គ្នា ដែល​ទើប​ភ្ជាប់ពាក្យ ក្នុងអំឡុង​ខែកញ្ញា ២០១៩ និង​គ្រោង​ចូល​ការ នៅក្នុង ខែមីនា ខាងមុខនេះ ។​a kill baby6 

​សូម​រំលឹកថា នារី​ម្នា​ក់បាន​ស្លាប់ ដោយសារ​បុរស​ជា​គូ​ដណ្ដឹង បាញ់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១២​និង​១០​យប់ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​H-03 ផ្លូវលំ​BT ក្នុង​បុរី​រំចេក​អូ​ឌឹ​ម​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​មានឈ្មោះ ជុន ឌី​ណា ភេទ​ស្រី អាយុ​២៦ ឆ្នាំ ជា​និ​សិ​ត្ស​ពេទ្យ បញ្ចប់​សញ្ញាបត្រ​បរិ​ញ្ញា ផ្នែក​ឡា​បូ និង​ប្រកប​របរ​លក់ ឡេ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ បាន​រង​នូវ​គ្រាប់កាំភ្លើង​ចំនួន​១​គ្រាប់ ( ម៉ាក​NP42 ) ចំ​ត្រង់​កញ្ចឹងក ។ មាន​ស្រុកកំណើត នៅ​ភូមិ ព្រៃ​មនោ ឃុំ​ផុង​ស្រុក​បសេដ្ឋ កំពង់ស្ពឺ ។ ផ្ទះកើតហេតុ​ខាងលើនេះ គឺជា​ផ្ទះ​ដែល​ឳ​ពុក​ម្ដាយ ចង​ចំណងដៃ សម្រាប់​អ្នក​ទាំង​២ ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ ត្រូវជា​គូ​ដណ្ដឹង របស់​ជនរងគ្រោះ នៅ​ក្នុងផ្ទះ​ជាមួយគ្នា ក៏​ស្រាប់តែ​លឺស្នូរ ផ្ទុះអាវុធ ហើយ​គេ​ក៏​ឃើញ​ជនសង្ស័យ បី​ជនរងគ្រោះ ចេញមក​ខាងក្រៅ រួច​ហៅ​កង់​បី​ឥណ្ឌា ដឹក​នារី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដើម្បី​សង្គ្រោះ តែ​ដោយ​សភាព​របួសធ្ងន់​ពេក​ទើប​នារី​រងគ្រោះ បាន​ផុតដង្ហើម នៅពេល​បញ្ជូន​បាន​ពាក់​កណ្តាលផ្លូវ មុន​ដល់​មន្ទីរពេទ្យ ។

​ប្រភព​ដដែល​បន្តទៀត​ថា ករណី​ខាងលើ កើតឡើង​តាំងពី​ម៉ោង​៩​យប់​មកម្ល៉េះ ដោយសារតែ​ការផ្ទុះអាវុធ​នេះ កើតឡើង​នៅក្នុង​ផ្ទះល្វែង ទើប​មិនសូវមាន​អ្នក​ចាប់អារម្មណ៍ ពី​ស្នូរ​គ្រាប់កាំភ្លើង ដោយ​ឃើញ​សមត្ថកិច្ច ចុះមក​ពិនិត្យ​កន្លែងកើតហេតុ ទើប​ផ្អើលឆោឡោ​តែម្តង ។
​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី នៅឯ​ស្រុកកំណើត ខេត្តកំពង់ស្ពឺ ហើយ​សមត្ថកិច្ច​កំពុង តាម​ចាប់ខ្លួន​ជនសង្ស័យ មក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ៕a kill baby2 a kill baby4 a kill baby a kill baby1 a kill baby3 a kill baby5 

​