» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1886 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747221 នាក់

រឿង​កីឡាបាល់ទាត់​ព្រួត​វ៉ៃ​នាយ​ចឺម​នៅតែ​ក្តៅ​បន្ទាប់ពី​ឮថា​អ្នកមានអំណាច​អន្តរាគមន៍​!

 

​ប៉ៃលិន​៖​ករណី​យ៍​ការប្រើ​ហឹ​ង្សា​ដោះស្រាយ​បញ្ហា​បង្កឡើង​ដោយ​កីឡាបាល់ទាត់​ជជុះ​ឈ្មោះ​ង៉ែត លី​ទី​អាយុ​២២​ឆ្នាំ​ជា​បុគ្គ​លឹក​ក្រុមហ៊ុន​រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ សាលា​ក្រៅ ខេត្ត​ប៉ៃលិន ទៅលើ​នាយ​ចឺ​ម​តារាចម្រៀង​ផលិតកម្ម​សាន់​ដេរ​កាលពី​រសៀល​ម៉ោង​ប្រមាណ ៤ និង ២០ នាទី ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ នៅតែ​ជា​ប្រធានបទ​ដ៏​រសើប និង​ចាប់អារម្មណ៍​ចំពោះ​មហាជន រួមទាំង​អ្នកគាំទ្រ​ផ្អើល​ពេញ​ប្រទេស ពិសេស​ក្រោយពី​លេច​ឮថា​មាន​អ្នកមានអំណាច​អន្តរាគមន៍​ជួយ​ការពារ​ជនបង្ក​។​a jeuma7 

តារាចម្រៀង​នាយ ចឺម ដែលជា​ជនរងគ្រោះ រងរបួស​ត្រង់​កំភួនដៃ​ទាំងសងខាង និង បែកក្បាល​ដេរ​អស់ ៥ ថ្នេរ ក្នុងនោះ​ទូរស័ព្ទ​ម៉ាក I phone X​មួយគ្រឿង​បាន​ខូចខាត​ខ្ទេច​។​បើតាម​សាច់ញាតិ​របស់​តារាចម្រៀង ចឺម គឺ​នាយ ក្រូច ឲ្យ​ដឹងថា​មកដល់​ថ្ងៃទី​១៩​ធ្នូ លោក ចឺម នៅពេលនេះ កំពុង​ស្ថិតនៅ​ខេត្ត​ប៉ៃលិន នៅឡើយ ដើម្បី​ដោះស្រាយ​បណ្តឹង​លើ​ជនបង្ក​ក្រោមលេស​ថា​ឆាត​ញ៉ែ​សង្សា​របស់ខ្លួន បាន​ប្រើ​កំណាត់ឈើ​វាយ​លើ​ក្បាល​របស់ខ្លួន​(​ប៉ង​ធ្វើឃាត​) ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​សម​ត្ត​កិច្ច​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​បញ្ជាក់ថា ចំពោះ​ករណីនេះ​គឺ​ត្រូវ​រៀបចំ​បញ្ជូន​សំណុំរឿង​បន្តទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ខណៈដែល​ការដោះស្រាយ​សំណង​រវាង​នាយ ចឺម និង​អ្នកបង្ក​ហិង្សា​មិនអាច​សម្រុះសម្រួល​គ្នា​បានឡើយ​។ លោក​ថា នៅក្នុង​ការដោះស្រាយ​ជំហាន​ដំបូង គឺ​នាយ ចឺម បានទាមទារ​ជំងឺ​ចិត្ត​ចំនួន​៣​ម៉ឺន​ដុល្លារ តែ​ភាគី​បង​សុំ​ត្រឹម​១​ម៉ឺន​ដុល្លារ​។​

ចំពោះ​ដើមហេតុ​នៃ​អំពើហិង្សា​នេះ ត្រូវបាន​លោក​បញ្ជាក់ថា កើតចេញពី​ការ​ឆាត​ឆ្លើយឆ្លង​រវាង​នាយ ចឺម​និង​ជនបង្ក ដែល​ក្លែងខ្លួន​ជា​នារី​សង្សារ​(​យក​ហ្វេ​ស​ប៊ុ​ក​លេង​)​ដើម្បី​ណាត់ជួប​គ្នា​ជាមួយ​នាយ ចឺម​។ ក្រោយពេល​ឆ្លើយឆ្លង​តាមសាររួច ជនបង្ក​ខាងលើ​(​បុរស​ជា​សង្សារ​នារី​ម្ចាស់​AcountFacebok)​ក៏បាន​ទៅ​ជួប​នាយ ចឺម ឈានដល់​ការ​ហិង្សា​តែម្តង​។

លោក​អធិការនគរបាល​ស្រុក​សាលា​ក្រៅ​បាន​ច្រានចោល​ព័ត៌មាន​ដែលថា ភាគី​ជនបង្ក​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​បុគ្គល​មានអំណាច​ពីក្រោយ​ខ្នង ដែល​មក​កាង​ដើម្បី​បន្ធូរបន្ថយ ថវិកា​ពី​ការទាមទារ​សំណង​ជំងឺ​ចិត្ត​មក​នៅត្រឹម​៥០០​ដុល្លារ​នោះ ព្រោះ​លោក​ធ្វើ​រឿង​មួយ​នេះ មិនមាន​អ្នកណា​ចូលរួម​អន្តរាគមន៍​នោះទេ​។​

បញ្ហា​នេះ សមាគម​សិល្បៈ​កម្ពុជា ដឹកនាំ​ដោយ​អ្នកនាង ច​ន​ច័ន្ទ លក្ខិណា គ្រោង​នឹងដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ ពីបទ​ព្រហ្មទណ្ឌ ទោះបី​ជានា​ចឹ​ម មិន​ប្តឹង​ឬក៏​ដក​ពាក្យបណ្តឹង​ក៏ដោយ​។ សមាគម​នេះ​បញ្ជាក់ថា ករណីនេះ មិនមែនជា​លើក​ទី​១​ទេ ដែល​ជនបង្ក​ខ្លះ ធ្វើ​សកម្មភាព​ខុសច្បាប់​មក​លើ​សិល្បករ​សិល្បការិនី​។​ក្នុង​រឿង​មួយ​នេះ​ក្រៅពី​នាង​អ៊ី​ត​និង​នាង​ក្រួច​ដែលជា​ពូ​មីង​នាយ​ចើ​មខាង​ផលិតកម្ម​សាន់​ដេរ​ក៏បាន​បង្ហោះ​សារ​គាំទ្រ​នាយ​ចើ​ម​ម​ដែរ​។​


​សង្សារ​របស់​នាយ​ចឺម ជាតា​រា​ម៉ូ​ដែល តារា​សម្តែង នៅក្នុង​សិល្បៈ​ផងដែរ ដែល​រូបនាង បាន​សម្តែង​ការបារម្ភ ពី​សុខទុក្ខ និង​មិនបាន​ខឹងសម្បារ ពេល​ទទួលដំណឹង​នេះ​ទេ​។
​តារា​ស្រី​រូបនេះ ក៏បាន​បង្ហោះ​រូប និង​សរសេរ​សារ​ថា​៖ សូម​ព្រះ​តាម​ជួយ​ថែរក្សា​អាយ​ដល ជួបតែ​សំណាងល្អ កុំ​គិត​ច្រើន អី​ណា​ទាំងអស់គ្នា​ជា​កម្លាំងចិត្ត​បង​គ្រប់ពេល​។a jeuma10 a jeuma3 a jeuma9 a jeuma1 a jeuma2 a jeuma4 a jeuma5 a jeuma6 a jeuma8