
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10451 នាក់
ម្សិលមិញ 11076 នាក់
សរុប 19720927 នាក់
ម៉ាឡេស៊ី៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ ( ACDFM-22 ) ដែលបានរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីដោយ មានការអញ្ជើញចូលរួមពីអគ្គមេបញ្ជាការកងទ័ពនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍នានា។
បណ្តាមេដឹកនាំកងទ័ពអាស៊ានទាំងអស់ បានឡើងថ្លែងបទអន្តរាគមន៍របស់ខ្លួន និងបានចូលរួមពិភាក្សាគ្នាយ៉ាងផុលផុសទៅលើបញ្ហាប្រឈមនានាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួម ដើម្បីធ្វើការដោះស្រាយ។ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងកិច្ចប្រជុំនោះ បានអរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី និងអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការងារសម្របសម្រួលឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) អនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។
ឯកឧត្តម ក៏បានថ្លែងអំណរគុណផងដែរដល់បណ្ដាប្រទេសទាំងអស់ជាសមាជិកអាស៊ាន ដែលបានអនុញ្ញាតឱ្យអនុព័ន្ធយោធា ចូលរួមសង្កេតការណ៍សម្រាប់ការអនុវត្តបទឈប់បាញ់។
ក្រោមប្រធានបទ " ឯកភាពអាស៊ានសម្រាប់សន្តិសុខនិងវិបុលភាព " នៃកិច្ចប្រជុំឆ្នាំនេះ ឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានគាំទ្រពេញទំហឹងពីតួនាទី និងសកម្មភាពរួមរបស់ប្រទេសជាសមាជិកនិងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយរួមគ្នាលើកកម្ពស់ស្ថេរភាពក្នុងតំបន់៕ប្រភពអគ្គមេបញ្ជាការកងទព័