
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5222 នាក់
ម្សិលមិញ 12365 នាក់
សរុប 20056451 នាក់
ប្រទេសវេណេហ្សុយអេឡា៖នៅថ្ងៃ៣មករា២០២៦ លោកស្រីស៊ីលីយ៉ាហ្វ្លរ៉េស( Cilia Flores )និងស្វាមីលោកម៉ាឌូរ៉ូត្រូវបានកងកម្លាំងពិសេសអាមេរិកឌែលតាហ្វក័( Delta Force) ចាប់ខ្លួននាំយកទៅឃុំឃាំងក្នុងគុកមួយនាទីក្រុងញូវយ៉ក។
មួយថ្ងៃមុននេះលោកស្រីCilia បាន ពាក់លគ្រឿងអលង្ការពេជ្រថ្លៃៗនៅក្នុងបន្ទាយទាហានមួយជាកន្លែងសុវត្ថិភាពដ៏រឹងមាំដែលលោកស្រីនិងស្វាមីគិតថាគ្មាននរណាអាចចូលមកបាន នៅពេលដែលប្រជាជនវេណេហ្សុយអេទ្បារកតែអង្ករច្រកឆ្នាំងមិនចង់ បាន។
ប៉ុន្តែឥលូវនេះឈ្មោះលោកស្រីបានឋិតនៅក្នុងបញ្ជីឈ្មោះជនជាប់ឃុំដែលមានឈ្មោះល្បីជាងគេក្នុងពិភពលោក។គេគ្រប់គ្នាមើលឃើញថាលោក Maduro គ្រប់គ្រងប្រទេស វេណេហ្ស៊ុយអេឡា ប៉ុន្តែមិនសូវមានរណាដឹងថាលោកស្រីស៊ីលីយ៉ា( Cilia) គ្រប់គ្រងលើលោក Maduroទៀតនោះទេ។
ប៉ុន្តែតើលោកស្រីធ្វើដូចម្តេចអាចប្រែក្លាយប្តីពីអ្នកបើករថយន្តក្រុងម្នាក់រហូតទ្បើងដល់ប្រធានាធិបតី? ហើយតើលុយរាប់ពាន់លានដុល្លារបាត់ទៅណា? និងតើកូនចិញ្ចឹមរបស់លោកស្រីទៅជាយ៉ាងណាដែរ?។
លោកស្រី Cilia មិនគ្រាន់ជាស្ត្រីទីមួយនៃប្រទេសវេណេហ្ស៊ុយអេឡាទេ លោកស្រីមានអាយុ១០ឆ្នាំច្រើនជាងប្តី។ (ប្រវត្តិខ្លះនិយាយត្រឹម៦ឆ្នាំ តែយើងមិនបាច់ឆ្ងល់ទេថាអ្នកដឹកនាំមិនដែលដាក់អាយុពិតនោះ)។លោកស្រីជាគ្រូណែនាំ ជាមេធាវីនិងជា"ខួរក្បាល"របស់ Maduro។គេនាំគ្នាខ្សឹបខ្សៀវថាម្កុដរាជ្យនៅលើក្បាល Maduro មែនប៉ុន្តែតេទ្បេបញ្ជានៅក្នុងដៃ Cilia។
ជីវិតប្តីប្រពន្ធរបស់ពួកគេមិនមែនដោយសារមនោសញ្ចេតនាទេ ប៉ុន្តែនៅក្នុងរគុកក្នុងឆ្នាំ១៩៩២។កាលនោះ Cilia គឺជាមេធាវីដ៏ឆ្នើមនិងជោគជ័យម្នាក់មានអាយុខ្ទង់៤០ឆ្នាំការពារក្តីអោយអ្នកបះបោរមានលោក Hugo Chavez (អតីតប្រធានាធិបតីជាដើម)។កាលនោះ Maduro គ្មានមុខមាត់អ្វីទេ គ្រាន់តែជាអ្នកបើករថយន្តក្រុងនិងជាសកម្មជនសហជីពដែលជួយយកកញ្ចប់ម្ហូបអាហារទៅអោយលោកហ៊ុយហ្គោឆាវ៉េស( Hugo Chavez )ដែលនៅក្នុងគុក។Cilia បានកត់សំគាល់ឃើញសក្តានុពលរបស់បុរសម្នាក់នេះដែលមិនសូវដឹងអីនិងមានកំពស់ជិតពីរម៉ែត្រ។នៅពេលដែលនាងចាប់អារម្មលើ Maduro នាងមានប្តីហើយមានកូន៣ រួចទៅហើយ។ Maduro វិញក៏មានប្រពន្ធនិងកូនប្រុសតូចម្នាក់ដែរ។
ប៉ុន្តែCilia សុខចិត្តលះបង់អ្វីៗទាំងអស់ដើម្បីបុរសម្នាក់នេះ។អ្នកដឹងរឿងនិយាយថាគឺ Cilia ដែលជាអ្នកសរសេរសុន្ទរកថាអោយ និងបង្រៀន Maduro អោយចេះស្លៀកពាក់ខោអាវធំ និងពន្យល់ថាតើត្រូវរៀបចំឬកពារដូចម្តេចនៅមុខមហាជន។
