» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11546 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701717 នាក់

ហេតុ​អី​បែកធ្លាយ​ការខ្វែងគំនិត​គ្នា​រវាង​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត លើ​ការអនុវត្តន៍​ការងារ​?

 

​ភ្នំពេញ ៖ ថ្មីៗ​នេះ​មហាជន​អ្នកលេង​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ការ​បែកធ្លាយ ករណី​ប្រទាំង​ប្រទើស​ខ្វែងគំនិត​គ្នា​អំពី​ឋានៈ​តួនាទី រវាង នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដែល​ទើប​និង​ទទួល​ជា​ភារកិច្ច​ថ្មី​កាលពី​ថ្ងៃ​៤​ធ្នូ​ឆ្នាំ​២០២៤​ជា​ប្រធាន​គណៈកម្មការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន និង​តាម​ច្រកទ្វារព្រំដែន​នៃ​គណៈបញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ។​a jita2 

​បញ្ហា​ផ្តើម​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់ ជី​តូ​ដោយ​សំអាងថា​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៩​វិច្ឆិកា​ធ្វើលិខិត​ស្នើសុំ នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញ​មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្នុង​ជួរ​អគ្គ​ស្នងការរង និង​ប្រធាន​នាយកដ្ឋាន​ចំនួន ៦​នាក់ ឱ្យ​ចូលរួម​ប្រជុំ​លើកដំបូង លើ​ការងារ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស និង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​,​។ ប៉ុន្តែ​ត្រូវបាន នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត ចា​រលើ​លិខិតអញ្ជើញ​នោះ ត្រឡប់​ទៅវិញ​ថា ឯកឧត្តម ម៉ក់ ជី​តូ ក្នុង​ឋ​នា​នុ​ក្រម​ជា​រដ្ឋលេខាធិការ​មិនមាន​សិទ្ធិអំណាច បញ្ជា ណែនាំ ដល់​អង្គភាព​ជំនាញ​ឡើយ​?!​។​

​ករណី​ប្រទាំង​ប្រទើស​ខ្វែងគំនិត​គ្នា​អំពី​ឋានៈ​តួនាទី​នេះ បានកើត​ឡើង​ថ្មីៗ​នេះ​កើត​កាលពី​ថ្ងៃទី​១៩​វិច្ឆិកា​តែ​ទើប បាន​បែកធ្លាយ​ដល់​កាសែត​និង មានការ​ផុស​ជា​បន្តបន្ទាប់​នៅលើ​បណ្ដាញ​ព័ត៌មាន​សង្គម​។​
​បើតាម​ខ្លឹមសារ​ក្នុង​លិខិតអញ្ជើញ​របស់ ឯក​ឧ​ត្ត ម៉ក់ ជី​តូ ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដាក់​ក្នុង​កម្មវត្ថុ​ថា សំណើ​អញ្ជើញ​សមាសភាព​ពាក់ព័ន្ធ ចូលរួម​ប្រជុំ​លើកដំបូង លើ​ការងារ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស និង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បា​នស​សេ​ថា​៖​ស្របតាម​កម្មវត្ថុ និង​យោង​ខាងលើ ខ្ញុំ​សូម​ជម្រាបជូន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ជ្រាបថា ដើម្បី​ដំណើរការ​អនុវត្ត​សេចក្ដីសម្រេច លេខ ៦២១៥ សសរ ចុះ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៤ និង​ដើម្បី​ជួយ​ជំរុញ​ការងារ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស និង​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឱ្យសម្រេចបាន​តាម​ផែនការ​សកម្មភាព​រប​ស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ខ្ញុំ​នឹង​ដឹកនាំ​កិច្ចប្រជុំ​លើកដំបូង លើ​ការងារ​ប្រចាំ​បទល្មើស​ជួញដូរ​មនុស្ស និង​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង ៨: ៣០​នាទី​ព្រឹក នៅ​បន្ទប់​លេខ ៨៦៦ ជាន់​ទី​៨ នៃ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​, ដោយ​ស្នើសុំ​សមាសភាព​ចូលរួម​ដូចខាងក្រោម ÷

១- ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក មួង សុធា អគ្គ​ស្នងការរង ទទួលបន្ទុក​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​,២- ឯកឧត្តម ឧត្ដម​ស​នី​យ៍​ឯក ជីវ ផល្លី អគ្គ​ស្នងការរង ទទួលបន្ទុក​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​,៣- ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុន​ប៉ា ម៉ា​រី​លុច អគ្គ​ស្នងការរង ទទួលបន្ទុក​ប្រឆាំង​គ្រឿងញៀន​,៤- ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ព្រុំ សន្ធរ អគ្គ​ស្នងការរង ទទួលបន្ទុក​ប្រឆាំង​គ្រឿងញៀន​,៥- ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឃឹម សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​,៦- ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំបូរ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​។​

