» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7547 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697718 នាក់

ពលរដ្ឋ​តវ៉ា​រឿង​ក្រុមហ៊ុន យិ​ជៀ ដាក់​កុងត្រូល​បិទផ្លូវ រួច​រុះរើ​បា​រ៉ា​ស​កុងត្រូល មិនអោយ​ដើរ​ឆ្លងកាត់​មិនដោះស្រាយបែជាចាប់ខ្លួន​មនុស្ស​៧​នាក់ ចាប់​ទាំង​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​ម្នាក់ទៀត​!​ហេតុ​អី​?


​ខេត្ត​ព្រះសីហនុ​៖ លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នក កាសែត​ឯករាជ្យ និង​លោក កែវ រតនា ចាងហ្វាង​កាសែត TN រួមទាំង​មនុស្ស​៥​នាក់​ទៀត ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ នាំខ្លួន​យកទៅ​សួរនាំ​ពាក់ព័ន្ធ​បញ្ហាដីធ្លី​កាលពីពេល​កន្លងទៅ​ថ្មីៗ ស្ថិតនៅ​ក្រុងព្រះសីហនុ​។ នេះ​បើតាម​ការអះអាង​ពី​ភ្នាក់ងារ​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ​រាយការណ៍​បឋម​។​a hun sokha3 

​ពួកគេ​ទាំង ៧​នាក់ ត្រូវបាន​មន្ដ្រី​អាវុធហត្ថ​បាននិងកំពុង​សួរនាំ នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដើម្បី​មាន​វិធានការ​បន្ដទៀត ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ ដោយ​សុច្ចរិត ?​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​បណ្ដាញ​សា​ព័ត៌មាន ឲ្យ​ដឹងថា ៖​មនុស្ស​ទាំង ៧​នាក់ ត្រូវបាន​ឃាត់ខ្លួន​យកទៅ​សួរនាំ ជា​បន្ដបន្ទាប់ ដោយ​៥​នាក់​ដំបូង ត្រូវបាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១០៖៥៥​នាទី​ព្រឹក​មិញ ហើយ​ឈានទៅដល់​ការឃាត់ខ្លួន មនុស្ស​២​នាក់​ទៀត ជា​អ្នកសារព័ត៌មាន នៅវេលា​ម៉ោង​១២៖១៥​នាទី រសៀល​ថ្ងៃ​ដ​ដៃ​ល​នេះ​។​

​មេបញ្ជាការ​អាវុធហត្ថ​បាន​បញ្ជាក់ថា មនុស្ស​ទាំង​៧​នាក់​រួមមាន​៖
​ទី​១៖ លោក ហ៊ុន សុខា អាយុ​៤៦​ឆ្នាំ មុខរបរ​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​
​ទី​២៖ លោក កែវ រតនា អាយុ​៣៣​ឆ្នាំ មុខរបរ​ចាងហ្វាង​កាសែត TN ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​១៣៤ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទទួល​គោក រាជធានី​ភ្នំពេញ​

​ទី​៣៖ ស្រី្ត​ឈ្មោះ ហង្ស ចិន្ដា អាយុ​៥២​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​ទី​៤៖ ស្ត្រី​ឈ្មោះ ហង្ស សុភា អាយុ​៤៩​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។ទី​៥៖ ស្ត្រី​ឈ្មោះ សែន លក្ខិណា អាយុ​៣២​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​ទី​៦៖ ស្ត្រី​ឈ្មោះ ប៉ែន ស៊ឺ​ណា អាយុ​៥៧​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​
​ទី​៧៖ លោក ហេង រ​យ៉ូ​ង អាយុ​៥០​ឆ្នាំ មុខរបរ​ប្រជា​ការពារ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។  មកដល់​រសៀល​ថ្ងៃទី​១៩ កក្កដា​២០១៩​នេះ​គេ​មិនទាន់​បានដឹងថា សមត្ថកិច្ច​បន្ត​នីតិវិធី​ចប់សព្វគ្រប់​ហើយ ឬ​នៅ​នោះទេ ហើយ​វាសនា​ប្រជាពលរដ្ឋ​ទាំង​៥​នាក់ និង​អ្នកកាសែត​២​នាក់ ត្រូវបាន​ដោះលែង​វិញ ឬក៏​ត្រូវ​បញ្ជូនទៅ តុលាការ​នោះទេ ព្រោះ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ ពី​លោក ហ៊ុន សុខា បានទេ​ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​ឆ្លើយតប​ថា មិនអាច​ទាក់ទង​បានទេ​នៅពេលនេះ ។​

មានការ​ងៀង​ឆ្ងល់​ថា តើ​មាន​អាថ៌កំបាំង​អ្វី នៅ​ពីក្រោយ​រឿង​ក្រុមហ៊ុន​ចិន ដែល​ដាក់​បា​រ៉ា​ស់ កុងត្រូល បិទផ្លូវ​មិនអោយ​ប្រជាពលរដ្ឋ​ដើរចេញ​-​ចូល លំនៅដ្ឋាន​ពួកគាត់ ? តើ​ក្នុង​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​ចិន​បោះ ទីតាំង​ក្រោមលេស​វិនិយោគ​មាន​លួចលាក់​ស្តុក​ទុក​អ្វី ? តើ តំបន់​នោះ​ជា​តំបន់អប្បគមន៍​ដែល​ជនបរទេស​ត្រួតត្រា​ឬ ?​តើ ហេតុអ្វី​បានជា​អាជ្ញាធរ​ដែនដី និង សមត្ថកិច្ច ការពារ​ផល ប្រយោជន៍​ក្រុមហ៊ុន ហើយ​គ្មាន​ដំណោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ? តើ​អ្នកកាសែត​មាន​កំហុស​អី បាន​ចាប់ អ្នកកាសែត​ទាំង​បំពាន​បែបនេះ ? ករណីនេះ​អាជ្ញាធរ​ដែនដី និង សមត្ថកិច្ច​ក្នុង ខេត្ត​ព្រះសីហនុ​គួរតែ​បំភ្លឺ​ជូន​សាធារណ​:​មតិ​ជាតិ និង អន្តរជាតិ អោយ​ច្បាស់លាស់ !​។ ដោយ​: សុផល​a hun sokha a hun sokha2 a hun sokha4 a hun sokha5 a people koh sompocha 
​