» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11774 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701945 នាក់

កូរ៉េខាងត្បូង ប្តេជ្ញាចិត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ចែកចាយ​មាតិកា​បន្លំ​ផ្ទៃមុខ Deepfake​តាន​ម​បច្ចេកវិទ្យា​អេ​អាយ​!

 

​កូរ៉េខាងត្បូង​៖ គណៈកម្មការ​ស្តង់ដារ​ទំនាក់ទំនង​ដែលជា​ស្ថាប័ន​និយតករ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង បានរៀបចំ​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​ពុធ​ទី​២៨​សីហា ផ្តោតលើ​ការពិភាក្សា​អំពី​វិធីសាស្ត្រ​ដើម្បី​ទប់ស្កាត់​និង​ប្រយុទ្ធប្រឆាំង​ការផលិត​និង​ចែកចាយ​នូវ​ប្រភេទ​មាតិកា​បំភ័ន្ត​ផ្ទៃមុខ មាន​ឈ្មោះថា Deepfake ជា​កម្មវិធី​បច្ចេកវិទ្យា AI ងងឹត ប្រើប្រាស់​សម្រាប់​កែប្រែ​ភិនភាគ​ផ្ទៃមុខ​របស់​បុគ្គល​ក្នុង​មាតិកា​វីដេអូ​មួយ ឱ្យទៅជា​ភិនភាគ​ផ្ទៃមុខ​របស់​បុគ្គល​មួយ​ផ្សេងទៀត ដោយ ចាត់ទុកថា ជាការ​គំរាមកំហែង​ដ៏​អាក្រក់​មួយ សម្រាប់​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អនាគត​។a korea ai1 

​ទាក់ទិន​នឹង​មាតិកា​ក្លែងក្លាយ​ដែល​បង្កើតឡើង​ដោយ​កម្មវិធី Deepfake នេះ ត្រូវបាន​គេ​រាយការណ៍​ឱ្យដឹងថា មាន​មាតិកា​វីដេអូ និង​រូបភាព​បែប​អាសអាភាស​ជាច្រើន ត្រូវបាន​បង្កើត​និង​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​នៅ​ប្រទេស​កូរ៉េខាងត្បូង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ ជាពិសេស​គឺ​សម្រាប់​បណ្តាញ​សារ Telegram ដែលជា​កម្មវិធី​បណ្តាញ​សង្គម​ដ៏​ពេញនិយម​មួយនា​ពេលបច្ចុប្បន្ន​។

​របាយការណ៍​ខាងលើនេះ បាន​ធើ្វ​ឡើង​ស្របពេល​ដែលមាន​ការចាប់​ខ្លួន​ស្ថាបនិក​កម្មវិធី Telegram លោក ប៉ា​វែ​ល ឌូ​រ៉ូ​វ (Pavel Durov) ដោយ​អាជ្ញាធរ​បារាំង ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ដំណើរការ​គ្រប់​គ្រប់​របស់​កម្មវិធី Telegram ថា​ព្យាយាម​ជួយ​លាក់បាំង​ព័ត៌មាន​ឯកត្តជន​របស់​គណនី​ក្រុម​ឧក្រិដ្ឋជន​មួយចំនួន ដែល​ធើ្វ​សកម្មភាព​បោក​បញ្ជោត​ហិរញ្ញវត្ថុ ជួញដូរ​គ្រឿងញៀន និង​ការ​ចែកចាយ​មាតិកា​អាស​អា​ភាព​របស់​អ​និតិ​ជន​តាម​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​។

​ប្រធាន​គណៈកម្មការ​ស្តង់ដារ​ទំនាក់ទំនង​ប្រទេស​កូរ៉េ លោក រី​យូ ហ៊ី​លីម (Ryu Hee-lim) បាន​សន្យាថា នឹង​បង្កើន​ចំនួន​បុគ្គលិក​បន្ថែម ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្នុង​គោលដៅ​ស្វែងរក​និង​លុប​លំ​បាត់​នូវ​មាតិកា​ក្លែងក្លាយ Deepfake ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​និង​ឆាប់រហ័ស​។ ក្រៅពីនេះ ស្ថាប័ន​របស់លោក​នឹង​បង្កើត​សហប្រតិបត្តិការ​ភាពជា​ដៃគូ​ជាមួយ​កម្មវិធី​បណ្តាញ​សង្គម​ធំៗ ដូចជា Facebook និង Telegram ដើម្បី​រិះរក​វិធានការ​ចាំបាច់​បន្ថែម​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​មាតិកា​ក្លែងក្លាយ​៕​ប្រភព​៖ Reuters Connecta korea ai a korea ai2 


​