» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7727 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697898 នាក់

ចាប់ផ្តើម​ដាក់​កម្មករ​ជាង​១​ម៉ឺន​នាក់​ដែល​ទៅ​ស្រុក​ចូលឆ្នាំ​មកវិញ​ម៉ា​ដុំៗ​

 

​ភ្នំពេញ ៖ កម្មករ​-​និយោជិត ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជា ១៥,០០០​នាក់​មិន​គោរប​បទបញ្ជា​រដ្ឋាភិបាល​លេខ​០២(​ហាម​ឈប់​ទៅ​ចូលឆ្នាំ​) ដែល​ទើប​ត្រឡប់​មកពី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅ​ស្រុកកំណើត ត្រូវបាន​រៀបចំ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ​ដើម្បី​តាមដាន​សុខភាព​រក​ជំងឺ​កូ​វីដ​-១៩ ។​a moam3 

​ទាក់ទង​ករណី​យ៍​នេះ​ក្នុង​សន្និសីទ​ព័ត៌មាន ស្តីពី​បច្ចុប្បន្នភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងឱ្យដឹងថា ក្រសួងសុខាភិបាល ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​មូលដ្ឋាន បាន​សហការ​យ៉ាង​តឹងរឹង​រៀបចំ​ដាក់​កម្មករ និយោជិត ត្រឡប់​មកពី​ស្រុកកំណើត​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​រក​ជំងឺ​កូ​វីដ​-១៩​។​

លោក ម៉ម ប៊ុនហេង បានបញ្ជាក់​នៅក្នុង​សន្និសីទ​ព័ត៌មាន​ថា «​ចំពោះ​បងប្អូន​ដែល​បាន​សម្រុក​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​មុនពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ហើយ​ត្រូវ​វិល​ត្រឡប់មក​លំនៅឋាន ឬ​ចូលមក​ធ្វើការ​នៅតាម​ទីកន្លែង​រោងចក្រ សហគ្រាស ក្រសួង​ស្ថាប័ន ឬ​មន្ទីរ​រៀងៗ​ខ្លួន​នោះ ត្រូវ​អនុវត្តន៍​វិធានការ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ ឬ​អាច​ធ្វើការ​តាម​ផ្ទះ តាម​អន​ឡាញ​ក្នុង​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក្តិ​ចំនួន​១៤​ថ្ងៃនេះ​»​។​

​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា​ក្នុងកំលុងពេល​បុណ្យចូលឆ្នាំថ្មី​សប្តាហ៍​មុននេះ កម្មករ និយោជិត បម្រើ​ការងារ​នៅតាម​រោងចក្រ សហគ្រាស​ប្រមាណ​ជា ៩៥​ភាគរយ នៅ​បម្រើ​ការងារ​ជាធម្មតា មានតែ​៥​ភាគរយ​ប៉ុណ្ណោះ​បាន​សម្រាក​ការងារ ឬ​ទៅ​ស្រុកកំណើត​របស់​ពួកគេ​។ ប៉ុន្តែ ក្នុងនោះ​ក៏មាន​កម្មករ​ធ្វើការ​ងារ​លើ​វិស័យ​សំណង់ និង​តាម​វិស័យ​ផ្សេងៗ​មួយចំនួនទៀត ពួកគេ​បាន​សម្រុក​ទៅ​ស្រុកកំណើត​មុនពេល​រាជរដ្ឋាភិបាល ដាក់ចេញ​វិធាន​ការបិទ​ការធ្វើដំណើរ​ឆ្លងខេត្ត នៅ​យប់​ថ្ងៃទី​០៩ ខែមេសា ទៅទៀត​។​

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថា​ក្រោយ​ដំណើរ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ មានកម្ម​ករពី​នាក់ បានចេញ​រោគសញ្ញា​ខ្លះៗ ដែល​គេ​សង្ស័យថា​ជា​ករណី​កូ​វីដ​១៩​។​សំណាក​កម្មករ​ទាំងពី​រ​នាក់​នោះ បាន​យកទៅ​ពិនិត្យ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ហើយ​។​
​លោក ហេង សួរ មិនបាន​បញ្ជាក់​ពី​កន្លែង​ស្នាក់នៅ​របស់​កម្មករ​ទាំ​ពីរ​នាក់​នោះ ថា​នៅទីណា​ឡើយ ដោយ​ទុកជា​ការសម្ងាត់​។​

​ការ​សម្រុក​ចេញទៅ​ស្រុកកំណើត​របស់​កម្មករ​-​និយោជិត​មួយចំនួន​ទៅលេង​ស្រុកកំណើត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ នាំឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង​ខ្លាច​ពួកគេ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​កន្លែង​ណាមួយ ហើយ​នាំមក​ចម្លង​ដល់ក​ម្មករ និយោជិត​ដទៃ​ដែល​បំពេញការងារ​ជាមួយ​ពួកគេ​។ អាជ្ញាធរ​នៅក្នុង​រាជធានី​ភ្នំពេញ ដែលជា​តំបន់​ប្រមូលផ្តុំ​ទៅដោយ​រោងចក្រ​នោះ បានរៀបចំ​អគារ​សាលារៀន ដើម្បី​ដាក់​កម្មករ និយោជិត​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ មុនពេល​ពួកគេ​ចូលធ្វើ​ការងារ​វិញ​។​

​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កម្មករ កម្មការិនី​ជាង ១៥,០០០​នាក់​នេះ មាននៅ​ក្នុង​ខណ្ឌ​ពោរ​ធិ៍​សែន​ជ័យ​ប្រមាណ ៧,២៥៨​នាក់ ខណ្ឌដង្កោ​ប្រមាណ ២,៣៤១​នាក់ ខណ្ឌ​កំបូល​ប្រមាណ ១,២៥១​នាក់ ខណ្ឌមានជ័យ​ប្រមាណ ២,១១៦​នាក់ ខណ្ឌ​សែន​សុខ​ប្រមាណ ១,០៦៨​នាក់ ខណ្ឌ​ព្រែក​ព្នៅ​ប្រមាណ ៧៦​នាក់ ខណ្ឌ​ច្បារអំពៅ​ប្រមាណ ៨៧​នាក់ ខណ្ឌឫស្សីកែវ​ប្រមាណ​១,៣០២​នាក់ ខណ្ឌទួលគោក​ប្រមាណ ៧១​នាក់ ខណ្ឌចំការមន​ប្រមាណ ៩៥​នាក់ ខណ្ឌដូនពេញ​មាន​ប្រមាណ ២​នាក់ និង ខណ្ឌ​ជ្រោយចង្វារ​ប្រមាណ ៦០​នាក់​។​

​អភិបាលរង​រាជធានី​ភ្នំពេញ បានឱ្យដឹង​ដែរ​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ត្រៀម​សាលារៀន​ចំនួន ៣៧​សាលា ដែលមាន​បន្ទប់​ចំ​នួ ៦៩៩​បន្ទប់ សម្រាប់​ដាក់​កម្មករ និយោជិត​ទាំងអស់នេះ​។​​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានឱ្យដឹង​នៅក្នុង​សន្និសីទ​ព័ត៌មាន​នា​ព្រឹក​ថ្ងៃនេះ​ផងដែរ​ថា ក្រៅតែពី​រាជធានី​ភ្នំពេញ នៅតាម​បណ្តា​ខេត្ត​ដែលមាន​រោងចក្រ សហគ្រាស​នោះ ក៏មាន​កម្មករ និយោជិត​មួយចំនួន​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ផងដែរ​។​a moam a moam1 a moam2 a moam4 


​