» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6571 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696742 នាក់

ការប្រកួត​បវរកញ្ញា​ឯក​ភពផែនដី​អន្តរជាតិ លើក​ទី​៤ ឆ្នាំ​២០២៤ បើក​ជា​ផ្លូវការ​នៅ​ភ្នំពេញ


​ភ្នំពេញ​៖ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគមន៍​ទេសចរណ៍​កម្ពុជា និង​លោក លី ណា​វុ​ឌ្ឍ អគ្គនាយករង​ប៊ែ​ល​ធី គ្រុប និង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ នា​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​បើក​ជា​ផ្លូវការ​កម្មវិធី​បវរកញ្ញា​ឯក​ភពផែនដី​អន្តរជាតិ លើក​ទី​៤ ឆ្នាំ​២០២៤ (The 4th Miss Planet International 2024) ដែល​ចាម​ផ្តើម​ពី នា​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​a miss planet4 

​កញ្ញា Worawalan Phuktklang (Miss Planet International 2023) តំណាង​បវរកញ្ញា​ភពផែនដី អន្តរជាតិ មកពី ៦៦​ប្រទេស ជុំវិញ​ពិភពលោក បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានរៀបចំ​កម្មវិធី​នេះ​ជា​រៀងរាល់ឆ្នាំ និង​បាន​អរគុណ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​បវរកញ្ញា​ភពផែនដី អន្តរជាតិ ដែល​បាន​ចូលរួម​ទាំងអស់​។​

​លោកស្រី ឆាយ ស៊ីវ​លីន បាន​ថ្លែង​កោតសរសើរ និង​អរគុណ​ចំពោះ Miss Planet International និង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ដែល​បាន​ជួយ​ជ្រោមជ្រែង និង​បង្កើត​កម្មវិធី​មួយ​នេះ​ឱ្យ​កើតមានឡើង ដើម្បី​លើកកម្ពស់​មុខមាត់​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ស្មើនឹង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​។​​លោកស្រី ឆាយ ស៊ីវ​លីន បាន ឲ្យ​ដឹងថា កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​នៅក្នុង​ការរៀបចំ​ការប្រកួត​បវរ​កញ្ញាឯក​ភពផែនដី​អន្តរជាតិ ឆ្នាំ​២០២៤ ដែល​នេះ​ជាការ​ប្រកួត​លើក​ទី​៤​ដោយមាន​បេ​ក្ខ​នារី​មកពី​ជិត ៧០​ប្រទេស បាន​ចូលរួម ។ គោលបំណង​ក្នុងការ​ក្នុងការ​រៀបចំ​ឲ្យ​មានការ​ប្រកួត​នេះ​ឡើង គឺ​ចង់​ប្រើប្រាស់​ភាពល្បីល្បាញ​របស់​កម្មវិធី​អន្តរជាតិ ប្រជាប្រិយភាព​នៃ​វិស័យ​បវរកញ្ញា ភ្ជាប់​ជាមួយនឹង​ការផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ដ៏​សម្បូរបែប​របស់​កម្ពុជា ជាពិសេស​បេតិកភណ្ឌ​ជាតិ ដ៏​អច្ឆរិយ​របស់​យើង​ទៅកាន់​សកលលោក ដោយ​មោទនភាព​ផងដែរ​។​

​លោក លី ណា​វុ​ឌ្ឍ បានឱ្យដឹងថា កម្ពុជា បានរៀបចំ​កម្មវិធី​ប​វរ​កញ្ញា​ភពផែនដី អន្តរជាតិ ដែល​លើក​ទី​១ ក្នុង​ខែមីនា ឆ្នាំ​២០១៩ មាន​បវរកញ្ញា​ភពផែនដី អន្តរជាតិ ចូលរួម ៣៣​ប្រទេស​។ លើក​ទី​២ ក្នុង​ខែមករា ឆ្នាំ​២០២៣ មាន​ចំនួន​១៨​ប្រទេស ។​លើក​ទី​៣ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ចំនួន​៤៣​ប្រទេស ហើយ​លើក​ទី​៤ ក្នុង​ឆ្នាំ​២០២៤​នេះ មាន​បវរកញ្ញា​ភពផែនដី អន្តរជាតិ ចូលរួម​ចំនួន ៧០​ប្រទេស មកពី​ជុំវិញ​ពិភពលោក​។ នេះ​បង្ហាញឱ្យឃើញថា កម្ពុ​ជាមាន​សន្តិភាព មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​បាន​អរគុណ​សន្ដិភាព ដែល​ធ្វើឱ្យ​ប្រជាជន​រស់នៅ​មាន​សេចក្តីសុខ តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែលជា​មូលដ្ឋានគ្រឹះ នៃ​ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា​។​

​សូម​បញ្ជាក់ដែរថា បវរកញ្ញា​ភពផែនដី អន្តរជាតិ មកពី​៦៦​ប្រទេស ជុំវិញ​ពិភពលោក​រួមមាន​៖ ព្រះរាជាណាចក្រ​កម្ពុជា​, អូទ្រីស​, បា​បា​ដូ​ស​, បែ​ល​ហ្សិ​ក​, ប្រេ​ស៊ី​ល​, ប៊ុលហ្គារី​, កា​មេ​រូ​ន​, កាណាដា​, ឈី​លី​, ចិន​, កូ​ឡុំ​ប៊ី​, កូ​ស្តា​រី​កា​, ក្រូ​អាត​, ដា​ណឺ​ម៉ាក​, កុង​ហ្គោ​, អង់គ្លេស​, អេ​រី​ទ្រា​, បារាំង​, ហ្ស​ក​ហ្ស៊ី​, ហ្គ្រេ​ណា​ដា​, ហៃ​ទី​, ហុងកុង​, ហុង​គ្រី​, អ៉ី​ស្លង់​, ឥណ្ឌា​, ឥណ្ឌូនេស៊ី​, អ៊ីរ៉ង់​, អ៊ីតាលី​, ហ្សា​ម៉ា​អ៊ី​ក​, ជប៉ុន​, ហ្ស៊​កដា​នី​, កា​ហ្សា​ក់​ស្ថាន​, កេ​ន​យ៉ា​, កូរ៉េ​, លី​បេ​រី​យ៉ា​, លុច​សំបួរ​, ម៉ាឡេស៊ី​, ម៉ូ​រី​ស​, ម៉ិ​ក​ស៊ិ​ក​, ម៉ា​រ៉ុ​ក​, នេ​ប៉ាល់​, ហូ​ឡង់​, នូ​វែ​ល​សេ​ឡង់​, នី​ហ្សេ​រី​យ៉ា​, ប៉ា​គី​ស្ថាន​, ប៉ា​រ៉ា​ហ្គា​យ​, ហ្វីលីពីន​, ប៉ូឡូញ​, ព័រ​ទុយ​ហ្គា​ល់​, រុស្សី​, រ​វ៉ាន់ដា​, សេ​ណេ​ហ្គា​ល់​, ស៊ែ​ប៊ី​, សិង្ហ​បុរី​, អាហ្វ្រិក​ខាងត្បូង​, ស៊ុយអែត​, ស្វី​ស​, តង់​ហ្សា​នី​, ថៃ​, អារ៉ាប់​រួម​, អ៊ុយ​ក្រែ​ន​, ចក្រភព​អង់គ្លេស​, សហរដ្ឋអាមេរិក​, វ៉េ​ណេ​ស៊ុយ​អេ​ឡា​, វៀតណាម និង​ហ្ស៊ី​ម​បា​វ៉េ​៕a miss planet1 a miss planet3 a miss planet5 

​