» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11777 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701948 នាក់

ឡាន​ផ្កាយ​បី​គ្រោះថ្នាក់​ចរាចរ​ជាមួយ​ម៉ូតូ​រួច​ចុះ​យក​ក្រណាត់​បិទ​ស្លាក​លេខ​បើក​ចេញ​បាត់​!!


​ភ្នំពេញ​៖ រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៥៧០​មួយគ្រឿង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​(​ផ្កាយ​បី​)​ម្នាក់​(​សម​ត្ត​កិច្ច​លាក់​ឈ្មោះ​) ក្រោយពី​មាន​គ្រោះថ្នាក់​ចរាចរ​ជាមួយ​អ្នកបើកបរ​ម៉ូតូ​ឱ្យ​រងរបួស​ធ្ងន់​មិន​ត្រូវបាន​ឈប់​ដោះស្រាយ​ទេ​តែ​បែ​ជា​​ចុះ​យក​ល​ក្រណាត់​បិទ​ស្លាក​លេខ​រថយន្ត​ហើយ បើក​ចេញពី​កន្លែងកើតហេតុ ទៅ​បាត់ ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​ឃាត់​ឡើយ ។​a car lex 

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​៣៣១ កែង​ផ្លូវ​លេខ ៥៧៤​ខាងលិច​វិទ្យាល័យ​ឥន្ទ្រ​ទេវី សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួល​។​

​សាក្សី​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ពាក់​ស្លាក​លេខ ទ​.៩៤៧៩ ភព​១ តាម​បណ្តោយ​ផ្លូវ​លេខ ៥៧៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ល្បឿន​លឿន ។​​លុះ​ពេលមកដល់​ចំណុច​ផ្លូវកែង ក៍​បុក​ចំ​កណ្តាល​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស ៥៧០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២BK-៧៧៩៩​ដែល​ធ្វើដំណើរ​តាមផ្លូវ​លេខ ៣៣១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​បែក​មុខ ដួល​ដេក​នៅលើ​ដងផ្លូវ ។ ចំណែក​រថយន្ត​រង​ការខូចខាត​ក្រ​ពិត​ចំហៀង​ខាងឆ្វេង និង​ផ្ទុះ​ពោង​សុ​វត្តិភាព ។​

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​ឡាន​បាន​ហៅ​គ្នា​មក​ចេញមុខ​សម្របសម្រួល​ជាមួយ​នគរបាល​មូលដ្ឋាន ហើយ​គេ​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ ។​សម​ត្ត​កិច្ច​បាន​យក​ម៉ូតូ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​ប្រគល់ជូន​ម្ចាស់​វិញ ។​​ជនរងគ្រោះ​ត្រូវ​រថយន្ត​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​


​មហាជន​រិះគន់ថា ទោះបីយ៉ាងណា សមត្ថកិច្ច​ត្រូវតែ​ឃាត់​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៥៧០ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម្នាក់​នោះ ទុក​នៅ​កន្លែងកើតហេតុ ដើម្បី​ដោះស្រាយ​គ្នា​ដែរ មិនគួរ​នាំគ្នា​ចុះ​បិទ​ស្លាក​លេខ​រថយន្ត រួច​ឲ្យ​បើក​ចេញពី​កន្លែងកើតហេតុ ទៅ​បាត់​បែបនេះ​ទេ​៕a car lex1 

​