» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12397 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702568 នាក់

លោក ហ្សេ​លេន​ស្គី មិនដឹង​ពីអ្វី​ដែលមាន ក្នុង​ផែនការ​បញ្ចប់សង្គ្រាម​រុ​ស្ស៉ី​-​អ៊ុយ​ក្រែ​ន របស់លោក ត្រាំ​ក្នុងពេល​រុស្សី​ក៏​ប្រកាស​មិន​ចោល​ផែនការ​របស់ខ្លួន​ដែរ​!

 


​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy មានប្រសាសន៍ថា កងទ័ព​កូរ៉េខាងជើង បាន​បាត់បង់​អាយុជីវិត និង​ទទួល​រងរបួស​នៅក្នុង​ការប្រយុទ្ធ​ជាមួយ​កងកម្លាំង​របស់​រដ្ឋធានី​គី​វ (Kyiv) ដោយ​លោក​បាន​បន្ថែមថា ទាហាន​មួយចំនួន​ក្នុងចំណោម​កងកម្លាំង​ចំនួន ១១,០០០ នាក់ ដែល​កូរ៉េខាងជើង បាន​បញ្ជូនទៅ​តំបន់​ឃើ​ស (Kursk) របស់​រុស្ស៊ី បាន​ចូលរួម​នៅក្នុង​ការប្រយុទ្ធ​នេះ ។a uy zelensky1 

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅឯ​កិច្ចប្រជុំ​កំពូល​សហគមន៍​នយោបាយ​អឺរ៉ុប នៅ​ទីក្រុង​ប៊ូ​ដា​ប៉េ​ស (Budapest) ប្រទេស​ហុង​គ្រី​នា​ថ្ងៃ​ព្រហស្បតិ៍ មេដឹកនាំ​អ៊ុយ​ក្រែ​ន បាន​រៀបរាប់ថា លោក​ជឿជាក់ថា ទាហាន​កូរ៉េខាងជើង​បន្ថែមទៀត នឹង​បន្ត​ដាក់ពង្រាយ​ដើម្បី​ចូលរួម​ប្រយុទ្ធ​គាំទ្រ​ជាមួយ​រុស្ស៊ី រហូត​ទាល់​តែមាន​វិធានការ​ទប់ស្កាត់ ។

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី និយាយថា លោក​មិន​បានដឹង​នោះទេ អំពី​អ្វី​ដែលមាន​ក្នុង​ផែនការ​របស់ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក ដែលថា​អាច​បិទ​បញ្ចប់សង្គ្រាម ជាមួយ​រុ​ស្ស៉ី បាន​ភ្លាមៗ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​៨ ខែវិច្ឆិកា ឆ្នាំ ២០២៤​។​

​លោក ហ្សេ​លេន​ស្គី ប្រាប់​ដល់​បណ្តា​មេដឹកនាំ​អឺរ៉ុប នៅឯ​កិច្ចប្រជុំ​កំពូល​ក្នុងប្រទេស​ហុង​គ្រី​ថា លោក​ជឿថា លោក ត្រាំ អាចជួយ​បញ្ចប់សង្គ្រាម​ជាមួយ​រុ​ស្ស៉ី បាន​លឿន ប៉ុន្តែ​លោក ត្រាំ មិនទាន់​ពិភាក្សា​អំពី​ផែនការ​បញ្ចប់​នោះ ជាមួយ​រូបលោក​នៅឡើយ​ទេ​។ លោក​គូសបញ្ជាក់​ដូច្នេះ​ថា «​ប្រសិនបើ​វា​លឿន មានន័យថា​អ៊ុយ​ក្រែ​ន​ត្រូវ​ខាតបង់​។ តែ​ខ្ញុំ​ទាន់​ដឹង​ទេ​ថា​វា​បែបណា​។ ខ្ញុំ​ជឿថា លោក ត្រាំ ចង់បាន​ការសម្រេច​មួយ​ដ៏​ឆាប់រហ័ស ប៉ុន្តែ​ការចង់បាន មិនមែន​មានន័យថា​វា​អាចទៅរួច តាមចិត្ត​នោះទេ​»​។​


