» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6864 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666774 នាក់

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​៖​អ៊ុយ​ក្រែ​ន​ក្លាយជា​សមាជិក​TAC​ជា​សម​ទ្ធិ​ផល​ដ៏​ធំ​មួយ​របស់​កម្ពុជា

​កម្ពុជា​៖​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​អះអាងថា​៖​ការដែល​អ៊ុយ​ក្រែ​ន​បាន​ក្លាយជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​ដៃគូរ​សហប្រតិបត្តិការ​អាស៊ីអាគ្នេយ៍​(TAC)​ជា​ផ្លូវការ​គឺជា​សម​ទ្ធិ​ផល​ដ៏​ធំ​មួយ​របស់​កម្ពុជា​។​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba បាន​ចូលរួម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា TAC នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នាទី​ក្រុងភ្នំពេញ ដែល​ថ្វើ​ឲ្យ អ៊ុយ​ក្រែ​ន​ក្លាយជា​សមាជិក​ទី​៥០​នៅក្នុង​សន្ធិសញ្ញា​មិត្តភាព និង​ដៃគូរ​អាស៊ាន ហៅ​កាត់​ថា TAC​។a brak uy

ការចូល​ជា​សមាជិក​TAC របស់​អ៊ុយ​ក្រែ​ន ធ្វើឡើង​ដោយមាន​វត្តមាន​របស់​រដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba ជាមួយនឹង​បណ្តា​មេដឹកនាំ​អាស៊ាន រួមទាំង​លោក ប្រាក់ សុខុន ដែលជា​ប្រមុខ​ការទូត​កម្ពុជា​។​លោក គង់ ភោគ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​កិច្ចប្រជុំ​អាស៊ាន បញ្ជាក់​នៅមុន​ពេល​ចុះហត្ថលេខា​ទ​ទូល​អ៊ុយ​ក្រែ​ន​ថា នេះ​ជា​សម​ទ្ធិ​ផល​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា នៅ​ខណៈ​ដែលជា​ប្រធាន​ប្តូរ​វេន​ឆ្នាំនេះ មាន​ប្រទេស​ចំនួន​៧​បាន​ចូល​ជា​សមាជិក​។ អាស៊ាន​ជា​អង្គការ​តំបន់​ដែល​បើកចំហ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នានា ទៅលើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌​ជាដើម ហើយ​បណ្តា​ប្រទេស​ទាំងនោះ ក៏​អាច​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​។​គួរ​កត់សម្គាល់ថា ការបញ្ចូល​អ៊ុយ​ក្រែ​ន​ជា​សមាជិក​TAC​ពេលនេះ​ធ្វើឡើង​នា​អំឡុង​ពេលដែល​ប្រទេសមួយ​នេះ​កំពុង​រ៉ាំរ៉ៃ​ដោយ​សង្គ្រាម​ជាមួយនឹង​រុស្ស៊ី​តាំងពី​ខែកុម្ភៈ​មកដល់​​ពេលនេះ​។

ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​រុស្ស៊ី អ៊ុយ​ក្រែ​ន​ទទួលបាន​ការគាំទ្រ​ពី​សហគមន៍​អាស៊ាន​និយាយ​ជារួម និង​និយាយ​ដោយឡែក​ពី​កម្ពុជា ក្នុងការ​បោះឆ្នោត​នៅ​អង្គការសហប្រជាជាតិ​ចំនួន​៣​លើក​នាពេល​កន្លងមក​។​បន្ថែម​ពីនេះ នៅមុន​ការចុះហត្ថលេខា​មួយ​សប្តាហ៍​ប្រធានាធិបតី​រដ្ឋ​អ៊ុយ​ក្រែ​ន លោក Vlodymir Zelenskyy ក៏បាន​ជួប​ពីភាក្សាគ្នាជាមួយ​ស​ម្តេ​ច​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​ខ្សែ​ទូរស័ព្ទ ។​ក៏ប៉ុន្តែ​យ៉ាងណា​សំណើ​របស់​អ៊ុយ​ក្រែ​ន​ក្នុងការ​ថ្លែងការណ៍​តាម​ប្រព​ន្ធ័​វីដេអូ ត្រូវបាន​បដិសេធ​ដោយ​អាស៊ាន ដ្បិត​អាស៊ាន​មាន​ជំហរ​រួម​កឺ​កុងសង់ស៊ីស​។ នេះ​បើតាម​ការបញ្ជាក់​ស្ថានទូត​អ៊ុយ​ក្រែ​ន​ចំពោះ​ប្រទេស​វៀតណាម បញ្ជាក់ប្រាប់​កាសែត Khmertimes​និងលោកគង់ភោករដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។​ក្នុងពេល អ៊ុ​ដែល​យ​ក្រែ​ន​បាន​ក្លាយជា​សមាជិក​ទី​៥០​នៃ​សន្ធិសញ្ញា​មិត្តភាព និង​ដៃគូ​សហប្រតិបត្តិការ​រ​បស់​អាស៊ាន​ប្រទេស​អេ​ស្ប៉ា​ញ​ដែល​ត្រូវ​ចូល​ជា​មា​ជិ​ក​ទី​៥១​នៅ​ទីក្រុង​ភ្នំពេញ​ដែរនោះ បាន​អវត្តមាន​ដោយសារ​មាន​បញ្ហា​ផ្ទៃក្នុង​។​នេះ​បើតាម​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា​៕a brak uy1 


​