» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10627 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700798 នាក់

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​-​ថៃ​លើកយក​«​ភាពជា​អ្នកជិតខាង​ល្អ​» មក​ពិភាក្សាគ្នា​មិននិយាយពីកោះគុត

​ភ្នំពេញ​៖​ក្រសួងការបរទេស​ក​ម្ពុ​ជា​ទើប​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ជំនួប​ពិភាក្សា​តាម​ទូរស័ព្ទ​រវាង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេស​ក​ម្ពុ​ជា ជាមួយ​រដ្ឋមន្ត្រីការបរទេស​ថៃ​លោក ម៉ា​ឬិ​ស​សាង​អំ​ពង់​សា​(Maris Sangiampongsa )​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៦ ខែធ្នូ កន្លងទៅ​។​a cam thai2 

​ក្នុង​សេចក្ដីប្រកាស​ពត៍​មាន​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់ថា​ប្រមុខ​ការទូត​ប្រទេស​ទាំងពីរ​បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​រវាង​កម្ពុជា​-​ថៃ និង​ការប្ដេជ្ញាចិត្ត​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព​ដើម្បី​ជា​ប្រយោជន៍​របស់​ប្រទេស​ទាំងពីរ​។​​ក្រៅពីនេះ​ក៏មាន​ពិភាក្សា​អំពី​ការរៀបចំ​សកម្មភាព​រួមគ្នា​ដើម្បី​រំលឹក​ខួប​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ដែល​នឹង​រៀបចំ​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០២៥ «​ដើម្បី​ស្វែងរក​មធ្យោបាយ និង​វិធី ក្នុងការ​ធ្វើឱ្យ​ស៊ីជម្រៅ​ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ធានាថា​ប្រជាជាតិ​ទាំងពី​កាន់តែ​ទទួលបាន​វិបុលភាព​រួមគ្នា និង​ភាពជា​អ្នកជិតខាង​ល្អ​សម្រាប់​ឆ្នាំ​ខាងមុខ​»​។​

​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបទេស​ទាំងពីរ​តាម​ទូរស័ព្ទ​ពេលនេះ​ធ្វើឡើង​ក្រោយ​ពេលដែល​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ដែនដី​កោះ​គុត​ដែ​លោ​កថា​គឺជា​ដែន​កោះ​របស់​ថៃ​១០០​ភាគរយ​។​​ទោះជា​យ៉ាង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ពី​ជំនួប​តាម​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំងពីរ​នេះ​ពុំបាន​លើកឡើង​ពី​បញ្ហា​កោះ​គុត​មក​ទេ​ដោយ​គ្រាន់ បាន​លើកឡើងថា «​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ជិតស្និត​ដែល​បាន​ពង្រឹង​ការជឿទុកចិត្ត​ផ្នែក​នយោបាយ​«​។​

​ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ការ​ជែក​វែកញែក​ពី​ភាពជា​ម្ចាស់​លើ​ដែនដី​កោះ​គុត​បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា​ថៃ​រំលឹក​ឡើងវិញ​ពី​អនុស្សារណៈ​ឆ្នាំ​២០០១​ជំនាន់លោកថាក់ស៊ីនធ្វើជានាយករដ្ឋមន្ត្រីស្តីពី​ការធ្វើ​អាជីវកម្ម​តំបន់​ដែនទឹក​ដែលថា​ត្រួតស៊ីគ្នា​មក​ភាគី​រដ្ឋាភិបាល​កម្ពុជា មិនទាន់មាន​ប្រតិកម្ម​ជា​យ៉ាងណា​នោះទេចំពោះបញ្ហាកោះគុត ។​ក្រុមប្រឆាំង​ទាំង​នៅ​ថៃ និង​កម្ពុជា​បាន​យក​ប្រធានបទ​នេះ​វាយប្រហារ​លើ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​រៀងខ្លួន ដោយ​ក្រុមប្រឆាំង​ថៃ​បាន​ចោទ​រដ្ឋាភិបាល​ថៃ​ធ្វើឱ្យ​បាត់បង់​កោះ​គុត​មក​ខ្មែរ ខណៈ​ក្រុមប្រឆាំង​កម្ពុជា​ចោទថា​ធ្វើឱ្យ​បាត់បង់​កោះ​មួយ​នេះ​ទៅ​ថៃ​។​ជាងនេះទៅទៀត​មេដឹកនាំ​ថៃ​បានប្រកាស​ជា​ចំហ​រថា​ក៉​គុត​ជា​កម្ម​សិទ្ធ​ថៃ​១០០​ភាករយ​។​

​ប្រធានព្រឹទ្ធសភា សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី ធ្លាប់​ប្រាប់​ពលរដ្ឋ​កុំឱ្យ​ជ្រួលច្របល់​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង ដោយ​ថា​រដ្ឋាភិបាល​មាន​ភាពចាស់ទុំ​ខាង​នយោបាយ​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យកចិត្តទុកដាក់ ?៕a cam thai a cam thai3 

​