» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11799 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701970 នាក់

ហាម​ឆ្លង​ស្ពានថ្ម​ចាស់ មុខ​សាលាខេត្ត​បាត់ដំបង​ចាប់ពីពេលនេះ​តទៅ


​បាត់ដំបង ៖ ស្ពានថ្ម​ចាស់​មុខ​សាលាខេត្ត​បាត់ដំបង​ត្រូវបាន​រដ្ឋបាល​ខេត្តបាត់ដំបង ហាមឃាត់​លែង​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់ បន្ទាប់ពី​ពិនិត្យឃើញថា​ស្ពាន​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​និង​បែក​ប្រះ​ស្រាំ​មិនអាច​ប្រើប្រាស់​បាន​។a bb bridge1 

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ស្ពានថ្ម​ចាស់​មុខ​សាលាខេត្ត​បាត់ដំបង ត្រូវបាន​សាងសង់​នៅក្នុង​សម័យ​អាណានិគម​បារាំង​ឆ្នាំ ១៩១៦ ដែលមាន​អាយុកាល ១០៣ ឆ្នាំ ហើយ​ដើម្បី​ថែរក្សា​ស្ពាន​នេះ​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​សម្រាប់​ទុកជា​មរតក​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង រដ្ឋបាលខេត្ត​បាត់ដំបង​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​និង​វាយតំ​លៃ​អំពី​ភាព​ចាស់​ជ្រុង​របស់​ស្ថានភាព​ស្ពាន​នេះ ដោយ​គ្រោង​ធ្វើការ​ជួសជុល​ថែទាំ​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​។

​រដ្ឋបាលខេត្ត​បាត់ដំបង​បន្តថា ប៉ុន្តែ​ដោយសារ​អាយុកាល​បេតុង​និង​ការប្រើប្រាស់​ពុំបាន​ត្រឹមត្រូវ​ក្នុងសម័យ​សង្គ្រាម ដែល​ស្ពាន​នេះ​ត្រូវបាន​រថយន្ត​ធុន​ធ្ងន់​និង​និង​រថក្រោះ​បើកបរ​ឆ្លងកាត់​បា​នប​ណ្ដា​ល​ឲ្យ​ស្ពាន​នេះ​ត្រូវ​ទទួលរង​នូវ​ការខូចខាត​ស្ទើរ​ទាំងស្រុង​ទាំង​តួ​ស្ពាន​និង​សសរ​គ្រឺះ​ដែល​ពុំ​អាចធ្វើ​ការជួសជុល​ថែទាំ​វិញ​បាន​។

​ដូចនេះ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​ក្នុងការ​ពុកផុយ​បាក់ស្រុត​បានសម្រេច​ផ្អាក​ការធ្វើដំណើរ​ឆ្លងកាត់​លើ​ស្ពានថ្ម​ចាស់​នេះ​ចាប់ពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​តទៅ​៕a bb bridge 

​