» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 208 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750739 នាក់

ក្មេងប្រុស​ម្នាក់​ដើរ​ក​ផ្សិត​ប៉ក់​ក្នុងព្រៃ​ជួប​សត្វ​ដំរី​វាត់​និង​តប់​នឹង​ប្រមោយ បណ្តាលឱ្យ​រងរបួស​ធ្ងន់


​ព្រះវិហារ​៖ ក្មេងប្រុស​ជំទង់​ម្នាក់​ក្នុងចំណោម​ក្មេងប្រុស​២​នាក់​ដើរចូល​ព្រៃ​រក​ផ្សិត ត្រូវ​សត្វ​ដំរីព្រៃ​មួយ​ក្បាល​វាត់​និង​តប់​នឹង​ប្រមោយ​របស់​វា បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា ខេត្តព្រះវិហារ​។​a elefen beat 

​លោក សុខ មុន្នី​រឹទ្ធ អភិបាលរង​ស្រុក​ត្បែងមានជ័យ បានឱ្យដឹង​នា​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៤​ថា ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ភី លី​ស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បុស្ស ឃុំ​ប្រមេ ស្រុក​ត្បែងមានជ័យ​។ មុនពេល​កើតហេតុ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៤ ក្មេង​ប្រស​រងគ្រោះ និង​ក្មេងប្រុស​ម្នាក់ទៀត​បានធ្វើ​ដំណើរ​ចូល​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ដើម្បី​រក​ផ្សិត​ប៉ក់ ដើរ​បាន​ប្រហែល​៥​គីឡូម៉ែត្រ​ពី​ភូមិ ក៏​ជួបនឹង​សត្វ​ដំរី​ឈ្មូល​១​ក្បាល ភ្លាមនោះ​សត្វ​ដំរី​ក៏​ដើរចូល​មករក​ពួកគេ ឃើញ​ដូច្នេះ​ពួកគេ​ទាំង​២​នាក់​បាន​រត់​គេចចេញ ចៃដន្យ​ក្មេងប្រុស​រងគ្រោះ​បាន​រអិល​ជើង​ដួល ក៏ត្រូវ​សត្វ​ដំរី​វាត់ និង​តប់​នឹង​ប្រមោយ​របស់​វា បណ្តាលឱ្យ​រងរបួស​ធ្ងន់ រួចហើយ​សត្វ​ដំរី​នោះ​ក៏​ដើរ​ចេញទៅ​។​

​ក្រោយ​ហេតុការណ៍​កើតឡើង ក្មេងប្រុស​ដែល​រួម​ដំណើរ​ជាមួយ​ក្មេងប្រុស​រងគ្រោះ ក៏បាន​ដើរ​ចូលទៅ​ជួយ​គ្រា​ជនរងគ្រោះ​យកមក​ភូមិ​វិញ និង​បាន​រាយ​កាណ៍​មក​សមត្ថកិច្ច អាជ្ញាធរ​ដែនដី ហើយ​ត្រូវ​អាជ្ញាធរ​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះ​ភ្លាមៗ នៅឯ​មន្ទីរពេទ្យបង្អែក​១៦​មករា ខេត្តព្រះវិហារ​។​​ក្មេងប្រុស​រងគ្រោះ​ប្រាប់ថា​ថា ក្នុង​ហេតុការណ៍​ដែល​សត្វ​ដំរី​វាត់​ទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស​នោះ បើសិនជា​សត្វ​ដំរី​ជាន់​ថែមទៀត ខ្លួន​អាច​នឹង​ស្លាប់បាត់​បង់ជីវិត​ក៏​ថា​បាន​។ លោក​អភិបាលស្រុក​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រកមុខ​របរ​ដើរ​បេះ​ផល្លានុផល​នៅក្នុង​ព្រៃ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ការពារ​ខ្លួន​ពី​សត្វ​កាច​សាហាវ​ផ្សេងៗ ជាពិសេស​មិនត្រូវ​ដើរចូល​ព្រៃ​ជ្រៅៗ​តែម្នាក់ឯង​នោះទេ​។​​ប្រភពពី​អាជ្ញាធរ​ឲ្យ​ដឹងថា​លោក គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ នឹង​ចាត់​ក្រុមការងារ​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​យកទៅ​ប្រគល់ជូន​ក្មេងប្រុស​រងគ្រោះ នៅឯ​មន្ទីរពេទ្យបង្អែក​១៦​មករា ខេត្តព្រះវិហារ​៕a elefen beat1