» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12005 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702176 នាក់

ចាប់បាន​ហើយ​ឃាតក​សម្លាប់​កុមារី​នៅ​ខេត្តកំពង់ឆ្នាំង​មិនមែន​ឪពុកមារ​ជនរងគ្រោះ​!

 

​កំពង់ឆ្នាំង ៖ ចាប់បាន​ហើយ​ឃាតករ​ដែល​សម្លាប់​ក្មេងស្រី​ទាំងពីរ​នាក់​បងប្អូន ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​នា​រសៀល​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨ ។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡុ​ច​វណ្ណា​រ៉ា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​កាសែត​ដឹងថា​ជនដៃដល់​មានឈ្មោះ ឆុំ ពយ គឺជា​អ្នករស់នៅ​ជិតខាង​ក្មេងស្រី​រងគ្រោះ ។​a die sister12  

ជន​សង្ស័យនោះបាន​សារភាពថា នៅ​មុនពេល​កើតហេតុ ខ្លួន​បាន​ឡើងទៅ​រំលោភ​ក្មេងស្រី​ជា​បង តែ​ខណៈនោះ​ក្មេងស្រី​ជា​ប្អូន​បានឃើញ និង​ស្រែក ។​ដោយសារ​ខ្លាច​ធ្វើ​ឲ្យ​បែកការណ៍ ជនសង្ស័យ​បាន​យក​ខ្នើយ សង្កត់​ដង្ហើម​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​តែម្ដង ។​

​សូមបញ្ជាក់​ផងដែរ​ថា​នៅក្រោយពេល​កើតហេតុ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ឪពុកមា និង​ម្ដាយមីង​របស់​ជនរងគ្រោះ​ទៅ​សាកសួរ ប៉ុន្តែ​ចុងក្រោយ​ទើប​រកឃើញថា អ្នក​ទាំងពីរ​ពុំបាន​ជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះឡើយ ។​

​ករណី​ឃាតក​កម្ម​ទៅលើ​ក្មេងស្រី​ពីរ​នាក់​បងប្អូន​ខាងលើ​នេះ​បាន​កើតឡើង​កើតឡើង​នៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ។​
​ជនរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន​មានឈ្មោះ ទី​១ អ៊ុ​ល លក្ខណា អាយុ​១៤​ឆ្នាំ និង​ទី​២ ឈ្មោះ អ៊ុ​ល ធីតា អាយុ​៧​ឆ្នាំ ចំណែក​ឪពុក​ទៅធ្វើ​ការ​នៅឯ​ប្រទេស​ថៃ និង​ម្ដាយ​ធ្វើការ​ជា​កម្មករ​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ ។​

តាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​សព​កាលពី​យប់​ថ្ងៃទី​១៨ ខែតុលា អាជ្ញាធរ បានអោយដឹងថា កុមារី​រងគ្រោះ​ឈ្មោះ អន លក្ខិណា អាយុ​១៤​ឆ្នាំ ត្រូវបាន​ឃាតក​វាយបំបាក់​ឆ្អឹងជំនី​ខាងស្ដាំ វាយពក​ក្បាល និង​ដៃជើង​ទាំង​៤ កាច់​បំបាក់ ដើម្បី​យក​សព​ញាត់​បញ្ចូល​ក្នុង​ហិប​ដាក់​ខោអាវ​។ ចំណែក​កុមារី ឈ្មោះ ជុន មេត្តា អាយុ​៧​ឆ្នាំ ក៏ត្រូវ​បាន​ឃាតក​កាច់​បំបាក់​ក​សម្លាប់ចោល ហើយ​ញាត់​ចូលក្នុង​ហិប​ទាំង​២​នាក់​បងប្អូន​ផងដែរ​៕a die sister a die sister13 a die sister7 a die sister8 

​