» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7806 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697977 នាក់

​ក្រុមហ៊ុន​តៃវ៉ាន់​មួយ​បញ្ជា​ទិញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ពី​កម្ពុជា​ចំនួន ៣​ពាន់​តោន​ក្នុង ១​ឆ្នាំ​!

 

​ភ្នំពេញ​៖​ការបញ្ជាទិញ​នេះ​ត្រូវបានបញ្ជាក់​ដោយ​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​។​​លោក​ថា តៃវ៉ាន់​ត្រូវការ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ពី​កម្ពុជា​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​របស់ខ្លួន​ប្រមាណ ៣០% ។​សម្រាប់​ការនាំចេញ​នេះ​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​២៨ មីនា​កន្លងទៅ កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ទៅឱ្យ​ក្រុមហ៊ុន​តៃវ៉ាន់​បាន ២​ពាន់​តោន​រួចហើយ​។ Ju Hu Chang International Co., LTD គឺជា​ក្រុមហ៊ុន​បរទេស​ដំបូង​គេ​ដែល​ត្រូវបាន​លោក អួន ស៊ី​ឡុ​ត​មើលឃើញថា បានផ្តល់​តម្លៃ​ខ្ពស់​ឲ្យ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួចរាល់​របស់​កម្ពុជា​។​​លោក​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​បាន ឱ្យដឹង​ដែរ​ថា​បន្តិច​ថា ក្រុមហ៊ុន​តៃវ៉ាន់​ខាងលើនេះ​ផ្តល់​តម្លៃ​ខ្ពស់ជាង​ក្រុមហ៊ុន​មកពី​អឺរ៉ុប​។file

ការបញ្ជាទិញ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​ស្វាយចន្ទី​កម្ពុជា តែ​សមាគម​ព្រួយបារម្ភ​ខ្លាច​ឆ្នាំ ២០២៥ នេះ ការផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​អាច​នឹង​ខ្វះខាត​ដោយសារ​បញ្ហា​អាកាសធាតុ​។ ត្រង់ចំណុច​នេះ​ត្រូវបាន​លោក អួន ស៊ី​ឡុ​ត​បញ្ជាក់ថា នៅពេល​ទិន្នផល​ធ្លាក់ចុះ តម្លៃ​គ្រាប់ស្វាយចន្ទី​នឹង​ឡើងថ្លៃ​ដែលជា​ហេតុ​ធ្វើឱ្យ​ក្រុមហ៊ុន​កែច្នៃ​ក្នុងស្រុក​ពិបាក​ប្រមូល​ទិញ​។​​បើតាម​លោក អួន ស៊ី​ឡុ​ត ការធ្លាក់ចុះ​ទិន្នផល​គ្រាប់ស្វាយចន្ទី​កម្ពុជា​ដោយសារតែ​មានការ​ប្រជែង​ទិញ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុ​ជា​ពី​បណ្តា​ឈ្មួញ​បរទេស​ផ្សេងៗ​ទៀត​ដូចជា ចិន វៀតណាម និង​ឥណ្ឌា​ជាដើម​។ តាម​លោក អួន ស៊ី​ឡុ​ត គិត​មកទល់ពេលនេះ មាន​ក្រុមហ៊ុន​ចំនួន ៣​បាន​យល់ព្រម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ដើម្បី​នាំចេញ​ទៅ​តៃវ៉ាន់​ក្នុង​កិច្ចព្រមព្រៀង ៣​ពាន់​តោន​រយៈពេល​៣​ឆ្នាំ​។​​សមាគម​នឹង​បន្ត​ស្វែងរក​ក្រុមហ៊ុន​ក្នុងស្រុក​បន្ថែមទៀត​ដើម្បី​ជួយ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នាំ​ចេញទៅ​ទីផ្សារ​តៃវ៉ាន់ ខណៈ​ក្រុមហ៊ុន​សន្យា​ជួយ​ជា​ផ្នែក​ទុន ៥០% ក្នុង​ដំណើរ​ប្រមូល​ទិញ​គ្រាប់ និង​កែច្នៃ​។

​បើតាម​របាយការណ៍​ក្រសួងកសិកម្ម បច្ចុប្បន្ននេះ ខេត្ត​ដែល​បាន​ដាំ​ដុះ​ដំណាំ ស្វាយចន្ទី​ច្រើនជាងគេ គឺ​ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ សៀមរាប និង​ខេត្តកំពង់ឆ្នាំង​។ តាមរយៈ​ការវាយតម្លៃ​បាន​បង្ហាញថា ប្រទេស​កម្ពុ​ជាមាន​លក្ខ​ខណ្ឌ​ដី​សមស្រប​សម្រាប់​ដំណាំ​ស្វាយចន្ទី​មាន​ប្រមាណ ២.៣៨ លាន​ហិកតា​។​បច្ចុប្បន្ន កម្ពុ​ជាមាន​សហគ្រាស​កែច្នៃ​ស្វាយចន្ទី​ចំនួន ៥២ ក្នុងនោះ ៦ ជា​រោងចក្រ​ធុន​មធ្យម​មាន​សមត្ថភាព​ផលិត​គ្រាប់ស្វាយចន្ទី​បាន​ចន្លោះ​ពី ៧០០០​តោន ទៅ ១៤ ០០០​តោន ក្នុង​មួយឆ្នាំ​។ ចំណែក ៤៦​សហគ្រាស​ផ្សេងទៀត​ជា​សិប្បកម្ម​លក្ខណៈ​គ្រួសារ​តូចៗ​ដោយ​មិនមាន​ផលិតកម្ម​ពេញ ១​ឆ្នាំ​ទេ​៕file 
​