» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6585 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032482 នាក់

រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ​ជាង ១០​នាក់​រំដោះ​ជនជាតិ​ចិន ០២​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា​

​ភ្នំពេញ​៖ ក្រុម​ជនជាតិ​បង់​ក្លា​ដេ​ស​ចំនួន ១២​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន ០២​នាក់​នៅផ្ទះ​វីឡា​មួយកន្លែង​នៅ​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វា​។a china kidnap

ប្រតិបត្តិការ​ចុះបង្ក្រាប​ខាងលើ​នេះដែរ ធ្វើឡើង​ម៉ោង ១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ០១​ខែធ្នូ​ឆ្នាំ ២០២៣ ស្ថិតនៅ​ចំណុច ផ្ទះ​លេខ ១៣១G ផ្លូវ កែវ​ចិន្ដា ក្រុម​៨ ភូមិ​៣ សង្កាត់​ជ្រោយ​សង្វារ ខណ្ឌ​ជ្រោយ​សង្វារ រាជធានី​ភ្នំពេញ ។​សមត្ថកិច្ច​អាវុធហត្ថ បាន​ឲ្យ​ដឹងថា ក្នុងករណី​ប្រតិបត្តិការ​ចុះបង្ក្រាប​ខាងលើនេះ បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ថា​មាន​ជនបរទេស​មួយក្រុម​មា​ន​ប្រុស​និង​ស្រី បាន​ចាប់​បង្ខាំង​មនុស្ស​នៅ​ខាងក្នុង​ផ្ទះ​វីឡា​មួយ តាម​បណ្តា​យ​ផ្លូវ​កែវ​ចិន្តា ជាប់​និង​អាគារ​ខ្ពស់​មួយកន្លែង​។

​ក្រោយពី​សមត្ថកិច្ច​បាន​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ​រួច លុះ​មកដល់​ម៉ោង​១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០១​ខែធ្នូ សមត្ថកិច្ច​រួមទាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា​បាន​សហការ​ជាមួយនិង​ខាង​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះមក​ឡោមព័ទ្ធ​នៅ​ទីតាំង​ផ្ទះ​វីឡា​មួយ​នោះ និង​បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ បង្ក្រាប​ជាក់ស្តែង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ១៣​នាក់ ក្នុងនោះ​ជនជាតិ​បង់​ក្លា​ដេ​ស ១២​នាក់​ប្រុស និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ព្រមទាំង​បាន​រំដោះ​ជនរងគ្រោះ​ចំនួន ០២​នាក់ ប្រុស​ជា​ជនជាតិ​ចិន​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង ១៣​នាក់​និង​ជនរងគ្រោះ​ចំនួន ០២​នាក់ បាន​នាំខ្លួន​ទៅកាន់​កងរាជអាវុធហត្ថ​ខណ្ឌ ជ្រោយចង្វា​ដើម្បី​សាកសួរ​បន្ត ។​មិនទាន់​ដឹង​ពី​អត្តសញាណរ​បស់ជនស​ង្ស័​យ​និង​ជនរងគ្រោះ​នោះទេ​។​​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់ ត្រូវបាន​បញ្ជូនទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន និង​សាកសួរ​បន្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕a china kidnap1 a china kidnap2