» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12210 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702381 នាក់

ជនជាតិ​វៀតណាម ម្នាក់​ធើ​គ្រូពេទ្យ​តាម​ភូមិ​ចាក់​ថ្នាំ​ស្លាប់​អ្នក​ជម្ងឺ​ត្រូវ​ឃាត់ខ្លួន


​ខេត្តសៀមរាប​៖ ជនជាតិ​វៀតណាម​ម្នាក់​ធ្វើជា​គ្រូពេទ្យ​តាម​ភូមិ​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ឃាត់ខ្លួន​ដោយសារ​បាន​ចាក់​ថ្នាំ​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​សា្ល​ប់​នៅ​នឹង​ផ្ទះ​គ្រូពេទ្យ​តែម្តង​។a docter

ការឃាត់ខ្លួន​ធ្វើ​នៅ​រសៀល​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ភូមិ​ជប់​រំដេង​,​ឃុំ​កន្ទួត​,​ស្រុក​ស្វាយ​លើ​,​ខេត្តសៀមរាប​។​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​និង​ធ្វើការ​ស្រាវជ្រាវ​ករណី​សង្ស័យ​លោក​ពេទ្យ​ភូមិ​ម្នាក់​ឈ្មោះ ម៉ៅ សំអឿន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ​,​ជនជាតិ​វៀតណាម​,​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ជប់​រំដេង​,​ឃុំ​កន្ទួត​,​ស្រុក​ស្វាយ​លើ​,​ខេត្តសៀមរាប​។​

បុរស​ចំណាស់​ដែល​គ្រូពេទ្យ​យួន​ចាក់​ថ្នាំ​ស្លាប់​ឈ្មោះ ពោ ទឹម ភេទ​ប្រុស​,​អាយុ​៥៨​ឆ្នាំ​,​រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា ។​នៅក្នុង​ប្រតិបត្តិកា​នេះ​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា ទី​៖១-​គ្រូពេទ្យ​ប្រកបមុខរបរ​គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​។​ទី ២-​ការព្យាបាល​ខុស​បច្ចេកទេស​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​។​ទី ៣-​ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​ទៅធ្វើ​ការ​សាករ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​អយ្យការ ចាត់ការ​ទៅតាម​នីតិវិធី​ដោយ​អនុលោម​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​។​បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ ត្រួតពិនិត្យ​សព​រួច​ក៏បាន​ជូន​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕a docter1 

​