ពួកគេរួមរស់ជាមួយគ្នារយ:ពេលម្ភៃឆ្នាំដោយមិនបានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការទ្បើយ។ពួកគេទើបតែរៀបការនៅឆ្នាំ២០១៣ពេលដែល Maduro បានក្លាយជាប្រធានាធិបតីវេណេហ្ស៊ុយអេឡា។នៅពេលបានក្លាយជាម្ចាស់វិមានប្រធានាធិបតី លោកស្រីមិនព្រមអោយគេហៅ "លោកជំទាវទីមួយ" ទេថាវាសម្រាប់ពួកមូលធនឬគហបតី តែអោយហៅថា "ស្ត្រីអ្នកប្រយុទ្ធទីមួយ" វិញ។មិនយូរប៉ុន្មានប្រជាជនវេណេហ្សុយអេទ្បាយល់ថា"អ្នកប្រយុទ្ធ"នេះគឺប្រយុទ្ធដើម្បីតែទ្រព្យសម្បត្តិរបស់បក្សពួកខ្លួនប៉ុណ្ណោះ។
អ្នកដែលបានទទួលលាភសក្ការ:ច្រើនជាងគេគឺប្រាកដជាកូនរបស់គេហ្នឹង ឯង។ Cilia មានកូន៣នាក់ជាមួយប្តីមុនដែលមានឈ្មោះ: Walter, Yosser និង Yoswal។នៅវេណេហ្សុយអេទ្បាពួកគេត្រូវអ្នកផងខ្លាចរអារនិងមិនចូលចិត្តដោយហៅថា" Los Chamos" បាន ន័យថា" អ្នកប្រុស" ហើយម្តាយគេផ្តល់អោយគេនូវអ្វីៗទាំងអស់ដែលគេចង់បាន។ ពេលដែលប្រជាជនវេណេហ្សុយអេទ្បារកអង្ករច្រកឆ្នាំងមិនចង់បាន ដែលគេហៅថា "តមអាហារ Maduro" នោះ កូនៗរបស់ Cilia រស់នៅសប្បាយហ៊ឺហារប្រៀបបាននិងសេដ្ឋីអារ៉ាប់។
ប៉ុន្តែប៉ុណ្ណឹងហើយនៅមិនទាន់ស្កប់ទេ ពួកគេចង់រស់នៅប្រកប ដោយអំណាចនិងដោយសុវត្តិភាពហើយបានធ្វើរឿងមួយដែលផ្អើលអស់មួយប្រទេស។គ្រួសារ Flores បានទិញយកមួយចំណែកនៃតំបន់ថ្លៃជាងគេនៅ Cumbres de Curumo ដោយទិញយកវិមានទំនើបចំនួនដប់បួននិងបិទផ្លូវមិនអោយអ្នកណាចេញចូល។ជុំវិញវិមានទាំងនោះហ៊ុំព័ទ្ធដោយរបងបេតុងមានលួសបន្លានិងមានទាហានយាមជាប់២៤ម៉ោងរួមទាំងអ្នកបាញ់ត្រង់ផង។
តើមានអ្វីទៅនៅខាងក្នុង" ទីក្រុងហាមមិនអោយចូល" នេះ?។ប្រជាជននាំំគ្នាហៅថា "កំណប់អាលីបាបា"។ក្នុងយានដ្ឋានមានម៉ាស៊ីនត្រជាក់សុទ្ធតែទ្បានទំនើបថ្លៃរាប់ទ្បូ: Ferrari, Lamborghini និងម៉ូតូបិទមាស នៅក្នុងប្រទេសមួយដែលគេ រកគ្រឿងបន្លាស់រថយន្តក្រុងនិងទ្បានពេទ្យមិនបាន។ទ្បានថ្លៃៗទាំងនេះត្រូវបានគេដឹកតាមយន្តហោះពិសេសដោយមិនបាច់បង់ពន្ធបន្លំជា"ជំនួយមនុស្សធម៌" ឬ " បរិក្ខាររបស់រដ្ឋាភិបាល"។
កូនប្រុសពៅ Yoswal សំបូររឿងអាស្រូវជាងគេហើយគ្មាននរណាហ៊ានប៉ះពាល់ទ្បើយ។គេដើរលេងតាមកន្លែងទំនើបៗក្នុងលោកដូចជាលោតពីលើអាគារខ្ពស់នៅឌូបៃ កំសាន្តនៅឆ្នេរ សមុទ្រឯកជននៅការ៉ាអ៊ីប ដេកសណ្ឋាគារ Ritz ក្រុងប៉ារីសដែលអ្នកកាសែតបានរកឃើញថាតម្លៃបន្ទប់ថ្នាក់ Presidential Suite មួយយប់ ៤មុឺនដុល្លារ។សម្រាប់ប្រជាជនវេណេហ្សុយអេទ្បាធម្មតាវិញធ្វើការមួយជីវិតរកលុយប៉ុណ្ណឹងមិនបានផង។