» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8099 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698270 នាក់

ប៉េអឹម​ចាប់បាន​ឃាតក​សម្លាប់​ស្ដ្រី​ម្នាក់​ដោយ​ច្របាច់ក​យក​ទ្រព្យសម្បត្តិ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​,


​ឧ​ត្ត​រ​មានជ័យ​៖ ជនសង្ស័យ​ជា​ឃាតក​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ចាប់ខ្លួន​នៅ​ភូមិ​ស្វាយ ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​ច្របាច់ក​សម្លាប់​ស្ត្រី​ម្នា​ក់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ យក​ទ្រព្យសម្បត្តិ​ហើយ រត់គេចខ្លួន​។​a kill girl1 

​លោក​វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ថា​ក្រោយ​ទទួល​បទបញ្ជា​ពី​មេបញ្ជាការ​ទាំងពីរ​ខេត្ត​និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តកំពង់ធំ​នៅវេលា​ម៉ោង​៩៖៣០​នាទី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បានធ្វើ​ការឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ សេង ឃាត អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​។​

​ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​ដល់​ខេត្តកំពង់ធំ សមត្ថកិច្ច​បានធ្វើការ​ដកហូត​ម៉ូតូ​១​គ្រឿង ម៉ាក Honda Dream ពណ៌​ខ្មៅ​សេរី ឆ្នាំ​២០២២ និង​ទូរស័ព្ទ​ម៉ាក Oppo ១​គ្រឿង ដែលជា​របស់​ស្ត្រីជន​រងគ្រោះ​ហើយ​នាំខ្លួន​ជនសង្ស័យ​មកកាន់​ទីប​ញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វិញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា មុនពេល​កើតហេតុ​រូបគេ​បាន​ស្ទាក់​ឃាត់​ស្ត្រី​រងគ្រោះ ដែល​កំពុង​ជិះ​ម៉ូតូ​ដើរ​លក់​បន្លែ ដោយមាន​បំណង​សុំ​ខ្ចីប្រាក់​ចំនួន​២០​ម៉ឺន​រៀល​ដើម្បី​ឡើង​ភ្នំ ដោយ​សន្យាថា ពេល​ចុះ​ពី​ភ្នំ​វិញ​នឹង​សង​វិញ​ហើយ​។

ស្រប​ពេលដែល​កំពុងនិយាយ​សុំ​ខ្ចីលុយ ជនសង្ស័យ​ហាក់​មាន​សកម្ម​ភាពខុស​ប្រក្រតី​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្រែក​ឲ្យ​គេ​ជួយ ភ្លាមនោះ​ជនសង្ស័យ​ក៏​ស្ទុះ​ទៅ​ច្រាច់​ក​ជនរងគ្រោះ​តែម្តង រហូត​ស្លាប់បាត់​បង់ជីវិត រួច​អូស​សាកសព​ដាក់​ជិត​មាត់​ទឹកអូរ ហើយ​យក​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​រត់គេចខ្លួន​បាត់ស្រមោល​។​​ជនរងគ្រោះ ឈ្មោះ អូន អាន អាយុ​២៧​ឆ្នាំ មុខរបរ​ដើរ​លក់​បន្លែ​តាម​ភូមិ មាន​ប្តី​ឈ្មោះ អឿន បូរ៉ា​ម អាយុ​៣០​ឆ្នាំ មុខរបរ​ដើរ​លក​ល​បន្លែ​តាម​ភូមិ​ដូចគ្នា រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕a kill girla a kill girla1 a kill girl a kill girl2 

​