
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7853 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698024 នាក់
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥ នៅចំណុច ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចនគរបាល បានចុះប្រតិបត្តិការ ចាប់ខ្លួន ជនជាប់ចោទ ឈ្មោះ គន្ធា វីធួន ភេទប្រុស អាយុ ២៥ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដាក់ពន្ធនាគារ ពី បទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចក្រុម ទី១២ ភូមិព្រែកមហា ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបង្គាប់របស់តុលាការ។
ករណីយ៍បាញ់ប្រហារនេះបានកើតឡើងកាលពីវេលា ម៉ោង៤ និង០០នាទីទៀបភ្លឺយប់ថ្ងៃទី ៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួន ច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារ FTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង។ កាលនោះមានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំណុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់ទៅលើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ហើយបាននាំគ្នាជិះរថយន្តគេចខ្លួនបាត់ ។
ក្នុងហេតុការណ៍នោះជនរងគ្រោះ ០១នាក់ ក្នុងចំណោម០៣នាក់ បានស្លា-ប់បាត់បង់ជីវិតពេល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊េីបអង្កេតនិងឃាត់ខ្លួន
មុខសញ្ញាជាបន្ត បន្ទាប់និងបញ្ជូនទៅតុលាការដើម្បីអនុវត្តទោសតាមផ្លូវច្បាប់។