» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6757 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696928 នាក់

ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ហូ​ចំរើន​ត្រូវ​ឃុំខ្លួន​ព្រោះ​រឿង​បាញ់បោះ​សេរី​ពេល​ស្រុក​មាន​សន្តិភាព​!

ភ្នំពេញៈ មន្ត្រី​តុលាការ​ក្រុងភ្នំពេញ បាន​ឲ្យ​ដឹងថា ៖​ឧកញ៉ា​ហូ ចំរើន ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ យោធា​កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា​នេះ ត្រូវបាន​លោក សៀង សុខ ព្រះរាជ​អា​ជា្ញ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ គំរាមកំហែង​ថា​នឹង​សម្លាប់ តាម​មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ ហើយក៏​បញ្ជូន​សំណុំ​រឿងនេះ ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​។ នៅ​ល្ងាច​ឡើង ចៅក្រម​ស៊ើបសួរ លោក​កូយ សៅ បានសម្រេច​ឃុំខ្លួន​ឧកញ៉ា​ហូ ចំរើន ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ បណ្ដោះអាសន្ន នៅ​គុក ហៅ​ព្រៃ​ស ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​។​

​

ករណី​ស្រដៀង​គ្នា​នេះ ជាមួយ​ក្មួយ​នាយករដ្ឋមន្ត្រី​គឺ​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក​នគរបាល លោក ហ៊ុន ជា ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស​រយៈពេល​១៨​ខែ បន្ទាប់ពី​ព្រះរាជ​អា​ជា្ញ​រង ហ៊ឹង ប៊ុនថន ចោទប្រកាន់​ចំនួន​២​បទល្មើស ទី​១ បទ “​គំរាមកំហែង​ថា​នឹង​សម្លាប់​“ និង​ទី​២ បទ​“​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​“ តាម​មាត្រា​២៣៣ និង​មាត្រា​៤១០ នៃ​ក្រមព្រហ្មទណ្ឌ​។​នេះ​បើតាម​​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិ​ន បាន​ប្រាប់​អង្គភាព​សារព័ត៌មាន កាលពីពេល​កន្លងទៅ ។​

សូមបញ្ជាក់ថា ឧកញ៉ា​ផ្កាយ​៣​ហូ​ចំរើន ត្រូវ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ពាក់​ពន្ធ​ករណី​បាញ់បោះ​គំរាម​ភរិយា និង​ឪពុក​ម្ដាយក្មេក កាលពី​ពាក់កណ្ដាល​ខែមេសា​កន្លង​ទៅ​នៅក្នុង​ផ្ទះ​។ ការឃាត់ខ្លួន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល និង​សេដ្ឋកិច្ច​រូបនេះ​ត្រូវបាន​គេ​និយាយថា គឺធ្វើឡើង​ដោយមាន​បញ្ជារ​ពី​ព្រះឥន្ទ​ដូច​ករណី​យ៍​លោក​ហ៊ុន​ជា​ផងដែរ​។​

​គួររំឭកថា​៖ មន្ត្រីជាន់ខ្ពស់​យោធា ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ហូ ចំរើន បាន​បើក​ការបាញ់បោះ​គំរាម​ក្រុមគ្រួសារ​ចំនួន​ប្រហែល​៦-៧​គ្រាប់ កាលពី​វេលា​ម៉ោង​៣៖៣៥​នាទី​រសៀល ថ្ងៃ​សៅរ៍ ៧​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​បង្ក​ការបាញ់បោះ​ខាងលើ មានឈ្មោះ ហូ ចំរើន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ទីតាំង​កើតហេតុ មុខរបរ​ជា​មន្ត្រី​យោធា ឋានៈ​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣)​។ ចំណែក ជនរងគ្រោះ​មាន​គ្នា​៣​នាក់ រួមមាន ១-​ឈ្មោះ យិន គារ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ឪពុកក្មេក​, ទី​២-​ឈ្មោះ ផន ទៀង ភេទ​ស្រី អាយុ​៥១​ឆ្នាំ ម្ដាយក្មេក និង​ទី​៣-​ឈ្មោះ គារ សុខ​គាង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​ភរិយា​។ ជនរងគ្រោះ​ទាំង​៣ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​ដូចគ្នា​។​

​ក្រោយពេល​កើតហេតុ ដែល​បាន​បង្ក​ជាការ​ភ្ញាក់ផ្អើល​ស្ទើរ​ពេញ​ក្រុងភ្នំពេញ​ហើយ​នោះ សមត្ថកិច្ច​ដែល​បាន​ត្រឹម​មក​ព​ទ្ធ័​ផ្ទះ​គ្រាន់តែ​បញ្ជាក់​យ៉ាងខ្លី​ប្រាប់​អ្នកសារព័ត៌មាន​ថា ករណី​បាញ់បោះ​សេរី​នេះ បណ្ដាលមកពី​ទំនាស់​ក្នុង​គ្រួសារ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ទាំង​៣ រងរបួស ឬ​បាត់​បង់ជីវិត​ឡើយ​។​កាលនោះ​លោក​ហូ​ចំរើន​បំភ្លៃ​ថា​អង្គរ​ក្ស័​លោក​ជា​អ្នកបាញ់​ហើយ​រឿង​ហ្នឹង​ក៏​ស្ងាត់​ទៅ​ប្រជាពលរដ្ឋ​ស្មានថា​តា​ភ្លេច​បាត់​ហើយ​!!​។មានពតិមានថាមន្ត្រីថ្នាក់លើកំពុងរៀបចំឯកសាទូលសុំព្រះមហាក្សត្រដក់គោរម្យងារឧកញ៉ាផងដែរ។

​សូមបញ្ជាក់ថា​៖​មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា ការគំរាមកំហែង​ថា នឹង​សម្លាប់ កាលបើ​ការគំរាមកំហែង​នេះ ធ្វើឡើង​ម្តង​ហើយ​ម្តងទៀត ឬ​សម្តែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វីមួយ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៤​លាន​រៀល​។​

a-oknha-shoot2

a-oknha-shoot1