» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8797 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659304 នាក់

ស្នងការ​នគរបាល​ខេត្តព្រៃវែង បដិសេធ​ការផ្ទុះអាវុធ​លើ​ឡាន​ប្រជាពលរដ្ឋ នៅ​ក​អណ្ដើក ស្រុក​កំពង់ត្របែក​


​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២៤​នេះ បានចេញ​សេចក្ដីបំភ្លឺ​ព័ត៌មាន​លម្អិត អំពី​ហេតុការណ៍​ផ្ទុះអាវុធ​អាវុធ​ជាច្រើន​គ្រាប់ បណ្តាល​ឲ្យ​រថយន្ត​ម៉ាក Starex ពណ៌​ស ស្លាក​លេខ ភ្នំពេញ​2BS-0374 បែក​កញ្ចក់​ផ្នែក​ខាងក្រោយ និង​ផ្ទុះ​កង់​ទាំង​បួន​គ្រាប់ ព្រមទាំង​រងរបួស​តៃកុង និង​អ្នកជិះ​ក្នុង​រថយន្ត មាន​ទាំង​មនុស្ស​ស្រី​និង​កូនក្មេង​ផងដែរ​។​a kill car2 

​ស្នងការ​នគ​រាប​ល​ខេត្តព្រៃវែង​ថា​ការបាញ់​ជា​សកម្មភាព​របស់​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ពេល​បំពេញ​ប្រតិបត្តិការ​តាម​ស្រាវជ្រាវ​បង្ក្រាប​ករណី​ចាប់ជំរិត ។​​ក្នុង​សេចក្ដីបំភ្លឺ​ព័ត៌មាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះ​ប្រតិបត្តិការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ចាប់ជំរិត ស្ថិតនៅក្នុង​ទឹកដី​ខេត្តស្វាយរៀង​។ ពេលធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅដល់​ទី​រួម​ខេត្តស្វាយរៀង កម្លាំង​ប្រតិបត្តិ​ការដែល​ជិះ​រថយន្ត​ចំនួន​២​គ្រឿង បាន​ពើប​ប្រទះឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ស្តា​រិច ពណ៌​ស មាន​ភិនភាគ​ដូចនឹង​ភិនភាគ​រថយន្ត​របស់​ជ​ន​ល្មើស​ចាប់ជំរិត​ទាមទារ​ប្រាក់​ដែល​កម្លាំង​ភ្នាក់ងារ​សម្ងាត់​បានផ្តល់​ជូន​។​

​ភ្លាមៗ​កម្លាំង​នគរបាល​ក៏បាន​បត់​ត្រឡប់​រថយន្ត​ដេញតាម​រថយន្ត​ម៉ាក​ស្តា​រិច ពណ៌​ស ខាងលើ និង​បាន​ព្យាយាម​កៀរ​ស៊ី​ផ្លេ ហៅ​រថយន្ត​នោះ​ឲ្យ​អែប​កៀន​ឈប់​ជាច្រើន​ដង ប៉ុន្តែ​រថយន្ត​ស្តា​រិច ខាងលើ មិន​ព្រម​ឈប់​នោះទេ​។ រហូតមកដល់​ចំណុចកើតហេតុ ត្រង់ចំណុច​ក​អណ្ដើក ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង លើផ្លូវ​ជាតិ​លេខ​១ កម្លាំង​ប្រតិបត្តិការ​បាន​កាក់​រថ​យន្ត សង្ស័យ​ជាប់ ដោយមាន​រថយន្ត​រប​ស់​កម្លាំង​ប្រតិបត្តិការ​ចំនួន​២​គ្រឿង បិទ​ជាប់​ពីមុខ និង​ពីក្រោយ​។​

​ពេល​កាក់​ជាប់ ហើយ​កម្លាំង​ប្រតិបត្តិ​ការប្រមាណ​៤ ទៅ​៥​នាក់ បាន​ចុះ​ព័ទ្ធ​រថយន្ត​សង្ស័យ រួច​គោះទ្វារ ស្រែក​ឲ្យ​ម្ចាស់​រថយន្ត និង​អ្នក​នៅក្នុង​រថយន្ត​ទាំងអស់​ចេញ​ក្រៅ​។​ករណី​យ៍​សម​ត្ត​កិច្ច​និយាយថា តៃកុង​រថយន្ត​សង្ស័យ បាន​បើក​ថយក្រោយ​បុក​រថយន្ត​របស់ កម្លាំង រួច​បាន​បួង​ចង្កូត​បើក​គេច​យ៉ាង​លឿន​ចេញពី​កន្លែងកើតហេតុ ធ្វើ​ឲ្យ​កម្លាំង​នគរបាល​ដែល​កាក់​នៅខាងមុខ​រថយន្ត​សង្ស័យ​បាន​បំផ្ទុះ​អាវុធ គោលបំណង​ធ្វើ​ឲ្យ​រថយន្ដ​សង្ស័យ​ទៅមុខ​មិន​រួច និង​ផ្លាត​គ្រាប់​ទៅ​ត្រូវ​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ ដោយឡែក​អ្នក​នៅក្នុង​រថយន្ដ​សង្ស័យ​រងរបួស​ម្រាមដៃ​មួយ​នាក់ ក្រៅពីនោះ​មិនមាន​រងរបួស​នោះទេ​។​

តែ​ផ្ទុយទៅវិញ​បើតាម​ភាគី​ច​ន​រងគ្រោះ​ថា​ពេល​ចុះ​ឲ្យ​ឆែ​ដោយ​លើកដៃ​ឡើងលើ​ហើយក៏​នៅតែ​បាញ់​ទៀត​?​។​បើតាម​សច​ក្តៅ​ប្រកាស​ពត៍​មាន​ឲ្យ​ដឹងថា​ខាង​នគរបាល​ជា​អ្នកចេញលុយ​ព្យាបាល​របួស​និង​សំណង​ដល​ជនរងគ្រោះ​។​ប៉ុន្តែ​ករណី​យ៍​នេះ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​គួ​មានការ​ស្រាវជ្រាវ​និង​ពន្យល់​ឲ្យ​បានច្បាស់លា់ស់​មិនមែន​ចប់​ត្រឹម​សេចក្តីប្រកាស​ពត៍​មាន​ប៉ុន​ណឹ​ង​ទេ​ព្រោះ​វា​អាចមាន​អ្វី​នៅ​ពីក្រោយ​នៃ​ការផ្ទុះអាវុធ​នេះ​ថែមទៀត​ក៏​មិនដឹង​។​

​ហេតុការណ៍​នេះដំបូង គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្តព្រៃវែង​មុននេះ​បានសរសេរថា មាន​ករណី​ផ្ទុះអាវុធ​នៅ​ចំណុច ក​អណ្តើក​! ភ្លាមៗ​កម្លាំង​ប្រតិកម្ម​ឃាត់​បាន​ទាំង​២​ភាគី ជាបឋម​ផ្តើមចេញពី​ប្រតិបត្តិការ​កម្លាំង​ថ្នាក់ជាតិ តាម​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ពី ខេត្តស្វាយរៀង​មក សូម​ពលរដ្ឋ​កុំ​ភ្ញាក់ផ្អើល​!។ក្រោយមកថាស្នងការនគរបាលខេត្តមិនបានបាញ់ទេ៕a kill car a kill car1 a kill car3 a kill car6 a kill car4 a kill car5 

​