​ជាការ​ឆ្លើយតប នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ចារ​នៅលើ​លិខិតអញ្ជើញ​នោះ​តប​វិញ​ថា ជូន​ឯកឧត្តម ជ្រាបថា ឯកឧត្តម អង្គុយ​ស្ដាប់​របាយការណ៍​របស់​ផែន​បាន បើ​មាន​ចំណុច​ខ្វះខាត កន្លែង​ណា ឯកឧត្តម​កត់ត្រា​ទុក រាយការណ៍​ជូន ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, តែ​មិនមាន​សិទ្ធិអំណាច បញ្ជា ណែនាំ ដល់​អង្គភាព​ជំនាញ​ឡើយ​។​
​បន្ទាប់ពី បានឃើញ​លិខិតអញ្ជើញ​របស់ ឯកឧត្តម ម៉ក់ ជី​តូ ក៏ដូចជា​ចំណារ​របស់​ឯកឧត្តម ស ថេត ធ្វើឱ្យ​មហាជន​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង អំពី ឋានានុក្រម និង​តួនាទី រវាង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ទាំងពីរ​រូបនេះ​។​

ការពិត​វា​មិន​ខុស​ទេ​បើតាម​ការងាររដ្ឋបាល​បើ​រដ្ឋលេខាធិការ​ណា​មិនមាន​ការ​ទួល​សិទ្ធ​តាម​លិខិតបទដ្ឋាន​ណាមួយ​ឬ​ប្រគល់​សិទ្ធ​ពី​ប្រធាន​ស្ថាប​ន្ថ​ឲ្យ​បំពេញការងារ​ទេ​មិន​អាចមាន​សិទ្ធ​អំណាច​ដឹកនាំ​ការប្រជុំ​ជំនាញ​ណាមួយ​ទេ​(​ពិសេស​នៅ​ក្រសួង​កងកម្លាំង​)​។​ចឹ​ង​ប្រតិកម្ម​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​មិន​ខុស​ទេ​កាលនោះ។ក​ចឹ​ង​ហើយ​បានជា​ក្រោយពី​ផ្ទុះ​រឿង​ប្រតិកម្ម​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​គឺ​១៥​ថ្ងៃក្រោយ​មក​គឺ​នៅ​ថ្ងៃទី​៤​ធ្នូ​ឆ្នាំ​២០២៤​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​ក៏បាន​ចេញ​លិខិត​សម្រេច​មួយ​លេខ​២៣៦​សសរ​តែងតាំង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់​ជី​តូ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន​គណៈកម្មការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន និង​តាម​ច្រកទ្វារព្រំដែន​នៃ​គណៈបញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ជំនួស​លោក​កង​សា​ខន​។​

ចឹ​ង​ការទម្លាយ​ពត៍​មាន​នេះ​ត្រុ​វ​បាន​គេ​វាយតម្លៃថា​វា​អាច​ចេញពី​ប្រភព​ជិតស្និត​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់​ជី​តូ​ដើម្បី​វាយបក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​និង​ដើម្បី​ឲ្យ​ដឹងថា​លោក​បានទទួល​ភារកិច្ច​ផែន​ហ្នឹង​វិញ​ហើយក៏​មិនដឹង​។​សូមបញ្ជាក់ថា​ប្រធាន​អាជ្ញាធរ​គ្រឿងញៀន​សព្វថ្ងៃ​មិនមែន​លោក​អភិ​សន្តិ​ប​ណ្ឌឹ​ត​សុខា​ទេ​គឺជា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​សាវឿន​ឧបនាយករដ្ឋមន្ត្រី​ដោយមាន​អនុប្រធាន​មកពី​រដ្ឋមន្ត្រី​ក្រ​សូង​មហាផ្ទៃ​ក្ស​រួ​ង​ការពារជាតិ​និង​ក្រសួង​យុ​ត្តិ​ធ​ម៍​។​​ដូច្នោះ​សម្រាប់​លោក​ម៉ក់​ជី​តូ​បើទោះបីជា​ទទួលបាន​លិខិត​ប្រគល​សិទ្ធ​ពី​នាយក​រដ្ឋ​ន្ត្រី​ឲ្យ​ទទួល​ផែន​មែន​តែ​ក៏ ត្រុ​វ​សុំ​មតិ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​នេ​សាវឿន​សម្រាប់​ការធ្វើការ​ការងារ​ឬ​យ៉ាងហោច​ពី​លោក​ស​សុខា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ផងដែរ​សម្រាប់​ការប្រើប្រាស់​កម្លាំង​?​។​តែបើ​ចង់​ចូក​ស្មៅ​ក្រោម​ជើង​ក៏​ស្រេច​ចិត្ត​៕a jita a jita1 a jito a jito1 
​