» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6320 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696491 នាក់

លោកគ្រូសូត្រ​៖​កងទ័ព​សៀម វាយប្រហារ​លើ​ជន​ស៊ីវិល និង​ពិសេស​បាន​ព្យាយាម​វាយប្រហារ​កម្ទេច​វត្ត​ប្រាសាទ​តា​មាន់​សែន​ជ័យ


​ឧ​ត្ត​រ​មានជ័យ ៖ ក្នុងការ​ប្រយុទ្ធ​ឈ្លានពាន​ទឹកដី​កម្ពុជា​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ កងទ័ព​សៀម​បានធ្វើការ​វា​.​យ​ប្រហារ​ក្រៅ​ពីលើ​កង​ទ​ព័​ក៏បាន​វាយ​ផ្ទះសម្បែង​ជន​ស៊ីវិល និង​កម្ទេច​វត្ត​ប្រាសាទ​តា​មាន់​សែន​ជ័យ ដែល​ស្ថិតនៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​នៅក្បែរ​តំបន់​ប្រាសាទ​តា​មាន់​ថែមទៀត ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ក្រសួង​។​a monk tamoan 

​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២៥ ក្នុងពេល​ក្រុម​អនុព័ន្ធយោធា​បរទេស​ចំនួន​៩​ប្រទេស សរុប​មាន​ចំនួន​១៤​នាក់ ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​រងគ្រោះ ដោយ​ការវាយប្រហារ​ពី​សំណាក់​កងទ័ព​ថៃ ព្រះអង្គ​ឡាយ លន ព្រះគ្រូ​សង្ឃ​សូត្រ​ស្តាំ​ប្រចាំ​នៅ​វត្ត​ប្រាសាទ​តា​មាន់​សែន​ជ័យ មាន​សង្ឃដីកា​ថា កងទ័ព​ថៃ​បាន​ប៉ុនប៉ង​កម្ទេច​វត្ត​អា​រ៉ា​ម​មួយ​នេះ​ចោល​ដោយ​ប្រើ​នូវ​យុទ្ធសាស្ត្រ​វាយ​ទាំង​តាម​យន្តហោះ F-16 និង​កាំំ​ភ្លើង​ធំ​ផ្លោង​កម្ទេច​ទាំង​ព្រះវិហារ កុដិ​លោក សាលាឆាន់ រោង​បាយ ត្រូវបាន​ធ្លុះធ្លាយ​អស់​គ្មាន​សល់ ។​

​ព្រះអង្គ​លើកឡើងថា ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា​នេះ បានធ្វើឱ្យ​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​វត្ត​ទាំងមូល​ទទួលរង​ខូចខាត​ទាំងស្រុង ។ ព្រះអង្គ​មាន​សង្ឃដីកា​បន្ដថា យន្តហោះ F-16 របស់​កងទ័ព​ថៃ​បានមក​វាយប្រហារ​ពីរលើក​ដោយ​មួយ​លើកៗ​វាយប្រហារ​២​គ្រាប់ និង​ក្រៅពីនេះ​បាន​វាយប្រហារ​ដោយ​គ្រប់​ផ្លោង​ជញ្ជ្រុំ​គ្រប់​ទីតាំង​វត្ត​ក្នុង​បំណង​កម្ទេច​គ្រប់កន្លែង​ក្នុង​វត្ត ។​​ព្រះ​គ្រូសូត្រស្តាំ​ប្រចាំ​នៅ​វត្ត​ប្រាសាទ​តា​មាន់​សែន​ជ័យ បាន​មាន​សង្ឃដីកា​បន្ថែមថា យោធា​ថៃ​ធ្វើ​នេះ​សាហាវ​ហួសហេតុ​ខ្លាំង​មែនទែន ដែល​មិនគួរណា​វាយប្រហារ​វត្ត​អា​រ៉ា​ម បម្រើ​លើ​វិស័យ​ព្រះពុទ្ធសាសនា​បែបនេះ​ឡើយ ។ ព្រះអង្គ​ចាត់ទុកថា ជា​ទង្វើ​ឧ​ក្រិ​.​ដ្ឋ​កម្ម មានចិត្ត​សាហាវយង់ឃ្នង​វា​.​យ​ប្រហារ​លើ​ជន​ស៊ីវិល និង​ពិសេស​លើ​វិស័យ​សាសនា ។​

​ព្រះអង្គ​ក៏​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ជួយ​កសាង​វត្ត​ប្រាសាទ​តា​មាន់​សែន​ជ័យ​ឡើងវិញ ដោយ​ព្រះអង្គ​អះអាងថា​មិន​បោះបង់ចោល​វត្ត​ជាដាច់ខាត ។​​លោកតា ឈ្មោះ ព្រហ្ម ចិន្តា ជា​អ្នក​មើលថែ​ប្រចាំ​នៅ​វត្ត ប្រសាទ​តា​មាន់​សែន​ជ័យ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា យោធា​ថៃ មានចិត្ត​សាហាវឃោរឃៅ​បំផុត គឺ​ពួកគេ​បា​នស​ម្លា​.​ប់​តាជី​ម្នាក់ និង​បំផ្លាញ​គ្រប់​ទីតាំង​វត្ត​គ្មាន​សេសសល់​នោះទេ ។​

​គួរបញ្ជាក់​ផងដែរ​ថា ការវាយប្រហារ​ពី​សំណាក់​កងទ័ព​ថៃ​ឈ្លានពាន​នេះ​បាន​បណ្តា​ឱ្យ​តាជី​ម្នាក់​បាត់បង់​ជីវិត ហើយ​ក្រៅពីនេះ​ក្រុម​យោធា​ថៃ​នៅបាន​បាញ់​កម្ទេច​សាលាបឋមសិក្សា​តា​មន្ត​សែន​ជ័យ បំផ្លាញ​ស្ថានីយ​ចាក់​ប្រេង បាញ់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក បន្ទាយ​អំពិល ក្បែរ​តំបន់​ប្រសាទ​តា​មាន់ ។​យោធា​ថៃ​ក៏បាន​ទម្លាក់​គ្រាប់បែក​ដោយ​យន្តហោះ F-16 និង​បាញ់​គ្រាប់បែក​ចង្កោម​ល្មើសច្បាប់ មកលើ​ទីតាំង​ជន​ស៊ីវិល កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ ២០២៥៕a monk tamoan1 
​