» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11980 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702151 នាក់

បង្ក្រាបបាន​គ្រឿងញៀន​ជិត​២០០​គីឡូ​និង​សារធាតុ​គីមីសម្រាប់ផលិត​សរុប​ជាង​៣០០០​គីឡូ​


​ភ្នំពេញៈ​សមត្ថកិច្ច​បាន​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ឆ្លងដែន​នាំចេញ​ទៅ​កោះ​តៃវ៉ាន់​មួយ​ករ​ណិ​យ៍​កាលពី​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ដោយ​រឹបអូស​គ្រឿងញៀន​ជិត​២០០​គីឡូក្រាម និង​សារ​ធាតុគីមី​សរុប​ជាង​៣០០០​គីឡូក្រាម សម្រាប់​ផលិត​គ្រឿងញៀន​ឃាត់​ជនសង្ស័យ​ចំនួន​ពីរ​នាក់​( ០១​នាក់ ជនជាតិខ្មែរ​និង​ចិន​ម្នាក់​) វត្ថុតាង​គ្រឿងញៀន​ចំនួន ១៩៨​ដុំ លាក់​បង្កប់​ក្នុង​កេស​ការ៉ូ​ឈើ​បន្លំ​ជា​គ្រឿង​សង្ហា​រឹម​នៅ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ a drug taivan3 

​ក្រោម​បទបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ​បាន​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ករណី​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ខុសច្បាប់ បម្រុង​នាំចេញ​ទៅ​បរទេស ចំនួន ១៨៥.០២​គីឡូក្រាម ដោយ​សហការ​ជាមួយ​អង្គភាព​គយ​នៃ ប្រទេស​ចិន តាមរយៈ​អង្គការ UNODC ប្រចាំ​ប្រទេស​ថៃ និង​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

សមត្តកិច្ចបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​បាន​ម្នាក់ទៀត ដែលជា​មុខសញ្ញា​កែច្នៃ​គ្រឿងញៀន និង​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៨.៤៥​គីឡូក្រាម និង​សារ​ធាតុគីមី​ផ្សំ​សម្រាប់​កែច្នៃ​គ្រឿងញៀន​ចំនួន ២០.១៦​គីឡូក្រាម ព្រមទាំង​ឧបករណ៍ សម្រាប់​កែច្នៃ​មួយចំនួន ក្នុង​បន្ទប់​ខុន​ដូរ​របស់​ជនសង្ស័យ​។ មាន​ការឯកភាព​ពី​លោក ព្រះរាជអាជ្ញារង សាយ ណូ​រ៉ា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​បន្ត​ចុះ​ឆែក ឆេរ​ទីតាំង​លាក់ទុក​នូវ​សារ​ធាតុគីមី​សម្រាប់​ផលិត​គ្រឿងញៀន​មួយកន្លែង​ទៀត​នៅក្នុង​ខណ្ឌ​កំបូល ដក ហូត​បាន​នូវ​សារធាតុ​គីមី​ចំនួន ១១​មុខ សរុប​មាន​ទម្ងន់ ៣១៤៦.១៩​គីឡូក្រាម និង​បន្ត​ចុះ​ឆែកឆេរ​ទីតាំង រក្សាទុក​ម៉ាស៊ីន​សម្រាប់​ផលិត​គ្រាប់​ថ្នាំញៀន​មួយកន្លែង​ទៀត ស្ថិតក្នុង​ខណ្ឌដង្កោ ដោយ​រឹបអូស​បាន​ម៉ាស៊ីន​អុក​គ្រាប់​ថ្នាំញៀន​ចំនួន ០២​គ្រឿង និង​ពុម្ព​គ្រាប់​ថ្នាំញៀន​ចំនួន ១៤​សម្រាប់​។​

​តាម​ការបញ្ជាក់ ករណី​ជួញដូរ​គ្រឿងញៀន​នេះ គឺជា​ករណី​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែលមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ និង​មាន​មេខ្លោង​នៅ​បរទេស ហើយ​មានបំណង​នាំ​ចេញទៅ​កោះ​តៃវ៉ាន់​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ នៃ​អគ្គស្នងការដ្ឋាន​នគរ បាល​ជាតិ កំពុង​បន្ត​ស្រាវជ្រាវ​មុខសញ្ញា​មេខ្លោង​នៅ​បរទេស និង​មុខសញ្ញា​ពាក់ព័ន្ធ ដើម្បី​នាំខ្លួន​មក​ផ្តន្ទា ទោស​តាមផ្លូវ​ច្បាប់​។​a drug taivan a drug taivan1 a drug taivan2 a drug taivan4 a drug taivan5 

​