» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11297 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982333 នាក់

ក្រសួង​ប្រៃសណីយ៍ ទិញ​ឧបករណ៍​តេស្ត​កូ​វីត​រហ័ស​ពី​កូរ៉េ មក​ចែកចាយ​លក់​បន្ត

 

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាស​ឱ្យដឹងថា ក្រសួង នឹង​នាំចូល​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ (Covid-19 Rapid Antigen Test) ពី​ប្រទេស​កូរ៉េ ដើម្បី​លក់​ចែកចាយ​បន្ត​ក្នុងតម្លៃ​ដើម ៣,៧ ដុល្លារ​អាម៉េរិក ក្នុង​មួយគ្រឿង​។a co tes sell1

សេចក្តីប្រកាស​ព័ត៌មាន​ចេញ​នៅ​ព្រលប់​ថ្ងៃទី​១ ខែកក្កដា​នេះ បានឱ្យដឹងថា ការនាំ​ចូល និង​ចែកចាយ​បន្ត​នូវ​ឧបករណ៍​តេស្ត​រហ័ស​នេះ គឺ​ដោយ​យោងតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​ទាន់ពេលវេលា​។​

​ក្រសួង​ប្រៃសណីយ៍ ក៏បាន​ប្រាប់​ដល់​ថ្នាក់ដឹកនាំ ឬ​ម្ចាស់​ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន​ពាក់ព័ន្ធ ដូចជា គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ទីតាំង​ប្រមូលផ្តុំ​ដែលមាន​ការគ្រប់គ្រង​ទាំងអស់ ដែលមាន​បំណង​ចង់យក​សំណាក​លើ​បុគ្គលិក និយោជិត កម្មករ​របស់ខ្លួន អាច​ទំនាក់ទំនង​មក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដើម្បី​ទិញ​ឧបករណ៍​តេស្ត​រហ័ស​នេះ​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បណ្តុះបណ្តាល​លើ​ការយក​សំណាក​នេះ​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព មុននឹង​ប្រគល់​ឧបករណ៍​តេស្ត​រហ័ស​នេះ​។​សូមបញ្ជាក់ថា​ថ្មីៗ​នេះដែរ​អាជ្ញាធរ​ទើបតែ​ប្រកាស​ហាម​មិន​ឲ្យ​ទិញ​លក់​ឯកជន​នូវ​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ (Covid-19 Rapid Antigen Test)​ដែល​នាំចូល​ពី​ស្រុក​ចិន​។​

​សូមបញ្ជាក់ថា​ដើម្បី​ពង្រីក​ការធ្វើ​តេស្ត​រហ័ស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​បើកឱកាស នឹង​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើតេស្ត​រហ័ស​បុគ្គលិករ​បស់​ខ្លួន ដើម្បី​អាច​គ្រប់គ្រង​បុគ្គលិក​បាន​។ ថ្លែង​សារ​ពិសេស ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា​, ខ្ញុំ​សូម​ដាក់ចេញ នូវ​យុទ្ធសាស្ត្រ​ទី​១ ដោយមាន​វិធានការ​ចំនួន ០៥៖

១. ពង្រឹង​ការគ្រប់គ្រង​នៅតាម​ច្រកព្រំដែន ឱ្យបាន​ម៉ត់ចត់​បំផុត​។២. ការធ្វើ​តេស្ត​រហ័ស គឺត្រូវធ្វើ​នៅតាម​បណ្តា​ព្រំដែន​ទាំងអស់ (​ករណី​សង្ស័យ ត្រូវ​ប្រើ​ម៉ាស៊ីន​ធំ​) ហើយ​ក្នុង​មួយ​ខេត្ត​ត្រូវ​ផ្តល់ជូន​ឧបករណ៍​តេស្ត​រហ័ស​នេះ យ៉ាងហោចណាស់ ១​ម៉ឺន​ឧបករណ៍​តេស្ត​រហ័ស​នេះ ខណៈ​ឧបករណ៍​នេះ​មាន​ចំនួន​នៅសល់​ប្រហែល ៨០​ម៉ឺន ហើយ​បាន​បញ្ជា​ទិញ​ចំនួន ១​លាន​ទៀត​។​។៣. ការធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ ពង្រឹង និង​ផ្គត់ផ្គង់​សម្ភារ​ឱ្យបាន​គ្រប់គ្រាន់ ជាពិសេស​ខេត្ត​នៅតាម​ព្រំដែន​ថៃ ដោយសារ​យើង​មាន​ពលករ​យើង​ច្រើន​

៤. ដាក់ឱ្យ​ព្យាបាល​ដោយឡែក សម្រាប់​អ្នក​វិជ្ជមាន​ពពួក​បំប្លែង​ខ្លួន (​ដែល​តា និង​ដែល​តា​ផ្លាស​) ហើយ​ករណីនេះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ២១​ថ្ងៃជា​ដាច់ខាត​។​៥. បងប្អូន​ជនរួមជាតិ​ដែលជា​ពលករ​នៅ​ប្រទេស​ថៃ (​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​) សូមកុំ​ព្រួយបារម្ភ ដោយ​កម្ពុជា បានធ្វើ​ការសហការ​ជាមួយ​ភាគី​ថៃ​រួចហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​៕a co tes sell a co tes sell2