​លោក Zelenskiy រៀបរាប់ថា «​រាល់​ការពិភាក្សា​អំពី​បទ​ឈប់​បាញ់ ដោយ​មិនមាន​ការធានា​ជាមុន​នូវ​សន្តិសុខសម្រាប់​អ៊ុយ​ក្រែ​ន នោះ​វា​នឹង​នាំឱ្យមាន​ការបំផ្លិចបំផ្លាញ​ចំពោះ​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​យើង​» ។​លោក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​បន្តទៀតថា "​នៅពេល បទ​ឈប់​បាញ់​ធ្វើឡើង​ដោយ​គ្មាន​ការធានា​សន្តិសុខ​ច្បាស់លាស់ មានន័យថា គឺជា​រៀបចំ​ទឹកដី​អ៊ុយ​ក្រែ​ន សម្រាប់​ត្រៀម​ឱ្យ​រុស្ស៊ី​កាន់កាប់​ជា​បន្ត​តែប៉ុណ្ណោះ​" ។​ទោះជា​បែបណា​ក្តី មេដឹកនាំ​អ៊ុយ​ក្រែ​ន បានបង្ហាញ​ជំនឿ​ជាក់​ថា លោក​ត្រាំ ចង់​បញ្ចប់សង្គ្រាម​ឱ្យបាន​ឆាប់រហ័ស ប៉ុន្តែ​លោក គ្រាន់តែ​ក្រើន​រម្លឹកថា ជំនឿ​ជាក់​នេះ មិន​មានន័យថា វា​អាច​នឹង​កើតឡើង​នោះទេ ។​

 

​ទាក់ទង​បញ្ហា​នេះដែរ​វិមាន​ក្រឹម​ឡាំង បានបញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រៀមខ្លួន​ជាស្រេច ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អ៊ុយ​ក្រែ​ន ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ដែល​ទើប​ជាប់ឆ្នោត​ថ្មី​។ ទោះជា​យ៉ាងណា រុស្ស៊ី​នៅតែ​រក្សា​ទស្សនៈ​របស់ខ្លួន ចំពោះ​បញ្ហា​អ៊ុយ​ក្រែ​ន ដោយ​មិនមាន​ការផ្លាស់ប្តូរ​អ្វី​ឡើយ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​៨ ខែវិច្ឆិកា ឆ្នាំ ២០២៤​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បានធ្វើការ​កត់សម្គាល់​បែបនេះ បន្ទាប់ពី​ត្រូវបាន​សួរ​នៅក្នុង​សន្និសីទ​ប្រចាំថ្ងៃ​របស់ខ្លួន ថា «​តើ​ការត្រៀមខ្លួន​របស់លោក ពូ​ទីន ក្នុងការ​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​ថ្មី មានន័យថា រុស្ស៊ី​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន​ដែរឬទេ​?»​លោក Peskov បាន​ឆ្លើយតប​ថា លោក ពូ​ទីន មិនដែល​និយាយថា រុស្ស៊ី​នឹង​ផ្លាស់ប្តូរ​គោលដៅ​នៃប្រតិបត្តិ​ការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។ ផ្ទុយទៅវិញ លោក ពូ​ទីន បានបញ្ជាក់​ច្បាស់​ថា គោលដៅ​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន នៅតែ​មិន​ផ្លាស់ប្តូរ ហើយ​រុស្ស៊ី​នឹង​បន្ត​ការពារ​ផលប្រយោជន៍​សន្តិសុខរ​បស់​ខ្លួន​។​

​គួរ​បញ្ជាក់ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ធ្លាប់​បានកំណត់​លក្ខខណ្ឌ​សម្រាប់​ការបញ្ចប់​សង្គ្រាម ដោយ​ទាមទារ​ឱ្យ​អ៊ុយ​ក្រែ​ន បោះបង់ចោល​ផែនការ​ចូលរួម​អង្គការ​ណា​តូ និង​ដកទ័ព​ចេញពី​តំបន់​ដែល​រុស្ស៊ី​បានទាមទារ​។ ប៉ុន្តែ អ៊ុយ​ក្រែ​ន​បាន​បដិសេធ ហើយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy បានស្នើ​សុំ​ជំនួយ​យោធា​បន្ថែម​ពី​លោកខាងលិច​។​

​លោក ត្រាំ​ក្នុង​យុទ្ធនាការ​បោះឆ្នោត ធ្លាប់​និយាយថា នឹង​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ត្រឹម​រយៈពេល ២៤​ម៉ោង​ប៉ុណ្ណោះ ប្រសិនបើ​លោក​ជាប់ឆ្នោត​ជាថ្មី​។ ជ័យជម្នះ​របស់លោក​ក្នុង​សប្តាហ៍​នេះ បាន​នាំមក​នូវ​ភាពមិនប្រាកដប្រជា ចំពោះ​ការតស៊ូ​របស់​អ៊ុយ​ក្រែ​ន ចំពេល​ដ៏​គ្រោះថ្នាក់​មួយ ខណៈ​កងទ័ព​រុ​ស្ស៉ី​កំពុង​ជឿនលឿន​ទៅមុខ ហើយ​កងទ័ព​កូរ៉េខាងជើង ក៏ត្រូវ​បានដាក់​ពង្រាយ​ដល់​តំបន់ Kursk របស់​រុ​ស្ស៉ី​ផងដែរ​៕a putine trum 
​