» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9208 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699379 នាក់

បាក់​រណ្ដៅ​រ៉ែ​ត្បូង​ស្លាប់​កម្មរ​ម្នាក់​នៅ​ស្រុក​លំផាត់​

 


​រតនគិរី​: កម្មករ​ម្នាក់​បាន​ស្លាប់​នៅក្នុង​រណ្ដៅ​ដី​តែម្ដង​ស្ថិតនៅ ស្រុក​លំផាត់ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២៤ ក្នុង​ចម្ការ​ឈ្មោះ ម៉ៅ មឿ​ន​។​កម្មករ​ដែល​បាត់បង់​ជីវិត​ដោយសារ​បាក់​រណ្តៅ​ជីក​រក​រ៉ែ​ត្បូង​មានឈ្មោះ ខាត់ សួង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរលើ​ទំពួន​មាន​ទីលំនៅ ភូមិ​ចង​រ៉ា ឃុំ​បា​តាង ស្រុក​លំផាត់​។ រឿងនេះ គេ​មិនទាន់​ឃើញ​មាន​ម្ចាស់​ចម្ការ និង​កុងសែ​ត្បូង ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ស្លាប់​កម្មករ​ចេញមុខ​មក​ទទួលខុសត្រូវ​នៅឡើយ​។​​រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​គឺ​លោក ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខែត្រ​រតនគិរី លោក អ៊ុង ហួរ ប្រាប់ថា​លោក​អត់​ដឹងអី​ហង​!?​។​លោក​ប្រធាន​ប្រាប់​ថាបើ​អ្នកកាសែត​ដឹង​សូមជួយ​ជូន​លោក​ទៅ​មើល​ផង ហើយ​បើ​មាន​ករណី​ស្លាប់​កម្មករ​មែន ម្ចាស់​ដីចម្ការ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​a min roitanak 

​ប្រភពពី​កន្លែងកើតហេតុ​បានដឹងថា ថ្មីៗ​នេះ​មាន​កុងសែ​មួយចំនួន​បាន​ទៅ​បំផុស​ឲ្យ​ពលរដ្ឋ​ខ្មែរលើ​ទំពួន​ដែលមាន​ជីវភាព​ខ្វះខាត​ឲ្យ​ចូលរួម​ជីករណ្ដៅ​ដី​ដើម្បី​រក​រ៉ែ​ត្បូង​មិន​ស្របច្បាប់​នៅក្នុង​ចម្ការ​ចន្ទី​ឈ្នោះ ម៉ៅ មឿ​ន ស្ថិតនៅក្នុង ស្រុក​លំផាត់​ដើម្បី​រក​ត្បូង​លក់​ឲ្យ​ពួកគេ​ជិត​មួយឆ្នាំ ហើយ​តែ​គេ​ពុំដែល​ឃើញ​មានការ​រំខាន​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ជំនាញ​រ៉ែ ខែត្រ​នោះទេ​។​​ភរិយា​សព​កម្មករ ឈ្មោះ កា​ដា​ស្ត្រី​វ័យ​២៣​ឆ្នាំ បាន​និយាយ​ទាំង​អួលដើមក​ថា ដោយសារ​ជីវភាព​ខ្វះខាត​ទើប​ប្ដី​របស់គាត់​បង្ខំចិត្ត​ធ្វើ​កម្មករ​ជីក​រក​រ៉ែ​ត្បូង ក្រែង​បាន​ត្បូង​លក់បាន​ប្រាក់​ខ្លះ​ដោះស្រាយ​ការចំណាយ​ប្រចាំថ្ងៃ និង​សម្រាប់​ឲ្យ​កូន​ទៅ​រៀនសូត្រ​នឹង​គេ​។​

​ប្ដី​របស់​អ្នកស្រី​បាន​ផ្សងព្រេង​ជីក​រ៉ែ​ត្បូង​ជិត​មួយឆ្នាំ​មកហើយ​។ តែ​ពុំដែល​បាន​ជួប​ត្បូង​គ្រាប់​នោះទេ គឺ​បានតែ​ត្បូង​តូចៗ ហើយ​គាត់​ខំប្រឹង​ជីក​តាម​រ៉ែ​រហូតដល់​ជម្រៅ​ជាង​៨​ម៉ែត្រ​បណ្ដាល​ឲ្យ​ដី​នៅ​ផ្នែក​ខាងលើ​ក៏​បាក់​ស្រុតចុះ​សង្កត់​ប​ស្លាប់​ភ្លាមៗ​នៅក្នុង​រណ្ដៅ​រ៉ែ​តែម្ដង​។ ភ្លាមៗ​នោះដែរ​កម្មករ​ក្រុម​ផ្សេងៗ​ទៀត​បានរួម​គ្នា​កាយ​អាចម៍ដី​ចេញ​ដោយ​ប្រើ​រយ​:​ពេល​២​ម៉ោង​ទើប​យក​ជនរងគ្រោះ​បានតែ​វា​ហួសពេល​ទៅហើយ​…​។​

​ប៉ូលិស​មូលដ្ឋាន​បាន​ទទួលស្គាល់ថា ពិត​ជាមាន​កម្មករ​ស្លាប់​ក្នុង​អណ្ដូងរ៉ែ​ត្បូង​មែន​។ ក្រោយ​ពិនិត្យ​រួច ប៉ូលិស​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ខ្មែរលើ​ទំពួន​។​
​ពលរដ្ឋ​រស់នៅ ខែត្រ​រតនគិរី លើកឡើងថា រឿងនេះ​ផ្ដើមចេញពី​កុងសែ​ទិញ​ត្បូង​មួយចំនួន​នៅ​ខែត្រ​បាន​គប់គិត​ជាមួយ​មន្ត្រី​ជំនាញ​។​គួរ​បញ្ជាក់ថា កាលពី ខែកញ្ញា ឆ្នាំ​២០២៣ ក៏មាន​បាក់​រណ្ដៅ​រ៉ែ​ត្បូង​សង្កត់​កម្មករ​ស្លាប់​ម្នា​ក់នៅ ស្រុក​បរ​កែវ​។ រីឯ​ក្នុង ខែធ្នូ​ឆ្នាំ​២០២៤ ក៏មាន​កម្មករ​ជីក​រ៉ែ​ត្បូង​ស្លាប់​ម្នាក់ទៀត​នៅ ស្រុក​លំផាត់​។ រាល់​ការបាត់បង់​អាយុជីវិត​កម្មករ​ជីក​រ៉ែ​ត្បូង​គ្មាន​ច្បាប់​គឺ​តែងតែ​បណ្ដោយ​ឲ្យ​ស្លាប់​កម្មករ ហើយ​គ្មាន​អ្នកទទួលខុសត្រូវ​?៕a min roitanak1 

​