
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10223 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700394 នាក់
តាកែវ៖នៅរសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកទេសរដ្ឋមន្ត្រីគន់គិនអនុប្រធានទី១គណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះ ជួបជាមួយបងប្អូនប្រជាកសិករដោយផ្ទាល់ នៅទីតាំងដែលជួបប្រទះបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង ក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋប្រហែលជា៤០០នាក់ បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ដើម្បីស្នើសុំ បើកទឹកឲ្យពួកគាត់បូមធ្វើស្រែប្រាំង ដែលខ្វះទឹកចំនួនប្រមាណជាង ៤៥០០ហិចតា នៅចំនួន០៥ ឃុំ គឺ ១-ឃុំកណ្តឹង ២-ឃុំក្រាំងធ្នង់ ៣-ឃុំចំប៉ី ៤-ឃុំ.ពារាម ៥-ឃុំត្នោត។ជាដំណោះស្រាយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវដោយមានការគាំទ្រពីក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរដែនដី បានអន្តរាគមន៍បូមទឹកពីទន្លេបាទីតាមស្ថានីយទី២២ និងទី២៣ បញ្ចូលក្នុងប្រឡាយមេហនុមាន ដើម្បីសង្គ្រោះស្រូវប្រាំងប្រមាណ ៤ពាន់ហិកតារបស់បងប្អូនប្រជាកសិករចំនួន ៣៥០០គ្រួសារ ក្នុងឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏ទទូចដល់ប្រជាពលរដ្ឋប្រមាណ៤ពាន់គ្រួសារ សូមមេត្ដាកុំអាលបូមទឹក ដោយរក្សាទឹកស្ដុកក្នុងប្រឡាយនេះ រយៈពេល៧ថ្ងៃសិន ដើម្បីឲ្យទឹកពេញនៅក្នុងប្រឡាយ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានឲ្យដឹងថា ក្រោយពីបូមទឹកដាក់ក្នុងប្រឡាយ បានរយៈពេល៧ថ្ងៃរួចហើយ ទើបអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រមាណ៤ពាន់គ្រួសារនេះ ដាក់ម៉ាស៊ីនបូមទឹក បើមិនធ្វើដូច្នេះទេ អ្នកខាងលើបូមទឹកអស់ ហើយអ្នកខាងក្រោម នឹងមិនបានទឹកប្រើនោះទេ។បើតាមទេសរដ្ឋមន្ត្រី គន់ គីម, រដ្ឋមន្ដ្រីក្រសួងធនធានទឹក នឹងខិតខំព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីជួយដោះស្រាយបញ្ហាខ្វះទឹក តាមការបញ្ជាដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ។
សូមជម្រាបថា ក្នុងផែនការឆ្នាំ២០២៥ នៅស្រុកបាទី ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋបានអនុវត្តការធ្វើស្រែប្រាំងរហូតដល់ ៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល ហើយប្រព័ន្ធស្ទឹងព្រែកត្នោតនៅផ្នែកខាងលើតំបន់រលាំងជ្រៃ និងប្រព័ន្ធប្រឡាយបញ្ជូនទឹកចូលអាងទន្លេបាទីបានបិទជាបណ្តោះអាសន្នដើម្បីធ្វើការជួសជុល បណ្តាលឱ្យស្រូវប្រាំងប្រជាពលរដ្ឋប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព។បន្ទាប់ពីអាជ្ញាធរសម្របសម្រួល ជាមួយប្រជាពលរដ្ឋ នៅវេលាម៉ោង១០៖៥៦នាទី ប្រជាពលរដ្ឋបានបើកដំណើរការផ្លូវលេខ០២ឡើងវិញ។